jump to navigation

កម្ពុជាមានអ្នកស្រឡាញ់ភេទដូចគ្នាជាង ២០.០០០ នាក់ ខែ​ឧសភា 12, 2010

Posted by មេឃា in អំពីការស្រឡាញ់ភេទដូចគ្នា.
trackback

សរសេរដោយ ៖ ភ្នំពេញដេលីញូវ (ពុធ, 12 ឧសភា 2010 02:08)

លោក ឡេង មុនីនាដ អ្នកសម្របសម្រួល ថ្នាក់ជាតិរបស់បណ្តាញចតុមុខនៃអ្នកស្រឡាញ់ ភេទដូចគ្នា បានមានប្រសាសន៍ក្នុងឱកាសបើក សិក្ខាសាលាជាតិស្តីអំពីសុខភាព​ របស់អ្នកស្រឡាញ់ ភេទដូចគ្នា នៅ មជ្ឈមណ្ឌលទួលគោក កាលពីម្សិលមិញ ថាគោលបំណងនៃសិក្ខាសាលា ដែលមានមនុស្ស ប្រុសស្រឡាញ់ ប្រុសដូចគ្នាប្រមាណ ៥០០ នាក់ចូលរួមនេះគឺការជួបជុំ និង ផ្តល់ឱ្យពួកគេចែករំលែង នូវព័ត៌មានសេវាសុខភាព ។ ពិសេស ជំងឺអេដស៍ ឱ្យគ្នាទៅវិញទៅមកលើ វិធានការការពារ ឱ្យបានហ្មត់ចត់ជាទីបំផុត ។

លោក ឡេង មុនីនាដ បានឱ្យដឹងទៀតថា សិក្ខាសាលាពេលនេះក៏ជាបង្ហាញពីភាពកង្វល់និងព្រួយ បារម្ភរបស់ ពួកអ្នកស្រឡាញ់ភេទ ដូចគ្នា នៅកម្ពុជាឱ្យដល់ម្ចាស់ ផ្តល់ជំនួយ និង អង្គការស្ថាប័នរដ្ឋមួយ ចំនួនដែលពាក់ព័ន្ធ ឱ្យជួយគាំទ្រ និង ជួយដោះស្រាយ ។ សុំការគាំទ្របន្ថែមទៀតពី រដ្ឋាភិបាល អង្គការសហប្រជាជាតិ សង្គមស៊ីវិល ឯកជន សហគមន៍ ដើម្បីឱ្យការទទួលបាន សេវាសុខភាព របស់ប្រុសស្រឡាញ់ប្រុស ដូចគ្នា កាន់តែ ទូលំទូលាយ ថែមទៀត ។

ប្រការនេះ មិនមែនជាការពង្រីកឱ្យមាន ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា កាន់តែច្រើន ឡើងនោះទេ គឺប្រុស ស្រឡាញ់ ប្រុសដូចគ្នា វាកើតឡើងដោយ ធម្មជាតិ គ្មានអ្នកណាបង្ខំឱ្យ កើតឡើយ ។ សូម្បីតែខ្លួនគេម្នាក់ៗ កើតមានអត្តចរិត បែប ហ្នឹងក៏មានការអន់ចិត្ត ឬ តូចចិត្តផងដែរ ហេតុអ្វីបានជាកើត មកខុស គេអ៊ីចឹង ។ លោក ឡេង មុន្នីនាដ បានលើកឡើងថា តាមការស្រាវជ្រាវ ១០ ខេត្តមានអ្នកស្រឡាញ់ភេទ ដូចគ្នាប្រមាណជាង ២០.០០០ នាក់ ។ ក្នុងនោះមាន អ្នកផ្ទុក ជំងឹអេដស៍ ប្រមាណ ៧,៨ ភាគរយនៃអ្នក ស្រឡាញ់ភេទ ដូចគ្នានៅក្រុងភ្នំពេញ មានន័យថា ក្នុងពួកគេ ១០០ នាក់ កើត មេរោគអេដស៍ ប្រហែល ៨ នាក់ហើយ ។

មតិ»

1. angelboy - ខែ​ឧសភា 12, 2010

សេវារបស់ប្រុសស្រឡាញ់ប្រុសដូចគ្នា កាន់តែ ទូលំទូលាយ ថែមទៀត?????
ចឹងមិនធ្វើឲ្យក្មេងជំនាន់ក្រោយងាយស្រួលទៅហើយទេ ហ្អី?
ទាំងខ្ញុំខ្លួនឯងក៏មិនទទួលស្គាល់ខ្លួនឯងផង ចុះទំរាំឲ្យគេ……………………………………………សារភាពថា
” ខ្ញុំនេះហើយគឺប្រុសស្រលាញ់ប្រុស ចឹងរាប់អានអត់ចឹង ”
មាននរណាសារភាពថាចឹង ឥឡូវខ្ញុំលែងស្រលាញ់នរណាហើយ!!! ព្រោះគ្មានអ្វីដែលងាយស្រួលជាងនេះទេ!!!!

2. មេឃា - ខែ​ឧសភា 12, 2010

ដូចជាម៉េចមិនដឹងទេ !? ទើបតែព្រឺខ្លួនមិនទាន់បាត់ផងនែស… មកមួយទៀតហើយ… តែណ្ហើយចុះ… បើរាប់អានឲ្យដឹងថា រាប់អាន កុំខិតក្រោមណា ! និយាយតាមត្រង់មិនសូវទុកចិត្តមនុស្សប្លែកមុខទេ… តែបើបានប្រកាសចំហរដូច្នេះហើយ​ ក៏គួរឲ្យជឿជាក់បានខ្លះហើយហ្ន…
Nice to know you, Angelboy 😉

3. SIN SONY - ខែធ្នូ 27, 2010

រឿងប្រុសស្រឡាញ់ប្រុស ស្អីគេនេះខ្ញុំមិនគាំទ្រទេ ហើយក៍មិនបដិសេដ្ឋដែរ! ដោយហេតុថា ការស្រឡាញ់ភេទដូចគ្នានេះ វាជារឿងអាថ័កំឞាំងមួយនៅក្នុងជីវិតរបស់មនុស្សនាក់ៗ ដែលជារឿងមួយមិនអាចគេចវេសឞានឡើយ។ មានន៍យថាវាទាក់ទងជាមួយនឹងធម្មជាតិតាំងពីកំណើតមកម្ល៉េះ! តែមានមតិមួយឞានពោលថា មនុស្សកើតឡើងមកប្រៀបឞានទៅនឹងក្រដាស់សរមួយសន្លឹកដែរ តែសង្គមទេ ដែលជាអ្នកផាត់ពណ៏! ត្រលប់មកសង្គមខ្មែរយើងវិញ យើងឃើញថា កាលពីដើមឡើយសង្គមខ្មែរ ពុំសូវមានភាពរញ៉េរញ៉ៃដូចបច្ចុប្បន្ននេះទេ។ ទើបតែក្រោយពីឞោះឆ្នោត​ឆ្នាំ៩៣ នេះហើយទេ ដែលសង្គមខ្មែរអនុញ្ញាត អោយមានរបបទីផ្សារសេរី ដែលមានវិនិយោគគិនបរទេជាច្រើនឞានចូលមកវិនិយោគទុននៅក្នុងប្រទេសយើង។​ ក្នុងនោះដែរ យើងឃើញថា វប្បធម័បរទេសក៏ឞានហូរចូលមកបណ្តើរៗតាមរយះវិនិយោគគិននេះដែរ​ ជាពិសេសនូវគឺ Style Korean តែម្តងដែលមើលទៅដូចជា ស្រីមិនចំជាស្រី ប្រុសមិនចំជាប្រុស រហូតឞានធ្វើអោយយុវជន យុវតីក្នុងសង្គមខ្មែរមានការភ្លើតភ្លើនយ៉ាងខ្លាំង។​ អ្នកខ្លះក៏តែងខ្លួនប្រុសមិនចំជាប្រុស មានដូចជា ស្លៀកខោជើងក្រប៉ុង ត្រចៀក និងច្រមុះចោះក្រវិល ពាក់កណ្តឹងជើង ដាំត្បូងជាប់នឹងធ្មេញ ។ល។(សង្គមអូសទាញ)!​​ ទាក់ទងទៅនឹងចិត្តសាស្រ្តពីកំណើតវិញ បើមនុស្សនោះមានចរិកក្តើយពីកំណើត មានតែវិធីមួយទេ គឺប្រើកំលាំងចាប់បង្ខំ ឧទាហរណ៏ដូចជា ចាមមិនស៊ីសាច់ជ្រូកទេ តែនៅសម៍យខ្មែរក្រហម​ ជនជាតិចាមដាច់ខាតត្រូវតែស៊ីសាច់។​​ នៅមានបន្ត!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: