jump to navigation

នេះឬ ភ្នំពេញ ឆ្នាំ ២០១០ ? ខែកក្កដា 7, 2010

Posted by មេឃា in កខគឃង.
trackback

មេឃា ៖ រដ្ឋាភិបាលកម្ពុជា តែងអួតប្រាប់ពលរដ្ឋខ្មែរ និងបរទេសថា ប្រទេសមួយនេះ កំពុងតែអភិវឌ្ឍ ទៅមុខឥតឈប់ឈរ។ ដូចមើលឃើញនឹងភ្នែកស្រស់ៗ អគារខ្ពស់ៗ សួនច្បារ និងផ្លូវថ្នល់ ដែលធ្វើជាប់រហូតពេញមួយឆ្នំា ជាសំអាងដែល នាំមកនួវមោទភាព ដ៏ខ្ពស់មុខខ្ពស់មាត់ របស់រដ្ឋាភិបាល ដែលដឹកនាំផ្តាច់មុខ ដោយគណបក្ស ប្រជាជនកម្ពុជា។

ជាជំនាញឯកទេសអភិវឌ្ឍតែមួយគត់លើលោក ដែលអន្តរជាតិ គួរតែយកគំរូនេះទៅអនុវត្តបន្ត ជាឧទារហណ៍ បើក្រឡេកមើលរូបភាពជ្រុងតូចមួយ នៃការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលអាណត្តិទី ៤ កន្លែងណាដែលនៅល្អសុខ ៗ សាលាក្រុងភ្នំពេញ ប្រញាប់បើកយុទ្ធនាការជួសជុល យ៉ាងសស្រាក់សស្រាំ តែបើកន្លែងដែល វារដិបដុបស្រាប់ ទុកចាំដល់ពេលបោះឆ្នោត ឬគៀងគរមកជំនួយឲ្យកប់ដៃសិន ៖

ផ្សារធំថ្មី ដែលនឹងសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗនេះ…

ផ្សារធំថ្មី ដែលត្រូវការជួសជុលកែលម្អរ

ផ្លូវខេមរភូមិន្ទ ឆ្ពោះទៅ ផ្សារធំថ្មី កំពុងតែជួសជុល ដើម្បីអភិវឌ្ឍមុខមាត់ភ្នំពេញ

ផ្សារធំថ្មី ដែលបានលាបពណ៌ខាងមុខរួចរាល់

កន្លែងចតឡាន នៅផ្សារធំថ្មី នៅច្រកខាងកើត

តែបរិវេណជុំវិញផ្សារ បានធ្វើឲ្យអ្នកធ្វើដំណើររងការឈឺចាប់ អស់រាប់ខែមកហើយ…

ផ្សារធំថ្មី ច្រកចូលខាងជើង ដែលស្ថិតនៅបែបនេះ រាប់ខែមកហើយ...

ផ្សារធំថ្មី ច្រកខាងត្បូង ៖ ផ្លូវដែលបញ្ឈឺចិត្តអ្នកលក់មាស អ្នកលក់ពេជ្រ អស់រាប់ខែមកហើយ

មតិ»

1. khea - ខែកក្កដា 7, 2010

​ ស្រុកខ្មែរយើងមិនសូវមានគ្រោះថ្នាក់ចរាចរណ៍ទេមើលទៅ ហេហេ
បែបនេះជាគោលការណ៍ Mr ជោហើយមើលទៅ

មេឃា - ខែកក្កដា 7, 2010

សាលាក្រុងភ្នំពេញ ប្រកាសថា ដើម្បីកែលម្អរសោភណ៌ភាពរាជធានី… ហេតុផលសមស្របតើ …

2. ឧត្តម's Blog - ខែកក្កដា 7, 2010

បើមិនឆ្លាតអញ្ចឹង ម៉េចនឹងកាន់បានយូរ!!

Ratana - ខែកក្កដា 7, 2010

ស្លាតពេកហើយ​

មេឃា - ខែកក្កដា 8, 2010

គាត់ញាំ អីបានជាស្លាត ? (សង្ស័យ តែញាំ Brand ទេដឹង !?)

3. ឧត្តម's Blog - ខែកក្កដា 8, 2010

អ្នកណាក្លាហាន ជួយទៅសួរគាត់តិចមើល៍!

មេឃា - ខែកក្កដា 9, 2010

មិនមែនខ្ញុំទេ…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: