jump to navigation

ត្រូវធ្វើយ៉ាងណានៅពេលដឹងថាប្តីជាហ្គេយ៍? ខែមិថុនា 1, 2010

Posted by មេឃា in អំពីការស្រឡាញ់ភេទដូចគ្នា.
trackback

ត្រូវធ្វើយ៉ាងណានៅពេលដឹងថាប្តីជាហ្គេយ៍?

ខែ ឧសភា 26, 2010 ដោយ សុបិន

 

នៅពេលដឹងថាប្តីជាហ្គេយ៍ ភរិយាមួយចំនួនអាចនឹងមានអារម្មណ៍ថា ពិភពលោកទាំងមូល កំពុងត្រូវរលំរលាយ ឬផែនដីត្រូវជាប់គាំង ស្ងៀម លែងដើរ ទៅមុខ។

ខ្លះទៀតមានអារម្មណ៍ តក់ស្លុត ខឹង ខ្មាសអៀន ឈឺចាប់ ស្មុគស្មាញ ឆ្ងល់សង្ស័យ ឯកោ សោកសៅ… ខ្លះ ទទួលអារម្មណ៍ថា ត្រូវស្វាមីក្បត់ បោកប្រាស ភ័យខ្លាចអ្នកដទៃដឹងឮ អាណិតខ្លួនឯង និងកូនៗ ផ្តន្ទាដាក់ទោសខ្លួនឯង រហូតធ្ងន់ធ្ងរ បំផុត ដល់ថ្នាក់ មានគំនិត ចង់សម្លាប់ស្វាមី សម្លាប់ខ្លួនឯង និងកូនៗ ឲ្យស្លាប់ផុត ពី ទុក្ខវិបត្តិទាំងនេះ។

ដើម្បីជាការលួងលោមចិត្តដល់ខ្លួនឯង មិនថាអ្នកទទួលអារម្មណ៍យ៉ាងណា កុំគិតខ្លីឲ្យសោះ ជីវិតមានច្រកចេញជានិច្ច។

តាំងសតិស្មារតី

ត្រូវតាំងស្មារតីឲ្យបាន នៅពេលត្រជាក់ចិត្តខ្លះហើយ ត្រូវខិតខំប្រមែប្រមូលរកមើល ចំណុចល្អ ចំណុចខ្សោយ អ្វីដែលអាចទទួល យកបាន អត់ធន់បាន ឬអ្វីដែលអត់ធន់ មិនបានទទួលយក មិនកើត ដើម្បីរួបរួម ទម្ងន់របស់ហេតុ និងផល ដែលអ្នកត្រូវបែកគ្នា ឬនៅជាមួយគេ បន្ត។ ការបែកគ្នានោះ មានទាំងការបែកគ្នា ជាអចិន្ត្រៃយ៍ ស្អប់គ្នា រហូតមិនមើលមុខ និងការបែកដោយ ធ្វើជាមិត្តភក្តិ នឹងគ្នា នៅទៅមក រកគ្នាបាន។ ពាក្យថា នៅជាមួយគេនោះ ក៏មានទាំងបែប នៅដោយ គ្មានលក្ខខណ្ឌដូចដើម ឬនៅ បែបគ្មានទំនាក់ទំនង ផ្លូវភេទ កំណត់ជីវិត បែបមាន ឥស្សរភាព ដោយភាគីទាំងសង ខាងអាចមានអ្នកថ្មីរៀងៗ ខ្លួនបាន។

ធ្វើការស្វែងយល់ពីអារម្មណ៍របស់ខ្លួនឯង ស្វាមី ហើយនិងកូនៗ

ដំណាក់ការដំបូងបំផុត បើអ្នកគ្មានអារម្មណ៍ កើតទុក្ខ ភ័យព្រួយ ដោយចាត់ទុកវាថា ជារឿងធម្មតា (មានតិចបំផុត ដែលគិត បែបនេះ) ក៏មិនចាំបាច់ ធ្វើអ្វីដែរ តែបើអ្នកកើត មានបញ្ហាទុក្ខព្រួយ ត្រូវព្យាយាម អូសទាញ អារម្មណ៍ របស់ខ្លួន ឲ្យត្រលប់មក សភាព ដើមវិញ ឲ្យបាន លឿនបំផុត។ ច្រើនគ្នា អាចពឹងអាស្រ័យ នឹងមនុស្ស នៅក្នុងគ្រួសារ មិត្តភក្តិ ញាតិសន្តាន(អាស្រ័យលើ ការជឿទុកចិត្ត និងជិតស្និទ្ធ កម្រិតណា ?) ដើម្បីពិភាក្សា រំលែកទុក្ខសោក និងបន្ធូរអារម្មណ៍ តានតឹង។ អ្នកខ្លះ អាស្រ័យលើ ការអានសៀវភៅ ស្វែងយល់អំពី ហ្គេយ៍ ខ្លះទៀត អាស្រ័យលើ គ្រូពេទ្យផ្លូវចិត្ត ហើយ មានមួយចំនួន ជាមនុស្សរឹងប៉ឹង ខ្លាំងណាស់ ដោយអាស្រ័យលើ ការធ្វើសមាធិ រម្ងាប់អារម្មណ៍ ដោយខ្លួនឯង។

ដំណាក់ការទី២ ត្រូវបបួលស្វាមី និយាយគ្នាពីរនាក់ តទល់ ដើម្បីឲ្យដឹងពី អារម្មណ៍ពិតប្រាកដ ឬសេចក្តី ត្រូវការពិត ប្រាកដ របស់គេ។ អ្នកអាច នឹងត្រូវដើរចេញ ពីភាពជាម្ចាស់ ឬជាភរិយា ត្រលប់មក ស្ថិតនៅក្នុងឋានៈ ជាមិត្តភក្តិ ជិតស្និទ្ធ ក៏បាន ដើម្បី ពេលមានបញ្ហា នឹងបានពិភាក្សាគ្នា។ បើកូនៗ ធំអស់ហើយ អាចនិយាយនឹង ពួកគេ ដោយបើកចំហ ពីរឿងឪពុកជា ហ្គេយ៍ តែបើកូនៗ នៅតូច អ្នកខ្លះ អាចត្រូវបិទបាំងរឿងនេះ ទុកសិន ទម្រាំតែកូនៗ អាចស្វែងយល់បាន ពីអ្វីដែលហៅថា ហ្គេយ៍។

ទោះជាយ៉ាងណាក៏ដោយ គ្រួសារជាផ្នែកមួយ ដែលអាចបិទបាំងសង្គមខាងក្រៅ ព្រោះខ្លាចមានបញ្ហា នៅក្នុងសង្គម។ ទោះជាយ៉ាងណា ក៏សុំឲ្យរម្លឹកថា ហ្គេយ៍ ជាច្រើននាក់ ទោះបីជាមិនអាច ធ្វើជាស្វាមីដ៏ល្អ តទៅទៀត តែគេក៏អាច ធ្វើជាឪពុកដ៏ល្អ និងមិត្តដ៏ល្អបាន។

បើកឱកាសឲ្យមានច្រើនច្រកសម្រាប់ដើរ

នេះមិនមែនមានន័យថា អ្នកត្រូវតែធ្វើចិត្តព្រមទទួលភាពជា ហ្គេយ៍ របស់ស្វាមី នោះទេ តែត្រូវជ្រើសរើស ផ្លូវដើរដែលល្អបំផុត ដោយមិនប្រើ អារម្មណ៍ ដូចជា មាន ហ្គេយ៍ មួយចំនួន ភ្ញាក់រឭក ដឹងកំហុសខ្លួន មិនចង់ក្លាយជា ហ្គេយ៍ តែក៏ធ្លោយវក់ នឹងបរិស្ថាន ជុំវិញខ្លួន បើប្តូរ កន្លែងធ្វើការ ប្តូរការសេពគប់ មនុស្ស ប្រហែលជាអាចបញ្ឃប់ ប្រតិកិរិយាបែបនោះ បាន។

នៅក្នុងករណីនេះ អ្នកគួរតែនិយាយផ្តល់ឱកាស ឲ្យគេភ្ញាក់រឭក តែអ្នកខ្លះ ក៏មិនអាចបញ្ឈប់ ព្រឹត្តិកម្មនេះ បាន តែខំតាំងចិត្ត បិទបាំងអារម្មណ៍ ដែលត្រូវការក្លាយជា ហ្គេយ៍ ពេញលក្ខណៈរបស់ខ្លួន ដូច្នេះអ្នកអាច សម្រេចចិត្ត រស់នៅបែកគ្នាក៏បាន។

កុំនៅតែម្នាក់ឯង

ការនៅកណ្តោចកណ្តែងតែម្នាក់ឯង នឹងធ្វើឲ្យអ្នកកាន់តែគិតកាន់តែ ស្មុគស្មាញ កាន់តែ ឈឺចាប់ ជាមួយនឹងបញ្ហាដែលកើតឡើង ធ្វើឲ្យមិនអាច ស្វែងរកច្រកចេញបាន។ បច្ចុប្បន្ន បញ្ហាដែលស្វាមីជា ហ្គេយ៍ កើតមានកាន់តែច្រើនឡើង ទើបបង្កើតឲ្យមានក្រុម ឬមជ្ឈមណ្ឌល ដែលអាចពិភាក្សា ផ្តល់ការប្រឹក្សា បានយ៉ាងល្អ មិនថាតាមប្រព័ន្ធ អ៊ីនធើណេត សមាគម ហ្គេយ៍ ឬមន្ទីរពេទ្យផ្លូវចិត្ត ឡើយ។ ដូច្នេះ អ្នកគួរតែស្វែងរក សេវាកម្ម ទាំងនោះដើម្បីប្រឹក្សា ផ្លាស់ប្តូរយោបល់។

*** ការពារខ្លួននឹងជំងឺផ្លូវភេទជាមួយហ្គេយ៍

មិនថាអ្នកសម្រេចចិត្តនៅជាមួយគ្នា ឬលែងលះគ្នា ជាមួយស្វាមី ដែលជា ហ្គេយ៍ នោះទេ អ្វីដែលសំខាន់ គឺត្រូវត្រួតពិនិត្យ រកមើលជំងឺ ដែលឆ្លងតាម ទំនាក់ទំនង ផ្លូវភេទ ក្នុងពេលបច្ចុប្បន្ន ដើម្បីការពារ រោគឆ្លង តាម ទំនាក់ទំនងផ្លូវភេទ ក្នុងពេលអនាគត។ វិធីដែលល្អបំផុត គឺត្រូវទៅពិគ្រោះ ជាមួយគ្រូពេទ្យ ដើម្បីត្រួតពិនិត្យឈាម។

បើមានការរួមភេទកើតឡើង ត្រូវប្រើស្រោមអនាម័យ គ្រប់ពេល និងណែនាំ ស្វាមីឲ្យប្រើ ស្រោមអនាម័យ គ្រប់ពេល ដែលមាន សម្ព័ន្ធផ្លូវភេទ ជាមួយបុរសដទៃ៕

បំណងល្អពី សួន សុបិន

source of information

មតិ»

1. Samady KS - ខែមិថុនា 1, 2010

បើ​ដឹង​ថា​ប្ដី​ខ្លួន​ជា​ហ្គេហ៍ នោះ​គួ​តែ​កាត់​ចោល​ហ្មង​ទៅ ព្រោះ​មាន​ហើយ​ប្រើ​កា​មិន​កើត

មេឃា - ខែមិថុនា 1, 2010

យល់ច្រឡំធំហើយ សាម៉ាឌី !!!
អាចទាំងពីរណា…. កូនក៏អាចមានដែរ… 😀

2. ភារម្យ - ខែមិថុនា 1, 2010

បើ​ដឹង​ថា​ប្ដី​ខ្លួន​ជា​ហ្គេហ៍ រកមួយទៀតទៅ! 😀

មេឃា - ខែមិថុនា 1, 2010

ចុះបើប៉ះ ហ្គេយ៍ ទៀត ? 😀

ភារម្យ - ខែមិថុនា 1, 2010

មិនដឹងធើមិចទេ បើក្រយៅប៉ះតែហ្គេយ៍អាចឹង!

មេឃា - ខែមិថុនា 2, 2010

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: