jump to navigation

ហ៊ុន សែន មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ថ្លែង​របស់ ស៊ូយ៉ា ស៊ូប៊ែឌី ខែមិថុនា 22, 2010

Posted by មេឃា in នាយករដ្ឋមន្ត្រី.
trackback
ដោយ ៖ សេក បណ្ឌិត (អ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុអាស៊ីសេរី)
(អត្ថបទចេញផ្សាយ 2010-06-21)

រូបភាព AFP ៖ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​​នឹង​ការ​ថ្លែង​ របស់ ​អ្នក​រាយការណ៍​ពិសេស ​ស្ដីពី​ ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​ នៅ​កម្ពុជា លោក សូយ៉ា ស៊ូប៊ែឌី នៅ​មុន​ពេល​លោក​ ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​នេះ ដែល​ថា មាន​ការ​ខក​ចិត្ត ព្រោះ​មិន​បាន​ជួប​ នាយក​រដ្ឋមន្ត្រី​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ មិថុនា​នេះ បាន​សម្ដែង​នូវ​ ការ​មិន​សប្បាយ​ចិត្ត​ ចំពោះ​លោក ស៊ូយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ ប្រចាំ​នៅ​ កម្ពុជា ដែល​បាន​ថ្លែង ​មុន​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច ​របស់​លោក​នៅ​កម្ពុជា ថា លោក​មាន​ការ​ខក​ចិត្ត ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ផ្ដល់​ឱកាស​ឲ្យ​ លោក​ចូល​ជួប​ពិភាក្សា​ ពី​ការងារ​មួយ​ចំនួន ស្ដីពី ​ការ​គោរព ​សិទ្ធិ​មនុស្ស និង​ការ​កែ​ទម្រង់​ ប្រព័ន្ធ​យុត្តិធម៌ ​នៅ​កម្ពុជា​ តាម​ការ​គ្រោង​ទុក​នោះ។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ការ​ថ្លែង​របស់​លោក ស៊ូប៊ែឌី បែប​នេះ គឺ​បង្ហាញ​ថា ជា​ការ​មិន​គោរព​ សិទ្ធិ​ម្ចាស់​ផ្ទះ និង​ជា​ការ​ប្រមាថ​ដល់​មេ​ដឹកនាំ​ ប្រទេស​មួយ​ ដែល​មាន​អធិបតេយ្យ ក៏​ដូច​ជា​ប្រមាថ ​លើ​ប្រជា​ពលរដ្ឋ​កម្ពុជា​ ដែល​ជា​ម្ចាស់​ឆ្នោត។

លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា ៖ «នែ​ថ្ងៃ​ក្រោយ កុំ​របៀប​បាន​ មក​ស្រុក​ខ្មែរ បាន​មក​ធ្វើ​ អាណានិគម​វិញ! ហើយ​ខ្ញុំ​ផ្ដាំ ផ្ដាំ​ទី​១ ថា ខ្ញុំ​មាន​ការ​សោកស្ដាយ​ ដែល​លោក​បាន ​ប្រើ​ពាក្យ​ថា ខកចិត្ត ! គួរតែ​និយាយ​ គួរសម​ជាង​នេះ គោរព​ ដល់​អ្នក​ជំងឺ ព្រោះ​ ខ្ញុំ​កំពុង​តែ​ឈឺ ឈឺ​មិន​ទាន់​ឈប់​ផង​ មក​ដល់​ឥឡូវ​នេះ។ ទី​២ ខ្ញុំ​សូម​ផ្ដាំ​ទៅ​លោក សូម​កុំ​ព្យាយាម ​ទម្លាយ​ទ្វារ​ នៅ​ពេល​ដែល ​ទ្វារ​បើក​ចំហ ហើយ​សូម​កុំ​ប្រាប់​ខ្ញុំ​ថា ភ្លៀង​កំពុង​តែ​ធ្លាក់ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​ តែ​នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង ! មាន​ន័យ​ថា កិច្ចការ​ទាំង​ឡាយ​ដែល​លោក​គិត ខ្ញុំ​គិត​លើស ​លោក ១០០​ដង ១.០០០​ដង! ពិភពលោក​នេះ​ គ្មាន​អ្នក​ណា​ស្រឡាញ់​ជាតិ​ ឯង​ជាង​ជាតិ​ឯង​ទេ!»។

លោក​ថ្លែង​បែប​នេះ​ក្នុង​ពិធី​បិទ​ អង្គ​មហា​សន្និបាត​វិសាមញ្ញ​ តំណាង​ទូទាំង​ប្រទេស​ របស់ ​សមាគម​អតីត​យុទ្ធជន​កម្ពុជា និង​ខួប​ទី​៣ នៃ​ ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​២១ មិថុនា ក្នុង​ទីក្រុង​ភ្នំពេញ។

មន្ត្រី​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ នៅ​កម្ពុជា បាន​បដិសេធ​ថា មិន​មាន​ការ​ចាំបាច់ ​ធ្វើ​ការ​ឆ្លើយ​ឆ្លង​អ្វី​ឡើយ តប​នឹង​ការ​ថ្លែង​ប្រតិកម្ម​ របស់​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លោក ស៊ូយ៉ា ស៊ូប៊ែឌី នោះ​ទេ។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស លីការដូ លោក​ស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក មាន​ប្រសាសន៍​ថា ការ​ថ្លែង​របស់​លោក ស៊ូយ៉ា ស៊ូប៊ែឌី នោះ លោក​ស្រី​យល់​ថា មិន​មែន​ជា ​ការ​ប្រមាថ​មើលងាយ ​អ្វី​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​ការ​ខិតខំ ​របស់​លោក ស៊ូយ៉ា ស៊ូប៊ែឌី គឺ​បង្ហាញ​ថា ជា​កិច្ចការ​មួយ​ ជួយ​ជ្រោមជ្រែង​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ទៅ​វិញ​ទេ។

លោក​ស្រី ពុង ឈីវកេក បាន​បញ្ជាក់​ថា ៖ «អ្នក​ដែល​គេ​ចូល​មក​ប្រទេស​យើង គឺ​គេ​មាន​បំណង​ជួយ​ ប្រទេស​យើង ព្រោះ​អត់​មាន​ផល​ចំណេញ​អី​ទៅ​គេ​ទេ! ពេល​ដែល​គេ​និយាយ ​ពី​ការ​ពិត លើក​រឿង​បញ្ហា​យើង​មក​ទេ! ខ្ញុំ​មិន​យល់​ថា គេ​មើលងាយ​យើង​អី​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​ទាំង​អស់​គ្នា​ហ្នឹង​ ស្រឡាញ់​ប្រទេស​ជាតិ​ យើង​ហើយ បាន​ជា​គេ​ចង់​ជួយ ចង់​ឲ្យ​យើង​លើក​បញ្ហា​ ដែល​យើង​មាន​សល់​ក្នុង​ប្រទេស​យើង មក​ដាក់​លើ​តុ​ទៅ ជជែក​គ្នា​ជាមួយ​ នឹង​រដ្ឋាភិបាល ហើយ​និង​អ្នក​រាយការណ៍​ ពិសេស​របស់​អង្គការ​ សហ​ប្រជាជាតិ រក​មធ្យោបាយ​ ទាំង​ពីរ​ភាគី​ហ្នឹង ដើម្បី​ដោះស្រាយ​បញ្ហា​ ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា»

លោក ស៊ូយ៉ា ស៊ូប៊ែឌី បាន​រិះគន់​ក្នុង​សន្និសីទ​សារព័ត៌មាន​ មួយ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា បន្ទាប់​ពី​បញ្ចប់​បេសកកម្ម ​ចំនួន ១០​ថ្ងៃ​របស់​លោក ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​ជា​ច្រើន ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ជូន​ ប្រជា​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​ ប្រជា​ពលរដ្ឋ​ក្រីក្រ និង​ប្រជា​ពលរដ្ឋ​ ដែល​គេ​មិន​សូវ​គិតគូរ​ដល់។

លោក ស៊ូយ៉ា ស៊ូប៊ែឌី គ្រោង​នឹង​ដាក់​របាយការណ៍ ​របស់​លោក ដែល​មាន​អនុសាសន៍​ពិស្ដារ ​របស់​លោក និយាយ​អំពី​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​វិធាន​មួយ​ ចំនួន​ទៀត ទៅ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ នៅ​ទីក្រុង​ហ្ស៉ឺណែវ នៅ​ខែ​កញ្ញា ឆ្នាំ​២០១០​នេះ៕

ហ៊ុន សែន អះអាង​ថា​មាន​បញ្ហា​សុខភាព​មែន

(2010-06-21)

លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រចាំនៅកម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ច័ន្ទ​នេះ មាន​ប្រសាសន៍​ថា បញ្ហា​សុខភាព ជា​មូល​ហេតុ​នៃ ​ការ​លុប​ចោល​ជំនួប​ របស់​លោក ជា​មួយ​លោក Surya Subedi អ្នក​រាយការណ៍​ពិសេស ​របស់​អង្គការ​សហ​ប្រជា​ជាតិ។

នៅ​ក្នុង​ពិធី​ជួប​ជុំ​ជា​មួយ​យុទ្ធជន​ពិការ នៅ​ក្នុង​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក​នាយក ​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក​គ្មាន​ហេតុ​ផល ​អ្វី​ទៀត ក្រៅ​តែ​អំពី​បញ្ហា ​សុខភាព​ នោះ​ទេ ចំពោះ​ការ​លុប​ចោល ​កិច្ច​ប្រជុំ​នោះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ដែល​ជា​ថ្ងៃ​បញ្ចប់​ បេសកកម្ម ​រយៈ​ពេល ១០​ថ្ងៃ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​លោក លោក Surya Subedi បាន​ថ្លែង​ថា លោក​មាន​ការ​ខក​ចិត្ត ​ត្បិត​មិន​បាន​ ជួប​ជា​មួយ​នឹង​លោក ហ៊ុន សែន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​តប​ទៅ​លោក Subedi វិញ​ថា លោក Subedi គួរ​តែ ជ្រើស​ពាក្យ​ផ្សេង​មក​និយាយ​ជា​ជាង​និយាយ​ថា ខកចិត្ត ៖ «…គាត់​ធ្វើ​សន្និសីទ​កាសែត គាត់​ប្រើ​ពាក្យ​ថា មាន​ការ​ខកចិត្ត ពាក្យ​ដែល  “មាន​ការ​ខកចិត្ត” ខ្ញុំ​គិត​ថា សំដី​នេះ​ខ្វះ​ការ​គោរព​ចំពោះ​ម្ចាស់​ផ្ទះ។ សង្ឃឹម​ថា គាត់​នឹង​ធ្វើ​ការ​កែ​តម្រូវ​ពាក្យពេចន៍​របស់​គាត់។ គាត់​មិន​ត្រឹម​តែ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​អំពី​សុខ​ភាព​របស់​ខ្ញុំ។ ពិត​មែន​យើង​អាច​ ប្រើ​ពាក្យ​ផ្សែង​បាន “មាន​ការ​សោក​ស្ដាយ”….»

លោក ហ៊ុន សែន បាន​ព្រមាន​ថា លោក​អាច​នឹង​ពិចារណា​កាត់​បន្ថយ​ ចំនួន​ការ​ជួប​ជា​មួយ​លោក Subedi ដោយ​អះអាង​ថា ការ​ជួប​មួយ​ឆ្នាំ ៣​ដង ដូច​ជា​ច្រើន​ពេក។

លោក Surya Subedi ត្រូវ​បាន​តែង​តាំង​ជា​ អ្នក​រាយការណ៍​ពិសេស​ លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០០៩៕

មតិ»

1. Samady KS - ខែមិថុនា 22, 2010

កាល​ពី​លើក​មុន​ខ្ញុំ​បាន​មើល​ទូរសទស្សន៍ CTN គឺ​បាន​និយាយ​សរសើរ​លោក ស៊ូប៊ីឌី​ថា​ជា​មនុស្ស​ម្នាក់​ល្អ​ដោយ​បាន​យល់​​អំពី​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ខ្មែរ និង​មក​ជួយ​ពង្រឹង​កិច្ច​សហប្រត្តិបត្តការណ៍​សិទ្ធ​មនុស្ស​ស្អី​កេ​ទេ.. តែ​ឥឡូវ​ស្រាប់​តែ​ឃើញ​រដ្ឋាភិបាល (​សម្តេច ហ៊ុន សែន​​) បែ​ជា​មិន​ប្រត្តិកម្ម​ទៅ​វិញ! ខ្ញុំ​អត់​យល់​សោះ

2. មេឃា - ខែមិថុនា 22, 2010

ប្រហែលជា សម្តេច ហ៊ុន សែន មានបញ្ហាសុខភាពមែនដឹង ? 😛


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: