jump to navigation

អាណិកជនខ្មែរនៅបរទេសមានសិទ្ធិអ្វីខ្លះ? ខែ​មិថុនា 21, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល.
trackback

©សេង ឌីណា (ពលរដ្ឋ ខ្មែរ មាន សញ្ជាតិ ពីរ កាន់ លិខិត ឆ្លង ដែន ពីរ)


ព្រហស្បតិ៍ 03 មិថុនា 2010
ដោយ ៖ សេង ឌីណា (អ្នករៀបចំកម្មវិធីយល់ដឹងអំពី ច្បាប់ និងជំនួញ នៃវិទ្យុបារាំង ខេមរភាសា RFI)

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៣ ចែងថា “ប្រជាពលរដ្ឋខ្មែរ មិនអាចត្រូវ ដកសញ្ជាតិ និរទេស ឬចាប់ខ្លួន បញ្ជូនខ្លួន ទៅឲ្យ ប្រទេសក្រៅ ណាមួយឡើយ លើកលែងតែ មានកិច្ចព្រមព្រៀង ជាមួយគ្នាទៅវិញ ទៅមក”។ មានន័យថា ពលរដ្ឋខ្មែរ មិនត្រូវបាត់បង់ សញ្ជាតិ ជាខ្មែរនោះទេ បើទោះជា ទទួលបានសញ្ជាតិបរទេស ហើយក៏ដោយ ពោលគឺ ពលរដ្ឋខ្មែរ អាចមាន សញ្ជាតិបរទេស ផង និងសញ្ជាតិខ្មែរ ផង ក្នុងពេល ជាមួយគ្នា។

ដូច្នេះ អាណិកជនខ្មែរ នៅបរទេស នៅតែមានសិទ្ធិ ក្នុងឋានៈ ជាពលរដ្ឋខ្មែរ ដដែល។ នេះបើនិយាយជាគោលការណ៍ផ្លូវច្បាប់។ ក៏ប៉ុន្តែ នៅក្នុងការអនុវត្ត ជាក់ស្តែងវិញ ពលរដ្ឋខ្មែរ ដែលមាន សញ្ជាតិបរទេស ហើយរស់នៅបរទេស មានការពិបាក ក្នុងការទទួលបាន នូវឯកសារផ្លូវការ នានា ដូចជា សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនខ្មែរ ជាដើម ពីព្រោះថា ការសុំឯកសារ ទាំងនេះ ពលរដ្ឋខ្មែរ ចាំបាច់ត្រូវតែមាន ទីលំនៅអចិន្រ្តៃយ៍ នៅក្នុងប្រទេសកម្ពុជា។

ទោះជាយ៉ាងណា ពលរដ្ឋខ្មែរ ដែលមានសញ្ជាតិបរទេស ហើយកាន់លិខិតឆ្លងដែន បរទេសអាចទទួលបាន ទិដ្ឋាការ (ដែលគេ តែងតែ ហៅថា Visa K) ដើម្បីធ្វើដំណើរចេញ ចូល ប្រទេសកម្ពុជា បានដោយងាយ។ ទិដ្ឋាការនេះ អាចសុំបាន នៅតាម ស្ថានទូត កម្ពុជា នៅបរទេស ដោយអ្នក សុំគ្រាន់តែ បង្ហាញ នូវឯកសារ ណាមួយក្នុង ចំណោមឯកសារ ខាងក្រោម៖

• សេចក្តីចម្លងសំបុត្រកំណើតកម្ពុជា (ប្រសិនបើអ្នកសុំកើតនៅក្នុងប្រទេសកម្ពុជា)
• សេចក្តីចម្លងសំបុត្រកំណើតបរទេស ឬប័ណ្ណគ្រួសារដែលមានចែងបញ្ជាក់ថា អ្នកសុំកើតពីឳពុក ឬម្តាយដែលជាពលរដ្ឋខ្មែរ (ប្រសិនបើអ្នក សុំកើតនៅក្រៅប្រទេសកម្ពុជា)
• លិខិតឆ្លងដែនខ្មែរ (ប្រសិនបើ អ្នកសុំធ្លាប់ មានពីមុន បើទោះជាលិខិតឆ្លងដែន នេះផុតសុពលភាព ហើយក៏ដោយ)
• ប្រសិនបើគ្មានឯកសារណាមួយ ក្នុងចំណោមឯកសារខាងលើនេះទេ អ្នកសុំអាចធ្វើលិខិតបញ្ជាក់មួយ ដោយមាន សាក្សីជាជនជាតិខ្មែរ ម្នាក់ផង បញ្ជាក់អំពីឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងទីកន្លែងកំណើត របស់អ្នកសុំ ព្រមទាំងឈ្មោះឳពុក-ម្តាយ ដែលមានសញ្ជាតិខ្មែរ។

គួរបញ្ជាក់ថា Visa K អាចផ្តល់ជូនតែចំពោះពលរដ្ឋខ្មែរ ដែលមានសញ្ជាតិបរទេសប៉ុណ្ណោះ ហើយផ្តល់ជូនដោយឥតគិតថ្លៃ។ នៅប្រទេសបារាំង ទិដ្ឋាការប្រភេទនេះ អាចចេញជូនក្នុង រយៈពេលយ៉ាងយូរ ៤៨ម៉ោង (យោងតាមវែបសៃត៍ ស្ថានទូតកម្ពុជា ប្រចាំ ក្រុងប៉ារីស)។ អ្នកដែលទទួលបាន ទិដ្ឋាការនេះហើយ អាចធ្វើដំណើរចេញ ចូល ប្រទេសកម្ពុជាប៉ុន្មានដង ក៏បាន ស្នាក់នៅ កម្ពុជារយៈពេលប៉ុន្មាន ក៏បាន ហើយទិដ្ឋាការ នេះមានសុពលភាព ជាអចិន្រ្តៃយ៍ (លើកលែងតែ នៅពេលមានការ ផ្លាស់ប្តូរ លិខិតឆ្លងដែន ថ្មី)។

ក៏ប៉ុន្តែVisa K គ្រាន់តែជាឯកសារ ដែលអនុញ្ញាតឲ្យធ្វើដំណើរ ចេញ ចូល ប្រទេសកម្ពុជា តែប៉ុណ្ណោះ មិនមែនជា ឯកសារបញ្ជាក់ អំពីសញ្ជាតិខ្មែរ នោះទេ។

ដើម្បីទទួលបានសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនខ្មែរ គេត្រូវដាក់ពាក្យសុំ ទៅអាជ្ញាធរមានសមត្ថកិច្ច នៅប្រទេសកម្ពុជា ដោយគោរពទៅតាម នីតិវិធីធម្មតា ដូចប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសកម្ពុជា ដែរមានន័យថា អ្នកសុំត្រូវ មានទីលំនៅអចិន្រ្តៃយ៍ នៅក្នុងប្រទេសកម្ពុជា។

Advertisements

មតិ»

1. ផ្កាយដុះកន្ទុយ - ខែ​មិថុនា 21, 2010

ភាគច្រើន បើនិយាយពីការចង់បាននូវសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ….​ លុះត្រាតែលុយក្រោមតុ ទើបអាចធ្វើទៅបាន! មើលទៅស្រុកខ្មែរ​ មិនងាយទេ សម្រាប់អ្នកមិនពុករលួយ អ្នកមិនចេះស៊ីសំណូក! តែបើចេះពុករលួយ និងចេះស៊ីសំណូក ស្រុកខ្មែរងាយ​ មហាសែនងាយ ចង់បង្វិលសទៅជាខ្មៅក៏បាន ចង់ថាព្រះអាទិត្យ ជាព្រះចន្ទក៏បាន…..

មេឃា - ខែ​មិថុនា 22, 2010

បើមិនបង់លុយខ្លះ ធ្វើម៉េចនឹងជួយឲ្យដំណើរការងារបានរលូន… សូម្បីតែទេវតានៅតែត្រូវការសំណែន ទម្រាំតែមនុស្សលោក… 🙂


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: