jump to navigation

ចុះឈ្មោះឥឡូវនេះ ចូលសវនាការប្រកាសសាលក្រម ឌុច (២៦ កក្កដា ២០១០) ខែកក្កដា 2, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល.
trackback

កាំង ហ្កេកអ៊ាវ ហៅ ឌុច ស្រក់ទឹកភ្នែកក្នុងពេលជំនុំជម្រះ នៅ សវនាការតុលាការខ្មែរក្រហម

មេឃា ៖ សំណុំរឿង ០០១ ទាក់ទងនឹងជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច នឹងត្រូវអង្គជំនុំសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ប្រកាសសាលក្រមនៅថ្ងៃ ចន្ទ័ ទី ២៦ ខែកក្កដា ឆ្នាំ២០១០ ខាងមុខនេះហើយ។

យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ អង្គជំនុំជម្រះវិសាមញ្ញ សវនាការនេះ នឹងចាប់ផ្តើមនៅម៉ោង ១០ ព្រឹក និងត្រូវបញ្ចប់យ៉ាងយូរត្រឹមម៉ោង ១២ ថ្ងៃត្រង់ ដដែល ហើយក៏មានការផ្សាយផ្ទាល់តាមបណ្តាញទូរទស្សន៍ជាតិ កម្ពុជា ស្ថានីយវិទ្យុ ជាតិកម្ពុជា និងបណ្តាញសារព័ត៌មាននានា ទៅទូទាំងប្រទេស។

សាលសវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

ទោះបីជា សាធារណៈជន ត្រូវបានអនុញ្ញាតឲ្យចូលរួម តែ អ.វ.ត.ក តម្រូវឲ្យ អ្នកចូលរួមចុះឈ្មោះទុកជាមុន (តាមរយៈទូរសព្ទ័ 012 696 220 ឬ ទំនាក់ ទំនង តាមរយៈ សារអេឡិចត្រូនិច PAS@ECCC.GOV.KH) ចាប់ពីថ្ងៃសុក្រ ទី ២ ខែកក្កដា នេះតទៅផងដែរ។ ដោយសារមូលហេតុសន្តិសុខ តុលាការកូនកាត់មួយនេះ ក៏បានណែនាំដល់ អ្នកដែលបានចុះឈ្មោះរួចហើយ ត្រូវមកដល់សាលសវនាការ មុនពេលចាប់ផ្តើម យ៉ាងហោចណាស់ មួយម៉ោង   ហើយនៅពេលដែល សវនាការចាប់ផ្តើម គ្មាននរណាម្នាក់នឹងត្រូវអនុញ្ញាតឲ្យចូលក្នុង សាលសវនាការឡើយ។

សម្រាប់ព័ត៌មានលម្អិតសូមអាន ៖ សេចក្តីប្រកាសព័ត៌មានរបស់ អង្គជំនុំជម្រះវិសាមញ្ញ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: