jump to navigation

៥ ប្រទេស ដែលពលរដ្ឋកម្ពុជា អាចចេញចូល ដោយមិនចាំបាច់សុំទិដ្ឋាការឆ្លងដែន ខែកក្កដា 1, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល.
trackback

ទង់ជាតិប្រទេស សិង្ហបូរី

ទង់ជាំតិប្រទេស ម៉ាឡេស៊ី

ទង់ជាតិប្រទេស ហ្វ៊ីលីពីន

ទង់ជាតិប្រទេស ឡាវ

ទង់ជាំតិប្រទេស វៀតណាម

តាមរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ក្នុងក្របខណ្ឌការងារអាស៊ាន រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយនឹងប្រទេសចំនួន ៥ ក្នុងនោះរួមមាន ៖ ១»ប្រទេសសិង្ហបូរី ២»ប្រទេសម៉ាឡេស៊ី ៣»ប្រទេសហ្វីលីពីន ៤»ប្រទេសឡាវ និង៥»ប្រទេសវៀតណាម ដើម្បីលើកលែងទិដ្ឋការឆ្លងដែន ដែលអាចឲ្យពលរដ្ឋកម្ពុជា និងពលរដ្ឋក្នុងប្រទេសទាំងនោះ មានភាពងាយស្រូលក្នុងការធ្វើដំណើរក្នុងតំបន់។

ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ទង់ជាតិប្រទេស ថៃ

ដោយឡែកប្រទេសថៃ និងកម្ពុជា កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចាវប្រាយ៉ា-មេគង្គ នឹងត្រូវយកមកអនុវត្តក្នងការផ្តល់ទិដ្ឋការតែមួយ ដោយប្រទេសកម្ពុជា ឬប្រទេសថៃ សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងថៃ។

មតិ»

1. កុមារកាមទេព - ខែកក្កដា 1, 2010

សេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចាវប្រាយ៉ា-មេគង្គ!!! ត្រង់កន្លែងនេះ មើលមួយភ្លែត ស្មានថា!!! អាយ៉េអាយ៉ៃយ៉ាវ៉ាឌី ស៊ីប្រហុកអីឯណាតើ!!!
ហើយអាមួយនេះវិញ ចាវប្រាយ៉ា!!! ចានប្រាវចាន់ហោះ មេកុងគ្នាតើ!!!
តាមពិតឈ្មោះគេសោះ!!!

មេឃា - ខែកក្កដា 1, 2010

កុមារកាមទេព មិនទាន់មាន Passport កាន់ទេ មែនអត់ ? បើចង់ឆ្លងប្រទេសត្រូវទៅជាមួយនឹងអាណាព្យាបាល…

អាណាព្យាបាល របស់ កុមារកាមទេព ចេញ ចូលប្រទេស ទាំង៥ ខាងលើ គ្រាន់តែបំពេញសំណុំលិខិតនៅព្រលានយន្តហោះ ដើម្បីប្រាប់គយថា នឹងស្នាក់នៅប៉ុន្មានថ្ងៃ ? (មិនលើសពីមួយខែ)… ប៉ូលីសអន្តោរប្រវេសន៍នៅព្រលានយន្តហោះ នឹងបោះត្រាឲ្យមួយជាការស្រាច់… អាចឆ្លងទៅបាន…

មិនមែនឭតែគេថាទេ ខ្ញុំបានឆ្លងប្រទេសមិនតិចជាង ៧ ប្រទេសទេ បើរាប់ទាំងទៅលេង ទៅសិក្សា និងទៅធ្វើការ…

កុមារកាមទេព - ខែកក្កដា 1, 2010

មែនហើយ អត់ទាន់មានទេ!! ចង់ទៅជាងគេគឺទៅ ហ្វ៊ីលីពីន ជាមួយបងខ្ញុំ ទៅលេងមិត្តគាត់ ហើយនិងមិត្តខ្ញុំដែរ!!!

មេឃា - ខែកក្កដា 2, 2010

ហ្វ៊ីលីពីន ស្រីៗស្អាតៗណាស់ណា…

កុមារកាមទេព - ខែកក្កដា 2, 2010

ហ្នឹងហើយ ចាំតិចទៀតខ្ញុំយករូបមិត្តភ័ក្តញ៉ុមឲ្យមើល!!!!

2. សុវិចិត្រ - ខែកក្កដា 19, 2010

ចឹង! បើឪពុក​ម្ដាយ​រវល់ ចាំ​ជួល​យាយចាស់​ម្នាក់​បន្លំ​ធ្វើ​ម៉ែ ដើម្បី​ទៅ​លេង​ក្រៅ​ប្រទេស​នឹងគេ😀

មេឃា - ខែកក្កដា 20, 2010

គំនិតល្អ តែប្រយត្ន័ គេបោកយកទៅលក់បាត់ណា …😉


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: