jump to navigation

អាទិទេពក្រុងអង្គរបង្ហាញខ្លួននៅអាមេរិក ខែ​ឧសភា 18, 2010

Posted by មេឃា in កខគឃង.
trackback

 ដោយ ម៉ែន គឹមសេង (អ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA) | វ៉ាស៊ីនតោន ថ្ងៃព្រហស្បតិ៍, 13 ខែឧសភា 2010

(រូបថតដោយ សឹង សុផាត ៖ ប៉ាណូផ្សាយអំពីពិព័ណ៌ «អាទិទេពក្រុងអង្គរ» នៅឯស្ថានីយ៍រថភ្លើងក្រោមដីមួយកន្លែងនៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក)

“យើងមានចិត្តរំភើប ដោយសារបង្ហាញអារ្យធម៌របស់ប្រទេសកម្ពុជា ឱ្យគេបានយល់ឱ្យគេបាន ដឹង ហើយផលចំណេញនេះ នឹងនាំឱ្យកើន ភ្ញៀវទេសចរ”។

ចម្លាក់ស្នាដៃសំរិទ្ធខ្មែរចំនួន៣៦រូប កំពុងដាក់តាំងបង្ហាញនៅសារៈមន្ទីរ Sackler Gallery នៃស្ថាប័ន Smithsonian ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលជាការដាក់តាំង ស្នាដៃសំរិទ្ធ ទ្រង់ទ្រាយធំ លើកដំបូងបំផុត នៅសហរដ្ឋអាមេរិក។ ពិព័រណ៍នេះ មានឈ្មោះថា “អាទិទេពក្រុងអង្គរ៖ ស្នាដៃសំរិទ្ធ មកពីសារៈមន្ទីរជាតិកម្ពុជា”។ ក្រុមអ្នករៀបចំសង្ឃឹមថា ពិព័រណ៍នេះនឹងធ្វើឱ្យអន្តរជាតិ យល់កាន់តែច្បាស់ថែមទៀត ពីភាពសម្បូរបែប នៃស្នាដៃសិល្បៈខ្មែរ ហើយនឹងទាក់ទាញ ឱ្យមានទេសចរជាច្រើន ទៅទស្សនាប្រទេសកម្ពុជា។

លោក ជា សុជាតិ អនុប្រធានការិយាល័យអភិរក្ស នៃនាយកដ្ឋានសារៈមន្ទីរ ដែល បានមករៀបចំពិព័រណ៍នេះ បានប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកថា៖ “រូបដែលយើង យកមកនេះមាន ពីរសម័យ ទោះបីជានៅទីនេះយើង ដាក់ប្រធានបទថា អាទិទេពនៃក្រុងអង្គរ ប៉ុន្តែ មុននៃការចាប់ផ្តើម នៃអារ្យធម៌អង្គរហ្នឹង បានន័យថា យើងមាន ការរីកចម្រើន ខាងផ្នែកសំរិទ្ធហ្នឹង ម្តងរួចទៅហើយ អញ្ចឹងគឺយើងមានពីរផ្នែក គឺថា វត្ថុដែលបុរេ ប្រវត្តិសាស្រ្ត ដែលមានអាយុកាល ប្រហែលជា ៣ឬ៤រយឆ្នាំ មុនគ្រឹស្តសករាជ ហើយនឹងវត្ថុ ដែលជាប្រវត្តិសាស្រ្ត នោះគឺ វត្ថុដែលចាប់ផ្តើមពី សម័យអង្គរ មកគឺចាប់ផ្តើមពី សតវត្សរ៍ទី៩ រហូតដល់ទី១២ និង១៣”។

ក្នុងកម្មវិធីបើកឱ្យចូលទស្សនាជំហានដំបូង សម្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃពុធ លោក Julian Raby នាយកសារៈមន្ទីរ Freer and Sackler បានបញ្ជាក់ថា ពិព័រណ៍នេះ ក៏ជាការអបអរ ដល់ស្នាដៃជាងចម្លាក់ សំរិទ្ធខ្មែរ និងក្រុមបុគ្គលិកសារៈមន្ទីរជាតិ កម្ពុជា ដែលបានអភិរក្ស សមិទ្ធិផលទាំងនេះ។ ក្នុងចម្លាក់ ទាំង ៣៦រូប ដែលយកមក ដាក់តាំង ពិព័រណ៍មាន រូបតំណាងឱ្យ ព្រះពុទ្ធសាសនា និងព្រហ្មញ្ញ សាសនា។ រូបចម្លាក់ទាំងនេះ ត្រូវបានដាក់នៅក្នុង សាល ចំនួនបី ហើយមាន រូប ដូចជា រូបកោដិ កណ្តឹងព្រះពុទ្ធប្រក់នាគ ព្រះគនេហ ព្រះសិវៈ ព្រះសិអាមេត្រី និង ស្រ្តីលត់ជង្គង់ថ្វាយបង្គំ ព្រមទាំង វត្ថុសំរិទ្ធ ផ្សេងៗ សម្រាប់ ពិធីសាសនា ហើយក៏មាន រូបចម្លាក់ សំរិទ្ធមួយចំនួន ទើបតែដាក់បង្ហាញ សាធារណៈ ជាលើកដំបូង ផងដែរ ក្នុងនោះ គឺរូបចម្លាក់ សំរិទ្ធចំនួន៧ ដែលទើបជីកបាន ក្នុងឆ្នាំ២០០៦។ ពិព័រណ៍នេះ នឹងបើកឱ្យសាធារណជន បានចូលទស្សនា ចាប់ពីថ្ងៃទី១៥ ខែឧសភានេះដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១១ មុននឹងយកទៅដាក់តាំងបន្ត ទៀតនៅសារៈមន្ទីរ J. Paul Getty ក្នុងក្រុង Los Angeles ក្នុងខែកុម្ភៈ ឆ្នាំ២០១១។

លោក ជា សុជាតិ បានបន្ថែមទៀតថា ក្រៅពីបទពិសោធន៍ ដែលរូបលោកទទួលបាន ពីរបៀបនៃការដាក់តាំង បែបអន្តរជាតិនេះ លោកក៏សង្ឃឹមថា ការដាក់តាំងពិព័រណ៍ នេះនឹងជួយដល់ការផ្សព្វផ្សាយ និងលើកកម្ពស់ កេរ្តិ៍ឈ្មោះ របស់ ប្រទេសកម្ពុជាផងដែរ។ “យើងមានចិត្តរំភើប ដោយសារបង្ហាញ អារ្យធម៌ របស់ប្រទេស កម្ពុជា ឱ្យគេបានយល់ឱ្យ គេបានដឹង ហើយផលចំណេញនេះ នឹងនាំឱ្យកើនភ្ញៀវទេសចរ”។ តាមអ្នកឯកទេសនានា ឱ្យដឹងថា សារៈមន្ទីរជាតិកម្ពុជា ក្នុងទីក្រុងភ្នំពេញ មានចម្លាក់ដែលធ្វើពីសំរិទ្ធ ជាង៧០០០រូប ផ្សេងៗទៀត ដែលដាក់តាំងបង្ហាញដល់ភ្ញៀវ ដែលចូលទស្សនា៕

មតិ»

1. Fidele - ខែ​ឧសភា 18, 2010

នេះ​ជា​កិត្តិយស​មួយ​ដល់​ខ្មែរ​ទាំង​អស់​គ្នា។

2. មេឃា - ខែ​ឧសភា 19, 2010

ដើម្បីខ្មែរ…

3. ក្មេងស្រែ - ខែ​ឧសភា 19, 2010

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: