jump to navigation

ប្រុស​ស្រឡាញ់​ប្រុស និង​ហានិភ័យ ខែ​ឧសភា 31, 2010

Posted by មេឃា in អំពីការស្រឡាញ់ភេទដូចគ្នា.
trackback

បុរសស្រឡាញ់បុរសកំពុងបង្ហាញខ្លួនច្រើនឡើង

 

ដោយ : កញ្ញា ផល សុវណ្ណ​វត្តី (ថ្ងៃទី 30 ឧសភា 2010) 

ភ្នំពេញ: ​នៅក្នុង​ចំណោម​ក្រុម​គោលដៅ​ដែល​គេ​គិត​ថា ជា​ក្រុម​ប្រឈម​មុខ​បំផុត​ក្នុង​ការឆ្លង និង ចម្លង​មេរោគ​អេដស៍ ជំងឺអេដស៍ និង​បញ្ហា​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​នោះ គឺ​ក្រុម​បុរស​ស្រឡាញ់​បុរស​។​ ​មន្ត្រី​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ជាច្រើន ដែល​បំពេញ ការ ងារ​អប់រំ​សុខភាព និង​បញ្ហា​ពាក់ព័ន្ធ ពិសេស​ការងារ​ទប់ស្កាត់​រលក​ទី​ពីរ​នៃ​ការរីក​រាល ដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ កម្ពុជា​បាន​សំដែង​ការព្រួយបារម្ភ​ដូចៗ​គ្នា​ពី​ការចម្លង​មេរោគ​នេះ​ជា​ថ្មី​មក​លើ​ក្រុម​ងាយ​ប្រឈម ដែល​ក្នុងនោះ មាន​ក្រុម​បុរស​ស្រឡាញ់​បុរស​នេះ​ឯង​។​
 
​អ្នកឯកទេស​លើ​ការងារ​បុរស​ស្រឡាញ់​បុរស​បានឱ្យដឹងថា ជាទូទៅ ក្រុម​នេះ​ចែក ចេញ​ជា​ពីរ​ប្រភេទ គឺ​ប្រភេទ​សក់​វែង និង​ប្រភេទ​សក់​ខ្លី​។ លោកស្រី​វេជ្ជបណ្ឌិត នូ វណ្ណា​រី ប្រធាន​ផ្នែក​គាំទ្រ​បច្ចេកទេស​របស់ អង្គការ​ខា​ណា​បាន​និយាយថា ប្រភេទ​សក់​វែង​តែងតែ​ចេញមុខ ហើយ​ចូលចិត្ត​តែង​ខ្លួន​ជា​ស្ត្រី និង​បង្ហាញ អាកប្បកិរិយា​ឱ្យឃើញ​ដោយ​ត្រង់ៗ​ថា ពួកគេ​ស្រឡាញ់​ប្រុសៗ ចំណែកឯ​ក្រុម​សក់​ខ្លី​វិញ​មាន​មួយចំនួន​ក៏​ចូលចិត្ត​សំដែង​អាការៈ​ខាងក្រៅ​បែប​ម្ញ៉ិកម្ញ៉ក់​ឱ្យដឹង​ដែរ​ថា ខ្លួន​ចូល​ចិត្ត​និង​ស្រឡាញ់ ហើយ​ចង់​រួមភេទ​ជាមួយ​បុរសៗ​ដូចគ្នា​។​ 

​    ​លោកស្រី​វេជ្ជបណ្ឌិត​ក៏​បាន​បង្ហើប​ឱ្យដឹង​ដែរ​ថា មាន​ក្រុម​សក់​ខ្លី​មួយចំនួន​ទៀត​មិន​បាន​បញ្ចោ​ញ​អាកប្បកិរិយា​ឱ្យឃើញ​ត្រង់ៗ​ថា​ខ្លួន​ជា​ក្រុម​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​ទេ ដោយសារតែ​ពួកគេ​មាន​អារម្មណ៍ ចំពោះ​ការ​មាក់ងាយ និង​ការរើសអើង​ពី​សាធារណ ជន​ទូទៅ​នៅក្នុង​សង្គម​។ ក្រុម​សក់​ខ្លី​មិន​ចេញមុខ​ប្រភេទ នេះ​អាច​រួម​ភេទ​បាន​ជាមួយ​ស្ត្រី​ផង និង​ជាមួយ​ប្រុសៗ​ផង រហូត​អ្នកខ្លះ​មាន​ប្រពន្ធ​កូន​ហើយ​ក៏​ដោយ ក៏​នៅតែ រួម ភេទ​ជាមួយ​ប្រុសៗ​គ្នាឯង​ដែរ​។​ 
​    ​សៅ សុភាព ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​បណ្តាញ​ចតុមុខ ដែលជា​អង្គការ​បំពេញការងារ ជាមួយ​ក្រុម​បុរស​ស្រឡាញ់​បុរស​បាន​និយាយថា បច្ចុប្បន្ន​ក្រុម​បុរស​ស្រឡាញ់​បុរស​កំពុងតែ​ជួប​ហានិភ័យ​ជាច្រើន ដែល​ក្នុងនោះ​បញ្ហា​ធំ​គឺ​ការឆ្លង​មេរោគ​អេដស៍ ការប្រើប្រាស់​គ្រឿងញៀន និង​ការរើសអើង​ពី​សង្គម​។​

​    ​សុភាព ដែល​ជា​បុរស​ស្រឡាញ់​បុរស​ដែរ​នោះ​បាន​និយាយថា “​ដោយសារ​តែ​ការ រើសអើង​នេះហើយ ទើប​នាំឱ្យ​បុរស​ស្រឡាញ់​បុរស​ភាគច្រើន​លាក់​មុខ​។ ដោយ​មិន​បាន​ទទួល​ព័ត៌មាន​ច្បាស់លាស់​ពី​បញ្ហា​អេដស៍ ខណៈ​ដែល​ផ្លាស់​ប្តូរ​ដៃគូ​រួមភេទ​ច្រើន​ដោយ​មិន​ពាក់​ស្រោមអនាម័យ នោះ​បុរស​ស្រឡាញ់​បុរស​ងាយ​នឹង​ឆ្លង​មេរោគ​អេដស៍​។ ជាងនេះទៅទៀត ការជួបជុំ​គ្នា​ក្នុងចំណោម​បុរស​ស្រឡាញ់​បុរស ហើយ​មិន​ទទួល បានព័ត៌មាន និង​ការអប់រំ​ផ្សេងៗ​ផង​នោះ គឺ​អាច​នាំ​ឱ្យ​ពួកគេ​ធ្លាក់ខ្លួន​ប្រើប្រាស់​គ្រឿង ញៀន ដោយសារ​ការ អូសទាញ​”​។​ 

​    ​សុភាព បាន​បន្តថា ដោយសារ​តែ​ការអប់រំ​មាន​កម្រិត​ទាប និង​កង្វះ​ការយល់ដឹង​ក្នុង​សង្គម​ទូទៅ​ផង ទើប​ធ្វើឱ្យ​បុរស​ស្រឡាញ់​បុរស​មួយចំនួន​បាន​ប្រព្រឹត្ត​មិន​គប្បី​នៅក្នុង​សង្គម​ដែរ ហើយ​ពួកគេ​ក៏​ងាយ​រងគ្រោះ ដោយសារ​តែ​ការកេងប្រវ័ញ្ច ការ​បោក​បញ្ឆោត ការរំលោភបំពាន​ទាំង​មក​លើ​សិទ្ធិ និង​មក​លើ​រាងកាយ​ពី​អ្នក ដទៃ​។​ 
​សុភាព បានបញ្ជាក់​ថា មាន​ដំណោះស្រាយ​មួយចំនួន​អាច​ជួយ​ទប់ស្កាត់​បញ្ហា​ខាងលើ​នេះ​បាន ដែល ក្នុងនោះ​មាន​ការបង្កើន​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ការអប់រំ​ឱ្យបាន​ស៊ីជម្រៅ ការផ្តល់​ឱកាស និង​កាត់បន្ថយ​ឱ្យបាន​អតិបរមា​ចំពោះ​ការរើសអើង​ដល់​បុរស​ស្រឡាញ់​បុរស ខណៈ​ដែល​បុរស​ស្រឡាញ់​បុរស​ខ្លួនឯង ត្រូវតែ​ខិតខំ​ពង្រឹងសមត្ថភាព និង​ចំណេះដឹង​របស់​ខ្លួន ដើម្បី​ចូលរួម​ចំណែក​កសាង និង​អភិវឌ្ឍ​សង្គម​ផង​ដែរ​។​ 

​    ​បើ​ទោះ​ជា​មិន​មាន​តួលេខ​ណាមួយ​ច្បាស់លាស់​ពី​ចំនួន​បុរស​ស្រឡាញ់​បុរស​នៅ​ទូទាំង​ប្រទេស​ក៏ដោយ ក៏​កាល​ពី​ថៃ្ង​ទី ១០ ឧសភា​កន្លង​ទៅនេះ​នៅ​ឯ​សិក្ខាសាលា​ជាតិ​មួយ​ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​ទីភ្នាក់ងារ​USAID ស្តីពី​សុខភាព​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា លោក ឡេង មុនីនាដ អ្នកសម្របសម្រួល​ថ្នាក់ជាតិ របស់​បណ្តាញ​ចតុមុខ​បាន​និយាយថា តាម​ការស្រាវជ្រាវ ១០ ខេត្ត​មាន​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​ប្រមាណ ជាង ២០.០០០ នាក់ ដែល​ក្នុងនោះ​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ​ជា ៧,៨ ភាគរយ គឺថា ពួកគេ ១០០ នាក់ មាន​ប្រហែល ៨ នាក់​រស់នៅ​ជាមួយ​មេរោគ​អេដស៍​។
 
​    ​លោក​វេជ្ជបណ្ឌិត មាន ឈី​វុន ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល និង​ជា​នាយក​មជ្ឈ មណ្ឌល​ជាតិ​ប្រយុទ្ធ នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ​បាន​ថ្មីៗ​នេះ​និយាយថា ការអង្កេត​រក​អត្រា​ឆ្លង​ថ្មី​ចំពោះ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​បាន​នឹង​កំពុង​ចាប់ផ្តើម​សារជាថ្មី​លើ​ក្រុម​ប្រឈម​មុខ​សំខាន់ៗ ដែល​ក្នុងនោះ​ក្រៅ​ពី​ស្ត្រី​មាន​ផ្ទៃ ពោះ ស្ត្រី​បម្រើ​នៅតាម​សេវា​កម្សាន្ត និង​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ក៏​មាន​ក្រុម​បុរស​ស្រឡាញ់​បុរស ដែរ​។ ការអង្កេត​លើ​ក្រុម​បុរស​ស្រឡាញ់​បុរស​នេះ​គឺ​បាន​ផ្តោត​លើ​ចំណុច​ទាក់ទង​នឹង​ចំណេះដឹង ការប្រព្រឹត្ត និង​ឥរិយាបថ​របស់​ពួកគេ​ចំពោះ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​៕ 

Posted by CEN : Cambodia Express News : http://www.cen.com.kh/localnews/show_detail/24?token=ZjEzZDk0YzIwNzUzNDJiM2QzMDg5ZjU4ZDIwMmNh

Advertisements

មតិ»

1. Samady KS - ខែ​ឧសភា 31, 2010

មើល​បន្ថែម​ទី​នេះ​អំពី​មនុស្ស​ខ្ទើយ http://learn4khmer.wordpress.com/2009/04/29/gay/ ឬ​មើល​ទី​នេះ​​ទាក់​ទង​ពត៍មាន​អំពី​ខ្ទើយ http://learn4khmer.wordpress.com/2009/05/04/msm/

មេឃា - ខែ​ឧសភា 31, 2010

អគុណសម្រាប់ព័ត៌មានបន្ថែម…
ខ្ញុំសូមអនុញ្ញាតយកអត្ថបទទាំងនេះមកប្រកាសក្នុងប្លុកមេឃាមួយផង…

2. ក្មេងកាមទេព - ខែ​ឧសភា 31, 2010

នេះជាអ្វីដែលខ្ញុំទាយទុកមុន !!! ពេលដែលរឿងនេះគេចាត់ទុកធម្មតាហើយនោះ ក្មេងៗក៏ចាប់រៀនតាមភ្លាម!!! ចឹងហើយបានជាខ្ញុំកំពុងចង់ដឹង ហើយចាំមើល ព្រោះអ្វីដែលពិភពលោកយល់ឃើញ និងកំពុងតែធ្វើនេះ គឺ មិនដឹងស មិនដឹងខ្មៅឡើយ វានៅលាយឡំគ្នា តែទាំងអស់ហ្នឹង!!

មេឃា - ខែ​ឧសភា 31, 2010

ស ឬខ្មៅ មិនអាស្រ័យទៅលើចិត្តរបស់យើងទេ… ទោះបីជាយ៉ាងណា ឲ្យតែអំពើបង្ក មិនមានមហន្តរាយដល់អ្នកដទៃ វាស្រាច់បាត់ទៅហើយ…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: