jump to navigation

អាហ្វ្រិកខាងត្បូង អំពាវនាវឱ្យ FIFA ឧបត្ថម្ភស្រោមអនាម័យ ខែមិថុនា 23, 2010

Posted by មេឃា in កខគឃង.
trackback

ដោយ ខេ​ម​រិ​ទ្ធ (កាសែតកោះសន្តិភាព) 

អត្ថបទចេញផ្សាយ ៖ ថ្ងៃ អង្គារ ទី ២២ ខែ មិថុនា ឆ្នាំ ២០១០

លោក ​ហ្សា​ខ​ប់ ស៊ូ​ម៉ា ប្រធានាធិបតីអាហ្វ្រិក​ខាងត្បូង បាន​អំពាវនាវ​ឱ្យ​សហព័ន្ធ បាល់ទាត់​អន្ដរជាតិ​ (​FIFA)​ ផ្ដល់​ថវិកា ទ្រទ្រង់​ការ​ចែក​ ស្រោមអនាម័យ ​ដល់​អ្នក គាំទ្រ​បាល់ទាត់ ​ដែល​ធ្វើ​ដំណើរ ​មក​ទស្សនា ការ​ប្រកួត​បាល់ទាត់​ ពិភពលោក​២០១០ ដោយ​ប្រទេស​នេះ ​មាន​ស្ថិតិ​ការ​រាត​ល្បាត​នៃជំងឺអេដស៍​ស្ថិត​នៅ​លំដាប់​ទី​៥​ នៅ​លើ​ពិភពលោក។
តាម​ប្រភព​ពី​វ៉េបសាយ​របស់​អា​មេ​រិ​ក “​យូ​អេស​អេ​ធូ​ដេ​” បាន​ផ្សាយ​ថា ផ្នែក នាយកដ្ឋាន​ឱសថការី​ នៃ​អាហ្វ្រិក​ខាងត្បូង បាន​ប៉ាន់​ប្រមាណ​ថា នឹង​មាន​ស្ដ្រី​ពេស្យា ប្រហែល ​៤០.០០០​នាក់ ចេញ​ប្រកប​របរ​រក ស៊ី​ផ្លូវភេទ​ក្នុងអំឡុងពេល​ការ​ប្រកួត​បាល់ ទាត់​ពិភពលោក ខណៈ​ដែល​ មេដឹកនាំ​ប្រទេស ម្ចាស់ផ្ទះ​រៀបចំ ​ការ​ប្រកួត​ មាន​ក្ដី​បារម្ភ​ថា នឹង​កើត​ បញ្ហា​រាតត្បាត​នៃ​វីរុស HIV បន្ថែម ទៀត ទើប​ធ្វើការ​អំពាវនាវ​ ឱ្យ FIFA ជួយ ទ្រទ្រង់​ថវិកា​ក្នុង​ការ ​ចែក​ស្រោមអនាម័យ ១.០០០​លាន​ស្រោម ។

លោក ​បូ​នី​តា មេ​យ័រ​ហ្វេ​ល អ្នក​ស្រាវ ជ្រាវ​មក​ពី​មជ្ឈមណ្ឌល​ សិក្សា​ច្បាប់​ នៃ​មហា វិទ្យាល័យ “​វីត​វ័​រ​ឌី​រ​រ៉េ​ន​” ក្នុង​ទីក្រុង​ចូ​ហាន ណេ​ស្ប៊ើ​ក បាន​បញ្ជាក់​បន្ថែម​ថា “​ជា​រឿង​ល្អ  ប្រសិនបើ​ប្រធាន​ក្រុម​ ជំរើសជាតិ​នីមួយ​ៗ ចេញ​ឃោសនា ​លើ​ការ​មាន​សម្ព័ន្ធភាព​ផ្លូវភេទ  ដ៏​សុវត្ថិភាព ការ​មាន​សិច ​ដោយ​ការ​យល់ព្រម ពី​គូស្នេហ៍ និង​ការ​ផ្ដល់​កិត្ដិយស ​ដល់​ស្ដ្រី ។
ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ  FIFA ដែល​ជា​ស្ថាប័ន​មួយ ​មាន​ថវិកា​ដ៏​ស្ដុកស្ដម្ភ គួរ​ផ្ដល់​ទុន​ឧបត្ថម្ភ​ សំរាប់​ជួយ​កាត់​បន្ថយ បញ្ហា​ខាងលើ  ព្រោះ​នៅ ​អាហ្វ្រិក​ខាងត្បូង ការ​បំរើសេវា​កម្ម​ផ្លូវភេទ​ មាន​លក្ខណៈ​ងាយ ស្រួល​ ប្រៀប​ដូច​ជា​ ការ​ទិញ​ទំនិញ​ផ្សេង​ៗ នៅ​ក្នុង​ប្រទេស​។  ចំណែក​បណ្ដា ​ស្ដ្រី​ពេស្យា បាន​ធ្វើការ​រិះគន់ ​លើ​សមត្ថកិច្ច​ប៉ូលិស ដែល​គ្រប់គ្រង​ យ៉ាង​តឹងរ៉ឹង​លើ ​ស្ដ្រី​ពេស្យា  ក្នុង​ពេល​ការ​ប្រកួត​បាល់ទាត់​ ពិភពលោក ២០១០​ថា ជា​ការ​បំផ្លាញ ​ប្រាក់​ចំណូល​ដែល អាច​ទទួល​បាន ​ខណៈ​ពេល ​ភ្ញៀវ​ទេសចរ​ ហូរ ចូល​ច្រើន​។ ស្ដ្រី​ពេស្យា​ ២​នាក់ ដែល​មិន​បាន ឱ្យ​ដឹង​ឈ្មោះ តាម​រយៈ​ទី​ភ្នា​ក់​ព័ត៌មាន​ “​ស្កា​យ ញូ​វ​” បាន​និយាយ​ថា ពួក​នាង​ខំ ​ធ្វើ​ដំណើរ​មក ពី​ទីក្រុង​ត្រាន​ស្គី ចូល​មក​ ក្រុង​ចូ​ហាន​ណេ ស្ប៊ើ​ក ក្នុង​បំណង​ រក​ប្រាក់​ នៅ​ពេល​ប្រកួត World Cup  ២០១០ ប៉ុន្ដែ​បែរជា​ខកបំណង ព្រោះតែ​ការ​ប្រតិបត្ដិ​ ដ៏​តឹងរ៉ឹង​ របស់​ប៉ូលិស រហូត​ក្លាយ ជា​ឧបសគ្គ​ដល់​ការ​រក​ចំណូល​៕

Advertisements

មតិ»

1. កុមារកាមទេព - ខែមិថុនា 28, 2010

ចែកស្រោមអនាម័យ?? ការ​បំរើសេវា​កម្ម​ផ្លូវភេទ​ មាន​លក្ខណៈ​ងាយ ស្រួល​ ប្រៀប​ដូច​ជា​ ការ​ទិញ​ទំនិញ​ផ្សេង​ៗ នៅ​ក្នុង​ប្រទេស​។ ស្រុកហ្នឹងអីក៏ងាយៗម៉្លេះ បើឲ្យរស់នៅស្រុកហ្នឹង សុខចិត្តនៅស្រុកផ្សេងវិញល្អជាង!!!!!!!!

2. មេឃា - ខែមិថុនា 30, 2010

នៅក្មេង ប្រហែលជាគិតអីចឹងហើយ តែបើធំបន្តិចទៀត អាចនឹងប្តូរចិត្ត 😛

តាមពិតទៅ មកពីប្រទេសនេះ ក្រីក្រ ទើបមានបញ្ហាបែបនេះកើតឡើង កម្ពុជាសម័យ អ៊ុតតាក់ ចូលក៏មិនខុសពីស្ថានភាពស្រុកអាហ្រ្វិកដែរ…

3. កុមារកាមទេព - ខែមិថុនា 30, 2010

ប្រហែលចឹងហើយយ៉ាង!!! តែនៅតែមិនចូលចិត្តអារបៀបចាស់ ធ្វើហ្នឹងសោះ!!!!

មេឃា - ខែមិថុនា 30, 2010

ប្រធានាធិបតីប្រទេសក្រក្រី គ្មានអីជួយពលរដ្ឋបានទេ មានតែសុំជំនួយពីគេ មកជួយ… ហិ ហិ ហិ… 😦


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: