jump to navigation

ស្នងការនគរបាល ចេញប្រកាសបន្លាចមន្ត្រីឆ្លៀតឪកាស ខែមិថុនា 22, 2010

Posted by មេឃា in កខគឃង, ព័ត៌មាននីត្យានុកូល.
trackback

មេឃា ៖ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១០ កន្លងទៅនេះ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចេញ សេចក្តីណែនាំ​ ជា​សាធារណៈមួយ បន្លាចដល់ មន្ត្រីនគរបាល ដែលមានភារកិច្ចបំពេញ ការងាររដ្ឋបាល ទាំង ៨ ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៧៦ ឲ្យបំពេញការងារ ផ្តល់ លិខិតរដ្ឋបាល ជូន ប្រជាពលរដ្ឋ ទៅតាមពេលវេលា ដែលបានកម្រិត និងមិនអនុញ្ញាត ឲ្យទាមទារប្រាក់ និង ឯកសារ បន្ថែមផ្ទុយពី សេចក្តីណែនាំ ឡើយ។ ក្នុង បទបញ្ជា ដដែលនេះ បានទទួលស្គាល់ថា មាន មន្ត្រីនគរបាល មួយចំនួនតូច និង ជនឆ្លៀតឪកាស កេងយកចំណេញ ពី ការងារ ផ្តល់ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និង អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ បានទារប្រាក់ ពីប្រជាពលរដ្ឋ ប្រាសចាក ពីការណែនាំ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលមិនតម្រូវ ឲ្យប្រជាពលរដ្ឋ បង់ប្រាក់ ហើយដើម្បីចូលរួម ទប់ស្កាត់ បាតុភាពអសកម្ម ទាំងនេះ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានផ្សព្វផ្សាយ លេខទូរសព្ទ័ ០១២ ៩៩៩ ៩៩៩ សម្រាប់ទំនាក់ទំនងប្តឹង និងផ្តល់ព័ត៌មាន នៅពេលមាន ការទារប្រាក់ ឬភាពមិនប្រក្រតី កើតឡើង។

មិនមានការជូនដំណឹងថា លេខទួរសព្ទ័ ០១២ ៩៩៩ ៩៩៩ នេះ ត្រូវបានណែនាំ ដើម្បីផ្តល់ព័ត៌មាន នៅពេលដែលមាន កុងត្រូលមិនប្រក្រតី ដើម្បីប្រមួលលុយ ពីអ្នកធ្វើដំណើរអ្នកដែលបានឆ្លងកាត់ ឬអត់មានមួក ឬអត់ផ្លាកលេខម៉ូតូ  ដែរឬទេ ?

សូមដោនឡូត ៖ សេចក្តីណែនាំស្តីពីការកំណត់រយៈពេលនៃការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: