jump to navigation

ទស្សនាវដ្តីអាសអាភាសសម្រាប់មនុស្សពិការភ្នែក ខែ​ឧសភា 28, 2010

Posted by មេឃា in កំសាន្ត/Entertainment.
trackback

សៀវភៅអាសអាភាស «កាយវិញ្ញាណក្នុងចិត្ត»

ជាសៀវភៅស្នាដៃប្រឌិតពីប្លាស្ទិកម៉្យាង របស់សិល្បករជនជាតិកាណាដា លីហ្សា ម័រភី ដែលបានដាក់ចំណងជើងថា «កាយវិញ្ញាណក្នុងចិត្ត» ដើម្បីផ្តល់ឪកាសឲ្យអ្នកខ្វាក់ភ្នែក អាចស្វែងយល់ពីភាពស្រើបស្រាល។

តាំងពីខែ មេសា មកម៉្លេះ «អ្នកអាចស្ទាបសៀវភៅរូបអាសអាភាសបានហើយ!!!» ជាការឃោសនាលក់សៀវភៅនេះក្នុងតម្លៃ ២២២ ដុល្លាសហរដ្ឋអាមេរិក ដែលមានរូបភាពផុសចេញពីផ្ទៃរាប មានសណ្ឋានជាបុរស និងស្រ្តីស្រាត សម្លៀកបំពាក់ ក្នុងកាយវិការផ្សេងគ្នា បានធ្វើឲ្យកក្រើកប្រពន្ធ័ផ្សព្វផ្សាយ នៅកាណាដា។

មតិ»

1. ឡង់ឌី - ខែ​ឧសភា 28, 2010

ចេះ​តែ​មាន​ហើយ​ 😀

2. មេឃា - ខែ​ឧសភា 28, 2010

មានយូរមកហើយ តែទើបតែប្រទៈទើបរើសយកមកប្រកាសលេងទៅ… 😀

3. ឡង់ឌី - ខែ​ឧសភា 28, 2010

មនុស្ស​ខ្វាក់​ស្ទាប់​រូប​ចឹង​ក៏​មាន​អារម្មណ៍​ដែរ
បើ​ខ្ញុំ​វិញ​អោយ​ស្ទាប់​ចឹង​គឺ​អត់​មាន​អារម្មណ៍​អីតិចទេ… 😀

មេឃា - ខែ​ឧសភា 31, 2010

ខ្ញុំគិតអីចឹងដែរ… 😀

4. ក្មេងស្រែ - ខែ​ឧសភា 29, 2010

ពិតជាគួរអោយសរសើរ! វាទៅជារឿងស្របច្បាប់ទៅហើយ សំរាប់បរទេស!

មេឃា - ខែ​ឧសភា 31, 2010

មែនហើយក្មេងស្រែ… សម្រាប់បរទេស អ្វីក៏ដោយឲ្យតែមានប្រយោជន៍ដល់ពលរដ្ឋ គេមិនចាប់ទោសអូសដំណើរអីទេ… សំខាន់បំផុតលើឆន្ទៈ និងព្យសនកម្ម…

សម្រាប់ខ្មែរ តើគេអាចចាត់ទុកថា ខុសច្បាប់ដែរ ឬទេ ? ខណៈដែល អ្នកមិនពិការបានមើលរូបនេះ ឬបានស្ទាប អាចគ្មានអារម្មណ៍ស្រើបស្រាល… ?

5. ឧត្តម - ខែ​ឧសភា 29, 2010

យ៉ាងណាក៏មិនដូចមើលនឹងភ្នែកស្រស់ដែរ!

មេឃា - ខែ​ឧសភា 31, 2010

សៀវភៅនេះមានតម្លៃសម្រាប់តែជនពិការភ្នែកមែនហើយ បើតាមមតិ ឧត្តម … 🙂

ក្មេងស្រែ - ខែ​ឧសភា 31, 2010

ហើយចុះបើគ្នាខ្វាក់ ទៅមើលនឹងភ្នែកស្រស់ម៉េចហ្នឹងកើត?

6. ភារម្យ - ខែ​ឧសភា 29, 2010

គិតទៅអ្នកបង្កើតសៀវភៅនេះ ពូកែមាន ដឹងចិត្តសាស្រ្តអ្នកពិការភ្នែកទៀត!

មេឃា - ខែ​ឧសភា 31, 2010

ប្រហែលជាគាត់ធ្លាប់ពិការភ្នែកទេដឹង ?


ទំលាក់ មួយចំលើយតប ទៅ ភារម្យ បោះ​បង់​ការ​ឆ្លើយ​តប