jump to navigation

ព្រាប សុវត្ថិ ខកចិត្ដនឹងព័ត៌មានថាស្រលាញ់ភេទដូចគ្នា ខែកក្កដា 5, 2010

Posted by មេឃា in អំពីការស្រឡាញ់ភេទដូចគ្នា.
trackback

តារាចម្រៀង ព្រាប សុវត្ថិ

ព្រាប សុវត្ថិ ខកចិត្ដនឹងព័ត៌មានថាស្រលាញ់ភេទដូចគ្នា

ដោយ ៖ សាម៉ន អ្នកសារព័ត៌មាន កាសែតកោះសន្តិភាព
ចេញផ្សាយ ថ្ងៃ ច័ន្ទ ទី ៥ ខែ កក្កដា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ លោក ព្រាប សុវត្ថិ បានសំដែងការខកចិត្ដយ៉ាងខ្លាំង ចំពោះ ព័ត៌មាន មួយចំនួន ដែលថា លោកជាមនុស្សស្រលាញ់ភេទដូចគ្នា ហើយ ក្នុងដំណើរ កំសាន្ដរបស់ លោក ពេលខ្លះ បានបង្ហាញភាពស្និទ្ធស្នាល ជាមួយបុរស ដែលលោក ស្រលាញ់ នោះ ។ លោកព្រាប សុវត្ថិ បដិសេធ និងចាត់ទុកថា នោះជា ព័ត៌មានប្រឌិត និង មានចរិតបង្ខូច កេរិ៍្ដឈ្មោះ របស់លោក ។

លោក ព្រាប សុវត្ថិ និយាយថា លោកជាអ្នកចំរៀង ទទួលបានការគាំទ្រ ជាង១០ឆ្នាំ មកហើយ ហើយរយៈពេល នោះ គេបានស្គាល់ និងឃើញថា លោកគឺជា មនុស្សដែល មានអ្វីៗ ទាំងអស់ ដូចបុរស ដទៃទៀត។ លោកបញ្ជាក់ថា “គ្មានចំណុច ណាមួយ ដែល អាចនិយាយថា ខ្ញុំជាមនុស្ស ស្រលាញ់ភេទដូចគ្នា ឬជា មនុស្សភេទទី៣ ឡើយ” ។ តារាចំរៀងរូបនេះ បានចាត់ទុកថា ព័ត៌មានដែលលេចឮ និងបានផ្សព្វផ្សាយ តាមរយៈ សារព័ត៌មាននោះ គឺមិនល្អឡើយសំរាប់រូបលោក ព្រោះរូបលោក ក៏ដូចជាមនុស្ស ដទៃទៀតដែរ មិនចង់ឱ្យលេចឮព័ត៌មាន អ្វីដែលមិនពិត និងជា រឿងអាស្រូវ សំរាប់ ខ្លួនឯងនោះឡើយ ។ លោកនិយាយថា បើគេចោទថា លោកជា មនុស្សភេទទី៣ ឬស្រលាញ់ភេទដូចគ្នា នោះមានន័យថា លោកបាត់បង់អស់ ហើយនូវ លក្ខណៈជាប្រុស ក្នុងពេលដែលលោក ជាមនុស្សប្រុស ពិតប្រាកដ ។ លោកបញ្ជាក់ថា ក្នុងនាមលោក ជាអ្នកសិល្បៈ និងមានការគាំទ្រផងនោះ លោកបានគិតដោយ ខ្លួនឯងរួច ទៅហើយថា លោកនឹងធ្វើអ្វីទាំងអស់ ដើម្បីឱ្យខ្លួនឯង ជាមនុស្សល្អ ក្នុងសង្គម សង្គមត្រូវការ និងដើរតាមផ្លូវ សុចរិត ទៀងត្រង់ ស្មោះត្រង់ និងមានការនិយម ចូលចិត្ដ ។ ពេលលេចឮព័ត៌មាន បែបនោះ សំរាប់លោក គឺមិនស័ក្ដិសមទាល់ តែសោះចំពោះ អ្វីជាទស្សនៈ និងសកម្មភាព ដែល លោក បានគិត និងបានធ្វើ ។ លោកចាត់ទុកថា ព័ត៌មាននោះ អាចថាជា គោលបំណង មិនល្អ អ្វីមួយមក លើរូបលោក ។

ទោះជាយ៉ាងណាក្ដី អ្នកគាំទ្រមួយចំនួនយល់ថា លោក ព្រាប សុវត្ថិ អាចបញ្ចេញអាកប្បកិរិយា បែបស្និទ្ធស្នាល ខ្លាំងជ្រុល ជាមួយមិត្ដភក្ដិប្រុស ទើបនាំឱ្យគេ មានការសង្ស័យ លើរូបលោក បែបនោះ ។លោក ព្រាប សុវត្ថិ ប្រាប់ថា ចំពោះ ព័ត៌មានដែលថា លោកស្រលាញ់ភេទដូចគ្នា នោះ គឺបានផ្សាយ តាមសារព័ត៌មាន ក្នុងស្រុកមួយចំនួន ប៉ុន្ដែ លោក មានអារម្មណ៍មិនល្អ ត្រង់ថា សារព័ត៌មាន ទាំងនោះមិនបាន សំភាសន៍រូបលោក ។ ពាក់ព័ន្ធការងារសិល្បៈ លោក ព្រាប សុវត្ថិ និយាយថា បច្ចុប្បន្នលោកមានការ មមាញឹកច្រើន ព្រោះ លោកត្រូវរៀបចំថត បទចំរៀងវ៉ុលថ្មីមួយ ដែលច្រៀងតែម្នាក់ឯង និងវ៉ុលច្រៀងរួម ជាមួយអ្នកចំរៀង ក្នុង ក្រុមហ៊ុន ជាមួយគ្នា ។

បទចំរៀងទាំងនោះនឹងត្រូវចេញលក់ក្នុងពេលឆាប់ៗខាងមុខ ។ សំរាប់វ៉ុលថ្មីៗនេះ រូបលោក និងសិល្បករ សិល្បការិនី ក្នុងផលិតកម្ម នឹងបង្ហាញ នូវស្ទីលថ្មីៗ ដើម្បីទទួល ការគាំទ្រពី មហាជន តែមិនធ្វើឱ្យ ប្រាសចាកសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរទេ ។

លោកព្រាប សុវត្ថិ ជាតារាចំរៀងជើងចាស់ដែលល្បីឈ្មោះ បោះសំលេងមុនគេ ក្នុងស្រទាប់ យុវវ័យ ហើយក្នុងរយៈពេល ជាង១០ឆ្នាំ នៃភាពល្បីឈ្មោះ របស់ខ្លួន លោកហាក់ មិនទាន់ ធ្វើអ្វីមួយ ដែលធ្វើឱ្យ អ្នកគាំទ្រខកចិត្ដ ឡើយ បើទោះបីជា មានលេចឮពាក្យ ចចាមអារ៉ាម មិនល្អ ខ្លះពាក់ព័ន្ធដល់រូបលោកក្ដី ៕

មតិ»

1. ឡង់ឌី - ខែកក្កដា 5, 2010

រូប​រាង​ លោក ព្រាប សុវត្ថិ ជា​បុរស 100% ចេះ​តែ​មាន​អ្នក​និយាយ​ផ្តេសផ្តាស់តែម្តង​ហើយ…

មេឃា - ខែកក្កដា 6, 2010

ទាល់តែខ្មោច បានមើលឃើញខ្មោចគ្នាវា…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: