jump to navigation

ឌុចដេញមេធាវីសញ្ជាតិបារាំងរបស់ខ្លួន មុនសាលក្រម ត្រូវបានសម្រេច ខែ​កក្កដា 14, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល.
trackback

ដោយ គង់ សុឋានរិទ្ធ វី អូ អេ ខ្មែរ | ភ្នំពេញ ថ្ងៃសុក្រ, 09 ខែកក្កដា 2010

រូបថត៖ អេភី (កាំង ហ្គិចអ៊ាវ ហៅឌុចជាអតីតប្រធានគុកទួលស្លែងក្នុងរបបខ្មែរក្រហម)

«នេះ​មាន​ន័យ​ថា​លោក​ហ្វ្រង់ស័រ រូ ត្រូវ​បាន​ដក​ចេញ​ពី​ក្រុម​មេធាវី​ការពារ​របស់​ឌុច ហើយ​ឌុច ឥឡូវ​នេះ កំពុង​តំណាង​ដោយ​មេធាវី​កា សាវុធ តែម្នាក់ឯង»

ភ្នំពេញ៖ អង្គជំនុំ​ជម្រះ​សាលា​ដំបូង និង​អង្គភាព​គាំពារ​ការ​ការពារក្ដី​​របស់​សាលាក្ដី​ខ្មែរ​ក្រហម បាន​សម្រេច​ដក​លោកហ្រ្វង់ស័រ រូ (François Roux) ចេញ​ពី​ក្រុម​មេធាវី​ការពារក្ដី​​របស់​ឌុច កាល​ពី​ថ្ងៃសុក្រ​ តាម​សំណើ​របស់​ឌុច ដោយ​ឌុច​មិន​ពេញ​ចិត្ត​នឹង​មេធាវី​សញ្ជាតិ​បារាំង​រូប​នេះ​ ហើយ​ចង់បាន​មេធាវី​ និង​ចៅក្រម​ជនជាតិ​ចិន​សម្រាប់​ការ​ការពារ​ក្ដី​ និង​ការ​កាត់​ទោស​ក្នុង​​សំណុំ​រឿង​របស់​ខ្លួន។ នេះ​បើយោង​តាម​សេចក្ដី​ប្រកាស​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ និង​មេធាវីជាតិ​របស់ឌុច។

លោកឡាស អលសិន (Lars Olsen) មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការច្បាប់​របស់​សាលាក្ដី​ខ្មែរ ក្រហម​មានប្រសាសន៍​ថា សំណើសុំ​ដក​មេធាវី​អន្ដរជាតិ​របស់​ឌុច​កើតឡើង​ដូច​ករណី​ជា​ទូទៅ​ដែរ គឺ​ការ​បាត់​បង់​ទំនុក​ចិត្ត​របស់​កូន​ក្ដី​ចំពោះ​មេធាវី​ និង​គម្លាត​រវាង​មេធាវី​ និង​កូន​ក្ដី។ លោក​អល​សិន ថ្លែង​ដូច្នេះ​ថា៖

«នេះ​មាន​ន័យ​ថា​លោក​ហ្វ្រង់ស័រ រូ ត្រូវ​បាន​ដក​ចេញ​ពី​ក្រុម​មេធាវី​ការពារ​របស់​ឌុច ហើយ​ឌុច ឥឡូវ​នេះ កំពុង​តំណាង​ដោយ​មេធាវី​កា សាវុធ តែម្នាក់ឯង»។

កាល​ពី​ថ្ងៃទី​ ៣០ ​ខែ​មិថុនា​កន្លង​ទៅ​ អតីត​ប្រធាន​គុកទួល​ស្លែង​បាន​ប្ដឹង​ទៅ​កាន់​អង្គភាព​គាំពារ​ការ​ការពារ​ក្ដី ដើម្បី​សុំ​ដក​សហ​មេធាវី​​របស់​ខ្លួន​គឺ​លោក​ហ្វ្រង់ស័រ រូ។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ លោក​រីឆាត រ៉ចជ័រ (Richard J Rogers) បាន​បញ្ជាក់​ថា អង្គភាព​គាំពារ​ការ​ការពារ​ក្ដី​របស់​លោក​​ និង​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​​គាំទ្រ​ការ​ដក​លោក​ហ្វ្រង់ស័រ រូ ដោយ​បាន​សម្រេច​​តាម​សំណើ​ កាល​ពីថ្ងៃ​ចន្ទ័ និង​ថ្ងៃសុក្រ។

លោក​កា សាវុធ សហ​មេធាវី​កម្ពុជា​របស់ ឌុច មាន​ប្រសាសន៍​ថា ឌុច​បាន​អាក់អន់​ចិត្ត​នឹង​មេធាវី​បារាំង​របស់​ខ្លួន ដោយសារ​តែ​ជន​ជាប់​ចោទ​រូប​នេះ​មិន​សូវ​បាន​ជួប​មុខ​មេធាវី​បរទេស​របស់​ខ្លួន​ឡើយ។ លោក​បាន​បង្ហើប​ថា ប្រហែល​ជា​ពេល​នេះ​ក្រុម​របស់លោក​ត្រូវការ​សហ​មេធាវី​ខ្មែរ​​មក​ជំនួស​​វិញ។ លោក​សាវុធ​ថ្លែង​ដូច្នេះ​ថា៖

«អត់​មាន​បរទេស​ក៏​ហី​ទៅ មិន​មែន​បរទេស​នោះចេះ​ជាង​ខ្មែរយើង​ប៉ុន្មានទេ ច្បាប់តែមួយទេ »។

លោក​សហ​មេធាវី​កា សាវុធ បញ្ជាក់​ថា ឌុច​ចង់​បាន​មេធាវី​ជាជន​ជាតិ​ចិន និង​ចៅ​ក្រម​ជាជនជាតិ​ចិន​ ដោយសារ​សំណុំ​រឿង​របស់​ខ្លួន​ជាប់​ពាក់ពន្ធ័​នឹង​របប​កុម្មុយនិស្ដ។ ប៉ុន្ដែ​ផ្នែក​គាំពារ​ការ​ការពារ​ក្ដី​អាច​រក​មិន​បាន​នូវ​មេធាវី​ និង​ចៅក្រម​ជនជាតិ​ចិន​តាម​ការ​ស្នើ​សុំ​នោះ​ឡើយ។

កាំង ហ្គិចអ៊ាវ ហៅ​ឌុច ជាប់​ចោទ​ក្នុង​សំណុំ​រឿង​លេខ​ ០០១ ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​នៃ​ការ​ធ្វើ​ទារុណកម្ម​ និង​មនុស្ស​ឃាត។ បន្ទាប់​ពី​សវនការ​អស់​រយៈ​ពេល​៧៧​ថ្ងៃ​កាល​ពី​ឆ្នាំ​២០០៩ សាល​ក្រម​ដើម្បី​កំណត់​ទោស​ឌុច​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ ខែ​​កក្កដានេះ។ ការ​ប្រកាស​សាល​ក្រម​នោះ​នឹង​មិន​មាន​វត្តមាន​សហ​មេធាវី​បរទេស​នោះ​ទេ។ លោក ​រីឆាត រ៉ចជ័រ ប្រធាន​អង្គភាព​គាំពារ​​ការ​ការពារក្ដី​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ មាន​ប្រសាសន៍​ថា ការ​ពិចារណា​ក្នុង​ការ​តែង​តាំង​សហ​មេធាវី​បរទេស​របស់​ឌុច​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រោយពី​ការ​ប្រ​កាស​សាល​ក្រម​ឌុច៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: