jump to navigation

លក្ខណៈ មនុស្សខ្ទើយ​ ខែ​ឧសភា 31, 2010

Posted by មេឃា in អំពីការស្រឡាញ់ភេទដូចគ្នា.
trackback

លក្ខណៈ មនុស្សខ្ទើយ

http://learn4khmer.wordpress.com/2009/04/29/gay/

Posted on 29/04/2009. Filed under: គួយល់ដឹង | Tags: ការរើសអើង, សង្គម |

សួស្តី ប្រិយមិត្តទាំងអស់ ដោយសារតែខ្ញុំបានឃើញមានប្លក់មួយដែលនិយាយអំពី មនុស្សខ្ទើយ ហើយក៏ មានការពិភាក្សា​ច្រើនផង​ដែរ អំពីមនុស្សភេទ ទី៣។ និងមានការ ជជែកអំពី លក្ខណៈរបស់មនុស្សខ្ទើយ ដូចនេះខ្ញុំក៏សូមពន្យល់ប្រាប់ បន្តិចបន្តួចទៅចុះ…

 សូមបញ្ចាក់ថា ខ្ញុំមិនមែនជាមនុស្សប្រភេទ ហ្នឹងនោះទេ ប៉ុន្តែដោយសារតែខ្ញុំ[សាម៉ាឌី] ជាបុគ្គលិកម្នាក់ នៅក្នុងស្ថាប័ន ប្រយុទ្ធ និងជំងឺអេដស៏។ មួយទៀតបើនិយាយពីការ ឆ្លងរីករាលដាលនៃ មេរោគអេដស៏ វិញមនុស្សភេទ ទី៣ នេះគឺត្រូវប្រឈមខ្លាំងជាង។ ហេតុនេះ ការដែលខ្ញុំ ពន្យល់ប្រាប់នេះ គ្រាន់តែជា ការផ្តល់នូវ ការយល់ខ្លះៗ តែប៉ុណ្ណោះ។

តាមធម្មតា មនុស្សខ្ទើយត្រូវបានចែកចេញជា ២ ក្រុម គឺ៖

ក្រុមទី ១ គេហៅថា៖ ក្រុមអ្នកសក់វែង

ក្រុមទី ២ គេហៅថា៖ ក្រុមអ្នកសក់ខ្លី

ក្រុមអ្នកសក់វែងនោះមានន័យថា ជាប្រភេទមនុស្សភេទទី ៣ ដែលមានឬកពារ ជាស្រីសុទ្ធសាធ (ល្វក់ល្វន់-ម្ញិកម្ញ៉ក់) ក្រុមមនុស្ស​ប្រភេទនេះ គឹមិនមានចិត្ត ស្រលាញ់មនុស្សស្រី សោះឡើយ និយាយអោយចំទៅគឺ គ្មានអារម្មណ៏ ចង់រួមភេទ ជាមួយ នឹងនារីទេ ប៉ុន្តែគេមានអារម្មណ៏ ជាមួយតែប្រុសៗ ប៉ុណ្ណោះ។

ក្រុមសក់ខ្លីនោះមានន័យថា ជាប្រភេទមនុស្សភេទទី ៣ ដែលមានឬកពារ ជាបុរស ពេញលក្ខណៈ (ស្វាហាប់-រឹងម៉ាំ) ដូចជា​មនុស្សប្រុសធម្មតា មនុស្សប្រភេទនេះ បើនិយាយពីការរួមភេទ វិញ គឹគេអាចទទួលយកបានទាំងអស់ មិនថាជាប្រុស ឬ ជាស្រីនោះ ពេលដែលគេ នៅក្បែរ​មនុស្សដូចគ្នានោះ គេមានអារម្មណ៏ ចង់រួមភេទជាមួយ តែគេក៏មានការ ខ្មាស់អៀនដូចជាមនុស្ស ប្រុសទូទៅ ដែរ។ លក្ខណៈមួយទៀតនោះគឺ មនុស្សប្រភេទ សក់ខ្លីនេះ គេចង់មានប្រពន្ធ មានកូន និយាយអោយចំទៅគឺ គេស្រលាញ់ មនុស្សស្រី ជា គូអនាគត ប៉ុន្តែជាចង់រួមភេទ ជាមួយមនុស្សប្រុស ដូចគ្នាទៅវិញ។

មនុស្សប្រភេទសក់ខ្លីនេះ មិនចូលចិត្តមនុស្សខ្ទើយទេ (ពពួកប្រភេទសក់វែង)

 

 

បុរសស្រលាញ់ បុរសនឹងមានការគំាទ្រ

http://learn4khmer.wordpress.com/2009/05/04/msm/

Posted on 04/05/2009. Filed under: គួយល់ដឹង | Tags: ចំណេះដឹង, សង្គម |

M-style

នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមបុរសស្រលាញ់បុរសកាន់តែប្រឈមមុខ ទៅនិង គ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៏ ដែលអត្រា នេះមាន រហូតដល់ ៨.៧ ភាគរយ ជាអត្រាមួយគួរ អោយបារម្ភ។ ដើម្បីរួច ចំណែកកាត់បន្ថយ ការព្រួយបារម្ភ ខាងលើនេះ កម្មវិធី MStyle ត្រូវបានបង្កើត ឡើង អង្គការសុខភាព គ្រួសារ អន្តរជាតិ (FHI)និងអង្គការដៃគូ ក្រោមជំនួយឧបត្ថម្ភគាំទ្រ ជាថវិការពី ទីភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់កិច្ច អភិវឌ្ឍន៏អន្តរជាតិ (USAID)។ កម្មវិធីនេះមាន គោលបំណងរួម សម្រាប់បង្កើតបរិយាកាស សេវាគាំទ្រផ្សេងៗ និងពត៏មានសំខាន់ៗ ស្តីពីសុខភាពផ្លូវភេទ ដោយមិនប្រកាន់ រើសអើង ឬ វិច្ឆ័យពីទំនោរ នៃការប្រព្រឹត្តផ្លូវភេទ ដល់ក្រុម បុរសស្រលាញ់បុរស ។ គួរលឹកផងដែរថា MStyle ជាឈ្មោះ បណ្តាមិត្ត យុវវ័យកម្ពុជាមួយ ដែលទើប បើកសម្ភោធ ក្រោមអធិបតីភាព របស់ ឯកឧត្តម តែង គន្ធី អគ្គលេខាធិការអជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៏ ដោយប្តូរឈ្មោះពីកម្មវិធី អប់រំបង្ការ និងថែរក្សារអំពី មេរោគអេដស៏/ជំងឺអេដស៏ សម្រាប់បុរសស្រលាញ់បុរស។

លោក ហេង កូយ មន្រ្តីបច្ចេកទេស MStyle របស់អង្គការសុខភាព គ្រួសារអន្តរជាតិ បានឲ្យដឹងថា ការប្តូរឈ្មោះនេះ គឹក្នុង គោលបំណង កាត់បន្ថយការ ប៉ះពាល់ដល់អារម្មណ៍ បុរសស្រលាញ់បុរស ដើម្បីកុំអោយគេ វាយតម្លៃថាជាក្រុម ខ្ទើយ ហើយធ្វើអោយ ពួកគេមានភាពរុញរា ក្នុងការចូលរួម ជាមួយកម្មវិធី។ MStyle ជាបណ្តាញមួយ ដែលបង្កើតឡើងដើម្បី លើកកម្ពស់ សុខភាព សុខុមាលភាព សម្រាប់បុរស ស្រលាញ់បុរស តាមរយៈការលើកទឹកចិត្ត ការគោរពសិទ្ធមនុស្ស និងធ្វើអោយមាន សេវាសុខភាព សម្រាប់ពួកគេ។ លោកបានបន្ថែមទៀតថា បើតាមការប៉ានស្មាន នៅក្នុង ព្រះរាជាណាចក្រកម្ពុជា មាន បុរសស្រលាញ់បុរស ប្រមាណជា ១៤០.០០០ នាក់ ដោយផ្អែកលើគម្រោង សំណើររបស់ Global Fund ជុំទី៧។

បើតាមការអះអាង របស់លោក យោងទៅលើការសិក្សា ប៉ាន់ប្រមាណ ចំនួន បុរសស្រលាញ់បុរសនៅ កម្ពុជា ដែលធ្វើឡើង ដោយ អង្គការ សុខភាពគ្រួសារអន្តរជាតិ នាដើមឆ្នាំ ២០០៨ នៅក្នុង ៦ មណ្ឌលដែលមាន៖

-ភ្នំពេញ

-កំពង់ចាម 

-សេរ៊ីសោភ័ណ្ឌ

-ប៉ោយប៉ែត

-ខេត្តបាត់តំបង

-ខេត្តសៀមរាប បានបង្ហាញថាមាន បុរសស្រលាញ់បុរស ប្រមាណជិត២០.០០០ នាក់។

អត្ថបទទាំងស្រុងដកស្រង់ចេញពី ប្លុករៀនដើម្បីខ្មែរ ៖ http://learn4khmer.wordpress.com/

មតិ»

1. denith - ខែមិថុនា 1, 2010

អរគុណចំពោះពត៌មាន

មេឃា - ខែមិថុនា 1, 2010

អគុណសម្រាប់វាចារ​ និងការចូលទស្សនា…

2. ក្មេងទំនើង - ខែមិថុនា 2, 2010

អត់ជឿ 😛

មេឃា - ខែមិថុនា 2, 2010

នេះគ្រាន់តែជាព័ត៌មានបន្ថែម… 😀

3. veasna - ខែកញ្ញា 28, 2010
4. veasna - ខែកញ្ញា 28, 2010

សំគាល់យ៉ាងមិចថាមនុស្សនោះជាMសក់ខ្លី

មេឃា - ខែតុលា 1, 2010

M សក់ខ្លី ជា ពាក្យសម្គាល់សម្រាប់មនុស្សមួយក្រុម ដែលត្រូវបានគេរាប់ទុកថា ជា​ បុរសសក់ខ្លី ឬ ខ្ទើយសក់ខ្លី … ភាគច្រើន គេសម្គាល់ទៅលើ ចរឹកលក្ខណៈ ទន់ភ្លន់ខុសពីធម្មជាតិ របស់បុរស​ ការតុបតែងខ្លួន និងចំណង់រួមភេទជាមួយនឹងប្រុសៗ…

5. ដានី - ខែកញ្ញា 28, 2010

ខ្ញុំចូលចិត្តពួកគាត់

6. មុនីរត្ន័ - ខែកក្កដា 4, 2011

ចុះសំរាប់ស្រ្តី ជា WSW ឬអត់?

មេឃា - ខែកក្កដា 5, 2011

បើជាពាក្យបច្ចេកទេស អាចប្រើ WSW អីចឹងបាន …


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: