jump to navigation

លោកស្រីនាយករដ្ឋមន្ដ្រីអ៊ីស្លង់ ជា ប៉េដេ ស្ថិតក្នុងចំណោមពួករៀបការភេទដូចគ្នា ខែមិថុនា 28, 2010

Posted by មេឃា in អំពីការស្រឡាញ់ភេទដូចគ្នា.
trackback

 (ប្រុសកោះ ៖ កាសែតកោះសន្តិភាព) 

អត្ថបទចេញផ្សាយ ៖ ថ្ងៃ ច័ន្ទ ទី ២៨ ខែ មិថុនា ឆ្នាំ ២០១០

នាយករដ្ឋមន្ដ្រីអ៊ីស្លង់ លោកស្រី JONH- ANNA SIGURDARDOTTIR

នាយក​រដ្ឋមន្ដ្រី​អ៊ី​ស្លង់ លោកស្រី JONH- ANNA SIGURDARDOTTIR បាន​ រៀបការ​ជាមួយ ​គូស្នេហ៍​ជា​ស្រី​ដូច​គ្នា កាលពី​ថ្ងៃ​ទី ២៧ មិថុនា ជា​ថ្ងៃ​ចូល​ជា​ធរមាន​នៃ​ច្បាប់ អនុញាត​ ឱ្យ​មានការ​រៀប​ការ​ភេទ​ដូច​គ្នា​ក្នុង ប្រទេស​នេះ ។ យោង​តាម​វិទ្យុ​-​ទូរទស្សន៍​អ៊ី​ស្លង់ RUV  ថា លោកស្រី​មេដឹកនាំ​អ៊ី​ស្លង់​បាន​រៀប​ការ​ជាមួយគូ​ស្នេហ៍ លោកស្រី គឺ​នាង JONINA LEOSDOTTIR ក្រោយ​ពី​ដាក់​ពាក្យសុំ​រៀបការ​មួយ​មក ។ ការ​រៀប​ការ​នេះ​ពុំ​មាន​ពិធីពិសេស​ឡើយ ។ សភា​អ៊ី​ស្លង់​បាន​អនុម័ត​ជាឯកច្ឆ័ន្ទ​កាលពី​ថ្ងៃ​ទី​១២ មិថុនា នូវ​ច្បាប់​អនុញាត​ឱ្យ​មានការ​រៀប​ការ​ភេទ​ដូច​គ្នាជា​ច្បាប់មួយ​ដែល​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​២៧ មិថុនា ទៅ ។ បណ្ដា​គូស្នេហ៍​រួម​ភេទ​ដូច​គ្នា មាន​សិទ្ធិ​ រៀប​ការ​ស្របច្បាប់ និង​មាន​សិទ្ធិ ទាំងឡាយ​ដូច​គ្នា​នឹង​បណ្ដា​គូស្នេហ៍​រួម​ភេទខុស​គ្នា​ដែរ ។ ចូល​កាន់​អំណាច​កាលពី​ខែកុម្ភៈ ឆ្នាំ ២០០៩ លោកស្រី SIGURDARDOTTIR ដែល​រស់នៅ​ជាមួយ​គូស្នេហ៍​ចាប់តាំង ពី​ច្រើនឆ្នាំ​មក​ហើយ គឺជា​ស្ដ្រីប្រមុខ​រដ្ឋាភិបាល​ដំបូងគេ​ដែល​ប្រកាស​ពី​ការ​រួម​ភេទ​ដូច​គ្នា​ដោយ បើកចំហ ៕

Advertisements

មតិ»

1. កុមារកាមទេព - ខែមិថុនា 28, 2010

ពេលអ្នកមានអំនាចគិតអ្វីប្លែកៗ តែងតែធ្វើអ្វីដែលខ្លួនចង់ធ្វើ ហើយឲ្យគេធ្វើតាមខ្លួន!!!!

មេឃា - ខែមិថុនា 30, 2010

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: