jump to navigation

ប្លង់ស្ពានអ្នកលឿង នាពេលអនាគត ខែ​មិថុនា 24, 2010

Posted by មេឃា in កំណត់ហេតុមេឃា, កំណត់ហេតុរូបភាព.
trackback

ប្លង់ស្ពានអ្នកលឿង ដែលគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥

មេឃា ៖ មិនមែនគ្រាន់តែជាក្តីស្រមៃទៀតទេ ការចុះហត្ថលេខារបស់លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​លោក ម៉ាសា​ហ្វ៊ូមី គូ​រ៉ូ​គី ( Masafumi KUROKI ) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា នៅ​ចំពោះមុខ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៣ មិថុនា ២០១០ បានកំណត់ពេលប្រកាសឲ្យ ប្រើប្រាស់ ស្ពានអ្នកលឿង នាពេលអនាគត ត្រឹមចុង ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមជំនួយ ឥតសំណង ១៣១ លានដុល្លា សហរដ្ឋអាមេរិក ពីរាជរដ្ឋាភិបាលជប៉ុន។

សំណង់ស្ពាន​អ្នក​លឿងថ្មី ដែលវែងជាងគេ ឆ្លងកាត់​ទន្លេ​មេគង្គ ដើម្បីភ្ជាប់​ផ្លូវជាតិ​លេខ ១ ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ហើយក៏​ជា​ការ​ត​ភ្ជាប់​ការ​ដឹកជញ្ជូន​សេដ្ឋកិច្ច ទៅ​​បណ្តា​ប្រទេស ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​ផង​ដែរ​ នឹងត្រូវចាប់ផ្តើមស្ថាបនា នាពេលឆាប់ៗនេះ ហើយត្រូវបញ្ចប់រួចរាល់ នៅមុនខែកុម្ភៈ ឆ្នាំ២០១៥។

លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួង ការបរទេស កម្ពុជា និង លោក ម៉ាសា ហ្វ៊ូមី គូ រ៉ូ គី ( Masafumi KUROKI ) ឯកអគ្គរាជទូត ជប៉ុន ប្រចាំ កម្ពុជា បាន ចុះ ហត្ថលេខា នៅ ព្រឹក ថ្ងៃ ២៣ មិថុនា ២០១០ ផ្តល់ជំនួយ ឥត សំណង ១៣១ លាន ដុល្លារ ដើម្បី ស្ថាបនា ស្ពាន អ្នក លឿង ឆ្លងកាត់ ទន្លេ មេគង្គ តាម ផ្លូវជាតិ លេខ ១ ភ្ជាប់ ពី ខេត្ត កណ្តាល ទៅ ខេត្ត ព្រៃវែង

គិតមកទល់ពេលនេះ ប្រទេស​ជប៉ុន បាន​ជួយ​សាងសង់​ស្ពាន​ ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា ចំនួន​ពីរ​ រួចមកហើយ គឺ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ជ្រោយចង្វារ នៅ​ភ្នំពេញ និង​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន គី​ហ្ស៊ូ​ណា ឆ្លងកាត់​ទន្លេ​មេគង្គ នៅ​ទី​រួម​ខេត្ត​កំពង់ចាម​

Advertisements

មតិ»

1. វណ្ណពិសិដ្ឋ - ខែ​មិថុនា 24, 2010

អូរពិតជាល្អមែន….ស្ពាននេះស្អាតណាស់​
បានស្ពានប្រភេទ​suspend ទៀតពិតជាឡូយមែន…

2. រចនា - ខែ​មិថុនា 24, 2010

ឆ្នាំ ២០១៥ មិនយូរទេ ហ្នឹងមានស្ពានជប៉ុនមួយទៀតហើយ ទៅលេងស្រុកពិតជាលែងពិបាករង់ចាំឆ្លងសាឡាងយូរៗទៀត

3. machmorn - ខែ​មិថុនា 24, 2010

ពិតជាល្អមែនទែន មិនពិបាកឆ្លងស្ពានទៀតទេ 😆

Broskomjel - ខែ​មិថុនា 24, 2010

អីយ៉ាស មិនពិបាកឆ្លងស្ពានទៀតម៉េច?

4. ទឹម បឿន - ខែ​មិថុនា 24, 2010

ស្អាន​ឥឡូវ​ស្អាតៗ​ណាស់

5. machmorn - ខែ​មិថុនា 25, 2010

អូយយ៉ូយខ្មាស់គេខ្លាំងណាស់ 😦 ខ្ញុំចង់និយាយថា មិនពិបាកឆ្លងសាឡាង មិនមែន មិនពិបាកឆ្លងស្ពាននោះទេ 😆 😆

មេឃា - ខែ​មិថុនា 25, 2010

មិនជាអ្វី !!! យើងអាចកាត់យល់បាន​…

កុមារកាមទេព - ខែ​មិថុនា 25, 2010

ខ្ញុំអត់ហ៊ានចូលតបប្រកាស ប្រជាជាតិឃោឃៅ នៅតែមានទេ!! ព្រោះបានចូលមើលម្តងហើយ ខ្លាចដេកមិនលក់ទេ យកល្អគួរតែលុបចេញទៅ ព្រោះពិបាកនឹងមើលណាស់ !!! 😥

មេឃា - ខែ​មិថុនា 28, 2010

លុបបាត់ស្រេច !!!

អត់អីទេ កុំខ្លាច… បងលុបចោលបាត់ហើយ… លើកក្រោយលែងហ៊ានយកមកបន្លាចអូនឯងទៀតហើយ… 🙂


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: