jump to navigation

វិធីសាស្ត្ររួមភេទឱ្យបានកូនប្រុស កូនស្រី ដូចបំណង ខែ​ឧសភា 12, 2010

Posted by មេឃា in ប្រកាសរអេចរអូច.
trackback

សរសេរដោយ ៖ ភ្នំពេញដេលីញូវ (ពុធ, 05 ឧសភា 2010 05:26)

គ្រួសារខ្លះអាចត្រូវការកូនប្រុសមុនកូន ស្រី ព្រោះគិតថា កូនប្រុសជាជំហរ និង អាចជួយ​ គ្រប់គ្រងប្អូនៗ ។ ឯគ្រួសារខ្លះមាន តែកូនប្រុស ហើយចង់បានកូនស្រី ព្រោះគ្រាន់ទុក ជួយរំលែកកិច្ចការផ្ទះ សម្បែង តែសេចក្តី ប៉ងប្រាថ្នានេះ ពេលខ្លះ ក៏បានដូចបំណង ឯពេលខ្លះទៀតក៏ត្រូវជួបបរាជ័យ ។

* បើចង់បានកូនប្រុស

ទាំងបុរសស្ត្រី បើចង់បានកូនប្រុសនោះ ចាំបាច់នៅ ពេលរួមភេទត្រូវឱ្យទឹកស្ពែម (ទឹកកាម) ប្រភេទ Y ឬ ភេទឈ្មោល រត់ទៅដល់ស៊ុតរបស់ស្ត្រីមុនទឹកស្ពែមប្រភេទ X ឬ ភេទញី ។ តាម ធម្មតា ទឹកមេជីវិតប្រភេទ Y ទោះបីមានទំហំតូច និង រហ័សរហួន ជាង ប៉ុន្តែពុំសូវរឹងមាំទេ ពោលគឺរត់មិនបានប៉ុន្មានតែងអស់កម្លាំង លែងទៅមុខរួច ។ ដូច្នេះដើម្បីឱ្យលោកអ្នកបានកូនប្រុសដូច បំណងគួរ អនុវត្តវិធីដូចខាងក្រោម ៖

»»គួររួមភេទក្នុងថ្ងៃដែលស៊ុតធ្លាក់តែម្តង ព្រោះថ្ងៃដែលស៊ុតធ្លាក់ រន្ធប្រដាប់ភេទ​ ស្ត្រីតែងមានជាតិអំបិលអាល់ខាលីន (Alkaline salt) ជួយផ្តល់ឱកាសល្អក្នុងការឱ្យ ទឹកមេជីវិត រួស់នៅជាប់បានយូរ ។ ទាំងស្វាមី និង ភរិយា ត្រូវចាប់ដៃគ្នាធ្វើយ៉ាងណាឱ្យការ ឈានដល់ចំណុចកំពូលព្រមគ្នា ឬ ឱ្យភាគីស្ត្រីឈាន ដល់ចំណុច កំពូលមុន ព្រោះថាជាតិអំបិលអាល់ខាលីន នឹងចេញមកជួយអំណោយផល ឱ្យទឹកស្ពែម Y រត់បានល្បឿនទៅចង សម្ព័ន្ធ ជាមួយស៊ុតស្ត្រី ។ បើសិនមានការកង្វល់ថា ជាតិអំបិលអាល់ខាលីនមានមិនគ្រប់គ្រាន់ មុនពេលរួមភេទប្រហែលមួយម៉ោង ស្ត្រីអាចប្រើប្រភេទ សូដ្យូម ការបូណាត ឬ មេនំប៉័ង ដោយត្រូវប្រើ ១ ស្លាបព្រាកាហ្វេ លាយ ក្នុងទឹកស្អាតប្រហែល ១ ដបទឹកស៊ីរ៉ូ ក្រឡុកបញ្ចូលគ្នា ដើម្បីលាងរន្ធ ប្រដាប់ភេទ ។ ការលាង ជាមួយទឹកប្រភេទនេះ អាចជួយឱ្យមាន សារជាតិអំបិល អាល់ខាលីនខ្ពស់ ដែលអំណោយផល​យ៉ាងល្អដល់ទឹក មេជីវិតប្រភេទ Y ។ ជាមួយគ្នានេះ ពេលរួមភេទឈានដល់​ចំណុចកំពូល បុរសត្រូវ បញ្ចោញទឹកស្ពែមដោយសង្កត់ ប្រដាប់ភេទឱ្យជ្រៅបំផុត តាមដែលអាច ធ្វើទៅបាន ព្រោះថា ទោះបីទឹកមេជីវិត ភេទឈ្មោល (Y) រត់លឿន តែក៏រត់មិនបានឆ្ងាយ ដូច្នេះបុរសត្រូវ បង្រួញ រយៈចម្ងាយផ្លូវឱ្យដល់ទឹកមេជីវិត Y ដើម្បីចងសម្ពន្ធ ជាមួយ ស៊ុតស្ត្រី ។ គេជឿថា ការរួមភេទដោយប្រើក្បាច់ពីក្រោយ អាចជួយឱ្យប្រដាប់ភេទបុរស ស៊កបានជ្រៅបំផុត ។

* បើចង់បានកូនស្រី

ពេលបុរសបញ្ចោញទឹកកាម គឺតែងមានទាំង Y និង X ក្នុងបរិមាណ ស្មើៗគ្នា ។ ទឹកមេជីវិតភេទញី (X) តែងមានទំហំធំជាងទឹក មេជីវិតភេទ ឈ្មោល (Y) ។ ទឹកមេជីវិត ភេទញីតែងរត់ បានយឺតជាងទឹកមេជីវិត ភេទឈ្មោល តែមានភាពអត់ធន់ និង មានភាព រស់បានយូរជាង ។ បើអ្នកចង់បានកូនស្រី ដូចបំណង គួររួមភេទមុនថ្ងៃស៊ុតធ្លាក់មក ប្រហែល ២ ទៅ ៣ ថ្ងៃ ព្រោះថា អំឡុងពេលនោះប្រដាប់ ភេទស្ត្រីតែងមានជាតិអំបិល អាល់ខាលីនតិច ដែលជាឱកាសល្អ ជួយឱ្យទឹកមេជីវិត ភេទញីរត់បានលឿនជាង ។ បើក្នុងករណីមិនជឿជាក់ថា រន្ធប្រដាប់ភេទមានជាតិ អំបិលអាល់ខាលីន គ្រប់គ្រាន់ ឬ អត់នោះ អ្នកអាចប្រើទឹកខ្មេះ ប្រហែល ២ ស្លាបព្រា លាយជា មួយទឹកស្អាតប្រហែល ១ លីត្រ លាងប្រដាប់ភេទមុនរួមភេទឱ្យ បានប្រហែល ១ ម៉ោង ។ ភាគីស្ត្រីត្រូវអត់ទ្រាំទប់អារម្មណ៍ មិនឱ្យឈានដល់ចំណុចកំពូល ព្រោះ ត្រូវរង់ចាំឱ្យភាគីបុរសបញ្ចោញ ទឹកស្ពែមមកមុនសិន ។ បើក្នុងករណីស្ត្រីឈាន ដល់ចំណុចកំពូលមុន តែងបញ្ចោញទឹករំអិលដែលជាជាតិ អំបិលអាល់ខាលីន ធ្វើឱ្យសភាពរន្ធប្រដាប់ ភេទស្ត្រីមិនអំណោយផល ដល់ទឹកមេជីវិតភេទញី ។ ក្នុងពេលឈានដល់ ចំណុចកំពូល ភាគីបុរសគួរស៊កប្រដាប់ភេទ ឱ្យស្ថិតនៅក្នុង កម្រិតជិតមាត់ប្រដាប់ភេទស្ត្រី បានហើយ ព្រោះទោះបីទឹកមេជីវិត​ភេទញីរត់យឺត យ៉ាងណាក្តី ក៏អាចរត់បានឆ្ងាយជាងទឹកមេជីវិត ភេទឈ្មោលដែរ ។ ដូច្នេះឱកាស ទារក កើតចេញមកភេទស្រីមានខ្ពស់ណាស់ ៕

សូមរកមើលអត្ថបទ ៖ ក្បួនគណនាដើម្បីបង្កើតកូនប្រុស ឬកូនស្រី នាពេលអនាគត របស់មេឃា ហើយធ្វើការប្រៀបធៀបផង…

មតិ»

1. ឡង់ឌី - ខែ​ឧសភា 12, 2010

ខ្ញុំ​គិត​ថា​វិធី​សាស្រ្ត​នេះ មាន​ការ​ត្រឺម​ត្រូវ​ជា វិធីសាស្ត្រ​តាម​ក្បួន​បុរាណចិន​

2. មេឃា - ខែ​ឧសភា 12, 2010

ចុះ ក្បួនដែលខ្ញុំខំប្រឹងប្រមែប្រមូលមកចងក្រងវិញនោះ ? 😦

3. ឡង់ឌី - ខែ​ឧសភា 13, 2010

ក្បូន​ទាំង​អស់នឹង​ មាន​អី​ល្អៗតើ
ស្នា​ដៃ​មេឃា​ពង្រាង​ថ្មី 😀

4. មេឃា - ខែ​ឧសភា 13, 2010

ខ្ញុំមានម៉ាឈុត… តែមិនហ៊ានដាក់ប្រកាស… ខ្លាចក្មេងរត់អស់… 😉

5. ឡង់ឌី - ខែ​ឧសភា 14, 2010

អត់​រត់ទេព្រោះ ក្មេង​ៗ​ចូល​ចិត្ត​តែ​អាចឹង​ហើយ​ ។
ចង់​សំនូម​ពរ​អោយ​មេឃា​ សរសេរ​អត្ថ​បទ​ទាក់​ទង់​ ពី​ស្នេហា រវាង​បុរស​ និង​ស្រ្តី គឺល្អ 😀

6. មេឃា - ខែ​ឧសភា 18, 2010

ក្មេងៗ ឬចាស់ៗដែលចូលចិត្ត ? ក្មេងៗមើលហើយមិនសូវចាំទេ តែបើចាស់ៗមើលហើយទន្ទេញទាល់តែចាំ…

ទទួលបានសំណូមពរ របស់ ឡង់ឌី ចំពោះអត្ថបទទាក់ទងនឹងស្នេហា តែប្រហែលជាគ្រាន់តែដកស្រង់ច្រើនជាង សរសេរដោយខ្លួនឯងព្រោះ មិនសូវមានបទពិសោធន៍ខាងរឿងស្នេហា អីហ្នឹងផង… 🙂

ឡង់ឌី - ខែ​ឧសភា 20, 2010

អត់​ទេ, ក្មេង​ៗ​គឺ​ជា​វ័យ​ដែល​ឆាប់​ចាប់​បាន​អំពី​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​ខ្លួ​នគេ…:D

ហាហា អត់​បទ​ពិសោធន៍​ខាង​អារឿង​ស្នេហា 😀

មេឃា - ខែ​ឧសភា 20, 2010

ចាស់ៗ ច្រកឆាប់ចូលជាង ក្មេងៗ … 😉

មានរឿងអីត្រូវខ្មាស់បើគ្រាន់តែសារភាព… ?

7. Broskomjel - ខែ​ឧសភា 18, 2010

ខ្ញុំនឹងសាកល្បង ស្រលាញ់កូនប្រសណាស់ បើបានកូនមកកាម៉ាប់ទៀត អែម

8. មេឃា - ខែ​ឧសភា 18, 2010

កុំចង់បានតែម្នាក់ឯងណា ត្រូវតែពិភាក្សាជាមួយនឹងភរិយាផង…

9. អត់កូន !!! « មេឃា - ខែកក្កដា 27, 2010

[…] […]

10. viagra - ខែកញ្ញា 7, 2013

This page truly has all of the information I needed concerning this subject and didn’t know who to ask.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: