jump to navigation

ស្ថានភាពជំងឺរបស់លោក ហ៊ុន សែន មិនច្បាស់លាស់ ខែ​កក្កដា 12, 2010

Posted by មេឃា in នាយករដ្ឋមន្ត្រី.
trackback

ដោយ ៖ យន់ សាមៀន

ប្រភព វិទ្យុអាស៊ីសេរី (អត្ថបទផ្សាយ ៖ 2010-07-10)

លោក ហ៊ុន សែន បានធូរស្បើយពីជំងឺផ្ដាសាយថ្មី A(H1N1) ដែលលោកបាន ឆ្លងពី ខែមុនហើយ ប៉ុន្តែគ្មានព័ត៌មាន ណាមួយថា ពេលណាទើប លោកនឹង វិលត្រលប់ចូល ដឹកនាំរដ្ឋាភិបាលវិញទេ។ មន្ត្រីរដ្ឋាភិបាលកម្ពុជា បានប្រកាសនៅ ថ្ងៃសៅរ៍ ទី១០ កក្កដាថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជាសះស្បើយ ពី ជំងឺ គ្រុន ផ្ដាសាយថ្មី A(H1N1) បន្ទាប់ពីលោកបាន ឆ្លងជំងឺនេះ អស់ រយៈពេលជាង ១១ថ្ងៃ កន្លងមក។ ទោះបីជា មានការអះអាងថា លោក ហ៊ុន សែន បានជាសះស្បើយ ក៏ដោយ ក៏ពុំទាន់មានព័ត៌មាន ជាផ្លូវការណាមួយ បញ្ជាក់លំអិត ពីស្ថានភាពជំងឺលោក ហ៊ុន សែន នៅឡើយទេ។ មន្រ្តីគណបក្សប្រឆាំង បានសម្ដែងការសង្ស័យ ចំពោះ ស្ថានភាពជំងឺ របស់លោក ហ៊ុន សែន ដោយសារលោក ហ៊ុន សែន មិនបាន ដឹកនាំ កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី អស់រយៈពេលពីរសប្ដាហ៍ កន្លងមកហើយ។ លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ ចំនួន ៥នាក់ ទៀតបានឆ្លងជំងឺ ផ្ដាសាយថ្មី A(H1N1) កាលពីថ្ងៃទី ២៥ មិថុនា ក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី។ នៅពេលនោះ ក្រសួងសុខាភិបាល បាន បញ្ជាក់ថា លោក ហ៊ុន សែន ជាធូរស្រាលរួចហើយ។

អ្នកនាំពាក្យរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ ទីស្ដីការ គណៈរដ្ឋមន្ត្រី លោក ទិត សុធា មានប្រសាសន៍នៅ ថ្ងៃសៅរ៍ ទី១០ កក្កដាថា លោក ហ៊ុន សែន បានជា សះស្បើយ ហើយ ប៉ុន្តែលោក មិនទាន់ដឹកនាំ ប្រជុំគណៈរដ្ឋមន្ត្រី នៅឡើយទេ ពីព្រោះ គណៈរដ្ឋមន្ត្រី នៅមិនទាន់មាន របៀបវារៈដើម្បី ធ្វើការប្រជុំ។ លោកថា លោក មិនបានដឹងពី ស្ថានភាពជំងឺ របស់លោក ហ៊ុន សែន នៅឡើយទេ ប៉ុន្តែលោក បាន ដឹងតាម សារព័ត៌មាន ថា លោក ហ៊ុន សែន បានធូរស្បើយ ហើយ។ លិខិតជូនពរ លោក ហ៊ុន សែន ចំនួនបីច្បាប់ បានបោះពុម្ពផ្សាយ នៅក្នុង កាសែតកម្ពុជាថ្មី ច្បាប់ ចេញផ្សាយ ថ្ងៃសៅរ៍ ទី១០ កក្កដា បញ្ជាក់ថា លោក ហ៊ុន សែន បាន ជាសះស្បើយពី ជំងឺរបស់ លោកហើយ ប៉ុន្តែលិខិតទាំងនោះ មិនបានបញ្ជាក់ពី ប្រភេទ នៃជំងឺ របស់ លោក ហ៊ុន សែន ទេ។ លិខិតជូនពរ របស់ ម៉ក់ ពេជ្ជរិទិ្ធ ទីប្រឹក្សាផ្ទាល់ របស់លោក ហ៊ុន សែន បានសរសេរថា លោកជូនពរ លោក ហ៊ុន សែន ក្នុងឱកាស ដែល លោក បានជា សះស្បើយជំងឺ។

អ្នកនាំពាក្យរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មានប្រសាសន៍នៅ ថ្ងៃសៅរ៍ ដែរថា គណៈរដ្ឋមន្ត្រី បានពន្យារពេល ដោយមិនកំណត់ ក្នុងការប្រជុំ ពីព្រោះ នៅមិនទាន់មាន ការស្នើឲ្យមាន ការប្រជុំនៅឡើយទេ បន្ទាប់ពីលោក ហ៊ុន សែន បាន ឆ្លងជំងឺផ្ដាសាយកន្លងមក។ តំណាងរាស្ត្រ គណបក្សប្រជាជន កម្ពុជា លោក ជាម យៀប មានប្រសាសន៍ នៅថ្ងៃសៅរ៍ថា លោក ហ៊ុន សែន មានបញ្ហាភ្នែក នៅពេល ថ្មីនេះ ប៉ុន្តែលោក មិនមាន ព័ត៌មាន លំអិតនៅឡើយទេ។ ទាក់ទងនឹង បញ្ហាភ្នែកនេះ លោក ហ៊ុន សែន មានរបួសភ្នែកខាងឆ្វេង កាលពីខែមេសា ឆ្នាំ១៩៧៥។ លោក ជាម យៀប បន្ថែមថា ប្រសិនបើលោក ហ៊ុន សែន មានបញ្ហាសុខភាព ហើយមិនអាច បំពេញ កិច្ចការងារបាន បើតាមច្បាប់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និង ក្លាយ ជា នាយករដ្ឋមន្ត្រីស្ដីទី។ ប៉ុន្តែលោក ហ៊ុន សែន មានសិទ្ធិដើម្បី ជ្រើសរើស នាយករដ្ឋមន្ត្រីស្ដីទី។ ប្រធានគណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា មានប្រសាសន៍ នៅថ្ងៃសៅរ៍ ថា រដ្ឋាភិបាលគួរតែ បន្តដំណើរការ របស់ខ្លួនតាមធម្មតា មិនគួរ លុប ចោល កិច្ចប្រជុំ ដោយសារតែ លោកនាយករដ្ឋមន្ត្រី មានជំងឺទេ។ លោកបន្ថែមថា កម្ពុជាគួរតែ បោះបង់ចោលទម្លាប់ មានតែបុគ្គលម្នាក់ ដឹកនាំប្រទេស។ កម្ពុជា ត្រូវ បង្កើត រចនាសម្ព័ន្ធ រដ្ឋាភិបាល ឲ្យមានការ ទទួលខុសត្រូវ និងបន្តការងារ រដ្ឋាភិបាល ប្រសិន បើមេដឹកនាំ មានធុរៈ ឬក៏មានជំងឺ។

គណបក្សប្រជាជនកម្ពុជា បានប្រកាស ក្នុងពិធីខួប លើកទី៥៩ កាលពីថ្ងៃច័ន្ទ ទី២៨ មិថុនា ថា គណបក្សគាំទ្រ បេក្ខភាពរបស់ លោក ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី នៅក្នុងការ បោះឆ្នោត នៅឆ្នាំ២០១៣។ លោក ហ៊ុន សែន មិនបានចូលរួម ក្នុងពិធីនេះទេ ដោយសារ លោកបានឆ្លងជំងឺគ្រុនផ្ដាសាយ ថ្មី A(H1N1)៕

Copyright © 1998-2010 Radio Free Asia. All rights reserved.

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: