jump to navigation

បុប្ផាក្រោមភ្លើងពណ៌ ខែ​មិថុនា 30, 2010

Posted by មេឃា in កំណាព្យ.
trackback

បុប្ផាក្រោមភ្លើងពណ៌

(បទព្រហ្មគីតិ)

១. បុប្ផាក្រោមភ្លើងពណ៌

អ្នកមិនស្គាល់ថាមិនល្អ

ទោះជាផ្កាបវរ             

មិនត្រេកអរមិនប្រណី។

២. មិនថាផ្កាក្រពុំ              

តែងសើចយំផ្លែសម្តី

ដៀលត្មេះគ្មានខន្តី      

ស្វែងយល់ន័យប្រវត្តពិត។

៣. ហេតុអ្វីដល់ថ្នាក់ហ្នឹង ?

គួរតែខឹង ឬអាណិត

ផ្កាខ្លះក្រពុំពិត              

តែជីវិតសែនអភព្វ័។

៤. រីកហើយមិនសំណាង 

គ្មានអ្នកកាងរោយស្រទាប់

កន្លង់ប៉ងក្រេបជាប់      

ជូនអភព្វ័ត្រូវបង់ប្រាណ។

៥. ព្រោះតែកន្លង់ចេះ       

ប្រើចំណេះលួងលោមបាន

ដូចប្រុសព្រានសាមាន្យ          

បោកខ្លួនប្រាណពួកស្រី។

៦. ខ្ញុំឃើញច្បាស់កែវភ្នែក

ស្ទើរយំយ៉ែកគ្រាំហឬទ័យ

ផ្ការីកក្រពុំថ្មី

កន្លង់ឆីក្រេបលម្អង។

៧. ផ្កាខ្លះស្រស់សោភា

ពិតវេទនាឪបសៅហ្មង

ត្រូវព្រាត់ញាតិប្អូនបង

មនុស្សប៉ងក្រេបក្លិនផ្កា។

៨. រីកនៅក្រោមភ្លើងពណ៌

ភ្លេងឭខ្ទរស្រើបកាយា

ដុតរោលភ្លើងតណ្ហា

ស្រស់អស្ចារ្យផ្ការាត្រី។

៩. តែជីវិតមិនស្រួល

សែនក្តុកក្តួលហួសចេញស្តី

ប្រៀបដូចក្មេងស្រីៗ

ប្រុសអប្រិយល្បួងលូងប្រាណ។

១០. នេះហើយជីវិតផ្កា

លើសឧបមាយ៉ាប់ហួសស្មាន

ប្រៀបដូចស្រីគ្រប់ប្រាណ

ផុងក្នុងឋានក្រោមភ្លើងពណ៌។

និពន្ធដោយ ៖ លឹម ចំរើន (ស្ទឹងត្រែង)

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: