jump to navigation

នាយករដ្ឋមន្ត្រីខ្មែរ ឆ្លង ផ្តាសាយជ្រូក ? ខែ​មិថុនា 30, 2010

Posted by មេឃា in នាយករដ្ឋមន្ត្រី.
trackback

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៤

មេឃា ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញ សេចក្តីជូនដំណឹង ជាសាធារណៈ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១០ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លងជម្ងឺគ្រុនផ្តាសាយថ្មី (ផ្តាសាយជ្រូក) AH1N1 ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍មួយ។ កិច្ចប្រជុំដែលក្រសួងសុខាភិបាល សន្មត់ថា ជាដើមហេតុមួយនេះ បានធ្វើឡើង កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១០ ហើយក៏បណ្តាលឲ្យ មន្ត្រីរាជរដ្ឋាភិបាល ៥ រូបទៀត (១»ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ២»ទេសរដ្ឋមន្ត្រី ឆាយ ថន ៣»ទេសរដ្ឋមន្ត្រី តាវ សេងហួរ ៤»គឹម អ៊ិត ៥»អ៊ិត មិត) បានឆ្លងផ្តាសាយជ្រូក នេះផងដែរ។

គណបក្សប្រជាជនអបអរខូបកំណើតទី ៥៩ ឆ្នាំ ដោយគ្មានបេក្ខជននាយករដ្ឋមន្ត្រី

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែល បានបញ្ជាក់ថា នេះជាការជូនដំណឹង ដល់ សាធារណជនទាំងអស់ ដើម្បីបំបាត់ចម្ងល់ ចំពោះអវត្តមាន របស់សម្តេច ហ៊ុន សែន។ ទោះបីជាមិនបាននិយាយដល់ អវត្តមានរបស់ បេក្ខជននាយករដ្ឋមន្ត្រី របស់ គណបក្សប្រជាជនកម្ពុជា ក្នុងឪកាស ប្រារព្ធខូបទី ៥៩ ឆ្នាំ នៃ ការបង្កើតគណបក្ស ប្រជាជនកម្ពុជា (28.06.1951-28.06.2010) តែសេចក្តីប្រកាសមួយនេះ ហាក់បានចេញផ្សាយ ដើម្បីបកស្រាយ ពីអវត្តមានរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (អនុប្រធានគណបក្សប្រជាជនកម្ពុជា) ក្នុងឪកាសនោះរួចហើយដែរ។ អវត្តមានរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីដ៏សំខាន់ របស់បក្សប្រជាជនកម្ពុជា បានក្លាយ ជាចំណុចវិភាគ មូយថា «តើគណបក្សប្រជាជនកម្ពុជា ពិតជា បែកបាក់ផ្ទៃក្នុងមែន ឬទេ ?»

Advertisements

មតិ»

1. sambatt - ខែ​កក្កដា 1, 2010

អ្នកនយោបាយ..ដល់់ទៅកើតហេតុអីឡើងចំពោះខ្លួនក៏ជារឿងនយោបាយដែរ
ក៏មិនដឹង?
អ្នកធំឈឺ កុំអាល់់ថាឈឺ មានរឿងអីផ្សេងក៏មិនដឹងដែរ?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: