jump to navigation

ស.រ.អា.ឲ្យចំណាត់ថ្នាក់លេខ២ដល់កម្ពុជាក្នុងរបាយការណ៍រត់ពន្ធមនុស្ស ខែមិថុនា 17, 2010

Posted by មេឃា in Cambodia Feature Stories.
trackback

AFP/TANG CHHIN SOTHY (១៨-ធ្នូ-២០០៨: ស្រ្ដី រកស៊ី ផ្លូវ ភេទ អង្គុយ នៅ តាម ចិញ្ចើម ថ្នល់ ក្នុង រាជធានី ភ្នំពេញ)

រាយការណ៍ដោយ ៖ ហាស់ សាន (RFA : 2010-06-15)

ការិយាល័យឃ្លាំមើល និងប្រឆាំងអំពើរត់ពន្ធមនុស្សនៃ ក្រសួងការបរទេសសហរដ្ឋ អាមេរិក បានចេញ របាយការណ៍ប្រចាំឆ្នាំ នៅថ្ងៃ១៤ មិថុនា ដោយកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជា មិនទាន់អនុវត្ត តាមបានទាំងស្រុង លើបទដ្ឋានកម្រិតទាបមួយ ក្នុងការបំបាត់ អំពើរត់ពន្ធមនុស្ស នៅឡើយទេ ប៉ុន្តែរដ្ឋាភិបាល ក៏កំពុងតែ ប្រឹងប្រែង ណាស់ដែរ ដើម្បីដោះស្រាយបញ្ហានេះ។

លោក Luis CdeBaca នាយកការិយាល័យឃ្លាំមើល និងប្រឆាំងការជួញដូរមនុស្ស នៃ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានថ្លែង ឲ្យដឹងបន្ថែមថា ៖ «បញ្ហាការជួញដូរមនុស្ស មានភាពល្អប្រសើរជាងមុន នៅក្នុងប្រទេសកម្ពុជា។ នៅកម្ពុជា មានអង្គការ ក្រៅរដ្ឋាភិបាល ជាច្រើន ធ្វើការលើបញ្ហានេះ ហើយនៅឆ្នាំកន្លង ទៅថ្មីៗនេះ យើងសង្កេត ឃើញថា រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ លើវិបត្តិនេះ។ ការជួញដូរមនុស្ស នៅក្នុងប្រទេសកម្ពុជា មានច្រើនបែប ច្រើនសណ្ឋាន។ ប្រភេទ នៃអំពើជួញដូរ មនុស្សច្រើនជាងគេបំផុតនោះ គឺការទិញដូរ ផ្លូវភេទលើកុមារ បន្ទាប់មកគឺ ការជួញដូរផ្លូវភេទ លើមនុស្សធំ ការជួញដូរ និង កេងប្រវ័ញ្ចពលកម្មមនុស្ស ជា បែបទាសភាព ព្រមទាំងមានកុមារា កុមារីរងគ្រោះផ្លូវភេទ ដោយសារ ការឆក់ឱកាស កេងប្រវ័ញ្ចពី ក្រុមមនុស្ស ចូលចិត្តរួមភេទ ជាមួយក្មេងៗ…»។

លោកបានបន្តទៀតថា ៖ «…នៅកម្ពុជានាឆ្នាំកន្លងទៅនេះ យើងឃើញមានការផ្ដន្ទាទោស ជាលើកដំបូង ចំពោះជនដែលប្រព្រឹត្ត អំពើជួញដូរ ពលកម្មមនុស្ស ដែលគេបាន ប្រើប្រាស់កុមារ ឲ្យបម្រើការ តាមផ្ទះជាលក្ខណៈ ខ្ញុំកញ្ជះ ឬជាទាសករ ហើយជាការពិតណាស់ យើងក៏ឃើញមាន ជនរងគ្រោះកម្ពុជា នៅក្នុងតំបន់ផងដែរ។ បើទោះជា ការជួញដូរមនុស្ស នៅតែជាបញ្ហាដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជាក៏ដោយ យើងក៏ទទួលបាន ការលើកទឹកចិត្តផងដែរ នៅពេល ដែលយើងឃើញមាន ការចាប់ផ្ដើម នូវការប្រឹងប្រែងរបស់ រដ្ឋាភិបាលកម្ពុជា ក្នុងការអង្កេត ពិនិត្យទៅលើ បញ្ហាជួញដូរ កេងប្រវ័ញ្ចលើពលកម្ម និងការជួញដូរមនុស្ស គ្រប់ភេទទាំងអស់ រួមទាំង ទៅលើកុមារផងដែរ។ ការឲ្យមើលឃើញដូច្នេះហើយ ទើបយើង ផ្ដល់ចំណាត់ថ្នាក់ លេខ ២ ដល់ប្រទេសកម្ពុជានៅក្នុងរបាយការណ៍ប្រចាំឆ្នាំ នៃការឃ្លាំមើល និងការប្រឆាំង ការជួញដូរមនុស្ស របស់យើង»។

ស.រ.អា. ធ្វើចំណាត់ថ្នាក់កម្ពុជា ក្នុងបញ្ហារត់ពន្ធមនុស្ស ឲ្យនៅលំដាប់ថ្នាក់លេខ ២។ លំដាប់ថ្នាក់លេខ ១ គឺសំដៅដល់ ប្រទេសដែល រដ្ឋាភិបាលអនុវត្ត តាមបាន ទាំងស្រុងទៅនឹង បទដ្ឋានច្បាប់ការពារជនរងគ្រោះ ដោយការជួញដូរ (Trafficking Victims Protection Act)។ គេរកឃើញថា មូលហេតុ ធ្វើឲ្យដំណើរការបំបាត់ អំពើជួញដូរ ឬរត់ពន្ធមនុស្ស មិនបានជោគជ័យ ទាំងស្រុង មកពីមាន អំពើពុករលួយ និងនិទ្ទណ្ឌភាព ឬភាពមិនផ្ដន្ទាទោស ជនល្មើសតាមច្បាប់៕

មតិ»

1. កុមារកាមទេព - ខែមិថុនា 17, 2010

ទុកអាប្រកាសនេះឲ្យខ្ញុំ!!! កំពុងតែរៀបចំសរសេររឿងជីវិតកុមារលក់ខ្លួនផង!!!

មេឃា - ខែមិថុនា 21, 2010

ដូចជាអត់មានអីទាក់ទងនឹងជីវិតកុមារលក់ខ្លួនផងហ្នឹង !

2. Noreen - ខែកក្កដា 6, 2013

My brother suggested I would possibly like this blog.

He used to be totally right. This publish actually made my day.
You can not consider simply how a lot time I had spent for this info!
Thank you!

3. janet yellen as the - ខែតុលា 18, 2013

Hi! I just wish to offer you a big thumbs up for the great
information you’ve got here on this post. I’ll be coming back to your
blog for more soon.

4. Brittany - ខែតុលា 9, 2014

I’ve been exploing forr a bitt forr any high qualty
articles orr blog poosts oon this ind of space . Exploring inn Yahoo
I att laxt stumbled upon this site. Reading thks information So i aam satisfied to exhibit that I
have an incedibly just right uncanny fseling I discovered juhst what I needed.
I most surely wilpl makee cerain too don?t forget this web siye annd give itt a lok on a relenless basis.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: