សត្វចិញ្ចឹមដែលអាចទទួលទានបាននៅអាស៊ី ខែមិថុនា 11, 2010
Posted by មេឃា in កំសាន្ត/Entertainment.trackback
លោកអ្នកប្រហែលជាបានដឹង និងមានបទពិសោធន៍ជាមួយនឹង សត្វចិញ្ចឹមមួយចំនួន ដែលជាទូទៅ ពួកវា ត្រូវបានគេបែងចែក ជាពីរប្រភេទ គឺប្រភេទដែលចិញ្ចឹមសម្រាប់ស្រឡាញ់ និងប្រភេទចិញ្ចឹមដើម្បីទុកធ្វើម្ហូបទទួលទាន…
ខាងក្រោមនេះ ជាប្រភេទសត្វចិញ្ចឹម និងមុខម្ហូប ដែលប្រទេសមូយចំនូន នៅអាស៊ី យល់ថា អាចច្នៃយកមកទទួលទានបាន… ចុះអ្នកវិញ ?
»»»អាពីង (Fried Tarantulas ៖ ប្រទេសកម្ពុជា)
អាពីងបំពង ពេញនិយមណាស់ នៅក្នុងតំបន់មួយចំនូន ក្នុងប្រទេសកម្ពុជា។ វាមានទំហំប៉ុនបាតដៃ ដើម្បីចំអិន គេច្រើនយក វាមកបំពង ជាមួយនឹងខ្លាញ់ ដោយអាចបន្ថែមអំបិល ស្លឹកខ្ទឹម។
»»»កណ្តុរ (ស្រាកូនកណ្តុរ Baby Mice Wine ៖ ប្រទេសកូរ៉េ)
កូនកណ្តុរលាយជាមួយនឹងស្រាអង្ករ ត្រូវបានគេជឿថា អាចជួយព្យាបាល ការឈឺចាប់ រោគហឺត ជម្ងឺថ្លើម… ដើម្បីផ្សំវា គេត្រូវការកូនកណ្តុរ ដែលមិនទាន់មានសក់ ឬបើកភ្នែក យកមកដាក់ចូល ក្នុងដបស្រាអង្ករ ហើយរក្សាទុក អោយបាន មួយឆ្នាំ។
»»»ពស់ (ស៊ុបពស់ Snake Soup ៖ ប្រទេសចិន)
ស៊ុបពស់ត្រូវបានគេ និយមទទួលទាននៅចិនដីគោក (mainland China) និងទីក្រុងហុងកុងផងដែរ។ នៅចន្លោះពីខែវិច្ឆិកា រហូតដល់ខែមេសា សត្វពស់ រាប់ពាន់ក្បាល ត្រូវបានដឹកជញ្ជូនមកពីគ្រប់ទិសទី ដើម្បីមកធ្វើជាអាហារ ដែលត្រូវបានគេជឿថា អាចជួយការពារ រោគផ្តាសាយ។
»»»ឆ្កែ (ស៊ុប Bosintang ៖ ប្រទេសកូរ៉េខាងត្បូង)
ស៊ុបនេះមានតម្លៃខ្ពស់ណាស់ វាអាចរកបានតែនៅក្នុងភោជនីយដ្ឋាន ប្រពៃណី នៅប្រទេសកូរ៉េខាងត្បូង ទោះបីជា មានបម្រាបមិនឲ្យ ទទួលទានសាច់ឆ្កែ នៅក្នុងប្រទេសនេះ។ សាច់ឆ្កែជាច្រើនបន្ទះ ត្រូវបានស្ងោរជាមួយនឹងមើមខ្ទឹម ខ្ទឹមស ខ្ញី តៅហ៊ូ រុក្ខជាតិរសជាតិហឹរ… ដើម្បីបន្សាបក្លិនឆ្អាប ស្រង់កិ្លនហើយស្រក់ទឹកមាត់ដោយមិនដឹងខ្លួន…
»»»អណ្តើក (Guilinggao ៖ប្រទេសចិន)
វាត្រូវបានគេហៅថា ចាហួយសំបកអណ្តើក (Turtle Shell Jelly) ជាប្រភេទបង្អែមដែលពេញនិយមនៅទូទាំងប្រទេសចិន…
»»»សេះ (Basashi ៖ប្រទេសជប៉ុន)
អ្នកអាចនឹងធ្លាប់បានទទួលទាន Sashimi នៅភោជនីយដ្ឋានជប៉ុនពីមុនមក តែប្រហែលជាមិនធ្លាប់បាន ភ្លក់រសជាតិសាច់សេះឆៅ ស្រស់បែបនេះទេ…
មតិ»
No comments yet — be the first.