jump to navigation

កំណាព្យ ៖ សង្ឃកំហូច ខែកក្កដា 4, 2010

Posted by មេឃា in កំណាព្យ.
trackback

សូចគឹមហង់
បទក្របចក្រវាឡ មេពាក្យ ១២ ថ្មី

១. សូចគឹមហង់ស្បង់ពណ៌ស្អាត ផ្លាតគំនិត គិតផ្តេសផ្តាស់
ខុសធ្ងន់ណាស់ ច្បាស់រងកម្ម ចាំជាតិក្រោយ ឲ្យវេទនា
ធ្លាក់អវចី វ័យជរា ព្យាធិរោគ មកទន្រ្ទាន ហ៊ានពាធា
ទុក្ខគ្រាំគ្រា ជាទង្វើ ធ្វើមិនល្អ តផ្តល់គ្រោះ។

២. ធ្លាប់ល្បាញល្បី ស្រីប្រុសស្គាល់ ធម៌ចាំស្ទាត់ ភ្លាត់បន្តិច
ត្រូវលង់លិច គេចមិនរួច ផ្តួចផ្តើមខ្វល់ ផលអាប់យស
គ្មានអ្នកអាង កាងជួយបាន ប្រាណបវរ ល្អខ្ពង់ខ្ពស់
ប្រែរងគ្រោះ ឈ្មោះអសោច៍ ខ្មោចចង់ក្អួត ព្រួតផ្តាសា។

៣. ព្រោះទ្រុស្តសីល ខ្ជិលប្រតិបត្តិ កាត់កិលេស ចេះទប់ចិត្ត
ប្រឹងប្រព្រឹត្ត ស្និទ្ធព្រះធម៌ ស្គាល់បុណ្យបាន ក្រាបរអា
បែរវង្វេង លេងល្បិចស្នៀត ឈ្លៀតថតចាំ កាំម៉េរ៉ា
គ្រប់អាត្មា ណាងប់ងល់ ស៊ប់ជំនឿ ជឿស្រោចទឹក។

៤. សូចគឹមហង់ ស្បង់ជាប់ខ្លួន ពួនធ្វើសឿង រឿងអាស្រូវ
ពិតស្លាប់ទៅ នៅមិនបាត់ កាត់មិនបាន ប្រាណអសោច៍
ស្អុយរងំ ធុំច្រាស់ខ្យល់ ផលរងគ្រោះ យសឆេះខ្លោច
គ្មានអ្នកស្ញើច ខ្មោចក៏ស្អប់ កប់ក្នុងចិត្ត ពិតខុសក្រៃ។

៥. មានតិចទេ រេគំនិត គិតទង្វើ ធ្វើខុសក្បួន
ចិត្តមិនមួន ខ្លួនមិនស្អប់ ឡប់ក្នុងកាម ហាមរាល់ថ្ងៃ
ខូចសាសនា ចារប្រវត្ត វត្តល្បីសោះ អស់តម្លៃ
ជនចង្រៃ ក្រៃក្នុងចិត្ត គិតណេះណោះ ខុសសីលធម៌។.

ស្ទឹងត្រែង ៖ ថ្ងៃសៅរ៍ ទី ៣ ខែកក្កដា ឆ្នាំ២០១០
និពន្ធដោយ ៖ លឹម ចំរើន
ទូរសព្ទ័ ៖ 012 51 91 37, 011 37 81 71
E-mail : limchamroeun@yahoo.com

Advertisements

មតិ»

1. denith - ខែកក្កដា 4, 2010

សូមសរសើរ សូមសរសើរ កូនខ្មែរពិតជាមានស្នាដៃមែនពិត ។

មេឃា - ខែកក្កដា 5, 2010

ខ្ញុំសុំចាញ់រឿងតែងកំណាព្យតែម្តង… មិនដែលតែងចប់មួយបទណាទេ ! 😦

2. ឡង់ឌី - ខែកក្កដា 5, 2010

តែង​បាន​ល្អ, ត្រូវ​ចិត្ត​ខ្ញុំ​តែម្តង​ហើយ…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: