jump to navigation

ទោសពង្រត់ប្រពន្ធគេ (មរតកយុត្តិធម៌ខ្មែរ) ខែ​ឧសភា 11, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល.
trackback

បណ្ឌិត ហ៊ែល ចំរើន បានចំណាយពេលអស់ ៥ ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវ អំពី ប្រវត្តិ ឬ ប្រភពនៃយុត្តិធម៌ ខ្មែរ។ នៅទីបំផុត ស្នាដៃមួយនេះត្រូវបានចងក្រង និងបោះពុម្ព ក្នុងឆ្នាំ ២០០៩-២០១០ ដោយលោកផ្តល់ចំណងជើងថា «មរតកយុត្តិធម៌ខ្មែរ»។

វណ្ណកម្មគតិនីតិសាស្ត្រមួយនេះ បានព្យាយាមធ្វើការប្រៀបធៀបវិភាគ គោលការណ៍ច្បាប់ ឬគោលការណ៍យុត្តិធម៌ ដែលមានចែងនៅក្នុងក្រមច្បាប់ខ្មែរនៃរជ្ជកាល ព្រះបាទជ័យជេដ្ឋា ព្រះបាទអង្គឌួង និងព្រះបាទនរោត្តម

នេះជាការបកស្រាយ របៀនយុត្តិធម៌តាមរឿងល្បែង ដែលដកស្រង់ចេញពី ចំណុច ២៥៤»ដំណើរចាញ់ក្តីស្តេចត្រាញ់ឧកញ៉ាអរជូនក្នុងរឿងទុំទាវ (មានបញ្ចេញបញ្ចូលខ្លះៗ ក្នុងរង្វង់ក្រចក)៖

ដំណើររឿងក្តីនៃស្តេចត្រាញ់ឧកញ៉ាអរជូន ចាប់ផ្តើមពីពេលដែលនាងទាវចាត់អ្នកនាំសារ​ មកប្រាប់ទុំថា ឧកញ៉ាអរជូន និងម្តាយខ្លួន បានជំនុំគ្នាពង្រត់ទាវ​ពីទុំ មករៀបការជាមួយ​ ម៉ឺនងួន។ ក្រោយពីបានជ្រាបដំណឹងនេះភ្លាម ទុំស្រូតរូតរះមកក្រាបបង្គំទូលសេចក្តីនេះ ថ្វាយស្តេច។ ស្តេចទ្រង់ខ្ញាល់យ៉ាងខ្លាំង (យើស ! យើងខំលួចពេញចិត្ត នាងទាវ​យូរហើយ មិនទាន់ហ៊ានធើអីផង… ឯងហ៊ានម៉ែស !!!) ក៏ត្រាស់បង្គាប់ឲ្យចៅក្រម នាម៉ឺនអាមាត្រ មន្ត្រីតូចធំ ចតុស្គម្ភឲ្យចាត់ចែង សរសេរចារព្រះរាជបន្ទូល របស់ព្រះអង្គដាក់ក្នុងរាជសារ និងមានបោះត្រាព្រះរាជសង្ហារ (ប្រសិនបើមានប្រថាប់ ព្រះរាជសង្ហារ​មែនទែន ម៉េចក៏ចៅម៉ឺនងួនហ៊ានម៉ែស !?) ប្រគល់ជូនទុំឲ្យទៅឃាត់មង្គលការទាវ និងម៉ឺនងួន ជាប្រញាប់។

នៅពេលទុំទៅដល់ស្រុកត្បូងឃ្មុំ ដើម្បីឃាត់មង្គលការនេះ ក្រុមបក្សពួកឧកញ៉ាអរជូន បានព្រួតគ្នាសម្លាប់ទុំបង់ជីវិតទៅ។ ចំណែកទាវ និងនោរត់ទៅតាមទុំ ហើយក៏សម្លាប់ខ្លួន​ ឯងស្លាប់ទាំងពីរនាក់ដែរទៅ(ថា ទាវទៅស្តាយទុំ ចុះនាងនោតូចតន់ មិនខ្លាចពេជ្រស្តាយ​ ដែរទេអី !?)។ នៅពេលដែលបានដឹងថា នោ ទាវ និងទុំបានបាត់បង់ ជីវិត ពេជ្រក៏ស្រូតរូតរះ មកក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ តាមដំណើររឿងដែលបានដឹង។ ព្រះអង្គទ្រង់ខ្ញាល់ខ្លាំងឡើង ក៏ត្រាស់​បង្គាប់ឲ្យ​ មហាតលិក រៀបចំកាំភ្លើង និងទៅហៅឧកញ៉ាវាំងចក្រី និងឧកញ៉ាក្រឡាហោម ឲ្យរៀបចំព្រះទីនាំងជើងទឹក ទៅកាន់ស្រុកត្បូងឃ្មុំ ដើម្បីទៅចាប់​ឧកញ៉ា​ អរជូន និងបក្សពួកទាំងប៉ុន្មាន មកកាត់ទោសតាមច្បាប់រាជការ។

ក្រោយពីបានដំណឹងថា ព្រះមហាក្សត្រ ទ្រង់បានយាងមកដល់ស្រុកត្បូងឃ្មុំ ឧកញ៉ាអរជូនក៏រួតរាន់ រៀបចំគ្រឿងតង្វាយថ្វាយស្តេច ដោយមិនបានដឹងខ្លួន​ជា​មុនថា ព្រះអង្គយាងមកកាត់ទោសពីកំហុសនេះឡើយ។ ព្រះមហាក្សត្របានត្រាស់បង្គាប់ឲ្យ អស់នាម៉ឺន​សព្វមុខមន្ត្រី សេនាធិបតីចតុស្តម្ភ ជំនុំ​ទោស​ឧកញ៉ាអរជូន និងញាតិកាទាំងប៉ុន្មាន ដែលបានចូលរួមសមគំនិត ក្នងអំពើឧក្រិដ្ឋមួយនេះ។ នាម៉ឺនកសព្វមុខមន្ត្រី បានយកសេចក្តីនេះទៅជំនុំ យ៉ាងយក​ចិត្តទុកដាក់ និងយ៉ាងល្អិតល្អន់ ហើយក៏សម្រេចបែងចេកពិរុទ្ធជនជាពីរពួក ៖ ពួកទីមួយ អរជូន កូនប្រពន្ធ​ បងប្អូន ជីដូនជីតា ព្រមទាំងម្តាយទាវ ដែលជាមេ​ផ្តើម​គំនិត ត្រូវបានទោសធ្ងន់ជាងគេ (ធ្លាប់បោកស្តេចបានម្តងហើយ យាយម្តាយទាវហ្នឹង ! កាលនោះទួលស្តេចថា នាវទាវនៅកៅមុំអូរឡាក់ស៊ីនទៀត…)  គឺត្រូវកាប់ គាស់ រាស់ ឬភ្ជួរ បោះស្ងោរក្នុងខ្ទះ។ ចំណែកឯពួកអ្នកទោសទីពីរ គឺមនុស្សទាំងឡាយដែល មកតាមគេតាមឯង ចូលរួមក្នុងពិធីនេះ ដែលស្ថិតនៅ​ក្រោមឥទ្ធិពលរបស់អរជូន ត្រូវបញ្ចូលជា «អ្នកងារ»។ ការសម្រេចសេចក្តីនេះ ត្រូវបានព្រះមហាក្សត្រទ្រង់ សព្វព្រះរាជហឬទ័យទទួលយក។

ព្រះមហាក្សត្រ ទ្រង់បង្គាប់ឲ្យឧកញ៉ាយមរាជ និងនគរបាលឲ្យអនុវត្តទោសានុទោស ដែលបានជំនុំជម្រះហើយឲ្យបានសម្រេចដូចសេចក្តី។ ការដាក់ទោស​ទណ្ឌកម្ម នេះគឺ ឧកញ៉ាអរជូន និងកូនប្រពន្ធ ម្តាយទាវ និងញាតិកាទាំងប្រាំពីរសណ្តាន (ជីកស្មៅត្រូវជីកទាំងឬស !?) ត្រូវកប់ក្នុងរណ្តៅត្រឹមក ហើយយក​រនាស់​រាស់​ពីលើរហូតដល់ស្លាប់ ចំណែកអ្នកទោសធំៗ ត្រូវបោះចូលក្នុងខ្ទះស្ងោរទាំងរស់។

កំហុស អំពើជាកំហុស ដែលត្រូវបានទទួលការផ្តន្ទាទោសមានដូចតទៅ

»»ការពង្រាត់ទាវទៅរៀបការជាមួយម៉ឺនងួន 

»»អំពើប្រឆាំងនឹងសេចក្តីសម្រេចរបស់ព្រះរាជាដែលទ្រង់បានប្រទានមង្គលការដល់ទុំ និងទាវ

»»ទោសសម្លាប់មនុស្ស និងព្យសនកម្មនៃអំពើបង្ក (នរណាស្លាប់អញមិនខ្វល់ទេ តែម្នាក់នេះ !)

សៀវភៅ "មរតកយុត្តិធម៌ខ្មែរ" និពន្ធដោយបណ្ឌិតហ៊ែល ចំរើន

នៅក្នុងសៀវភៅ «មរតកយុត្តិធម៌ខ្មែរ» មានពន្យល់អំពីគតិយុត្តិកម្ម និងដកស្រង់ សំណេរដើមរបស់របស់ព្រះបទុមត្ថេរ សោម (ជាអ្នកនិពន្ធ និងជាចៅ​អធិការ​វត្តកំព្រៅ ឃុំកំព្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង) ដើម្បីជាសំអាងហេតុផងដែរ។
ប្រសិនបើអ្នកចាប់អារម្មណ៍ ចង់អានរឿងលម្អិត សូមអញ្ជើញរកជាវ….

សម្រាប់អ្នកដែលចាប់អារម្មណ៍ អាចរកជាវបាននៅតាមបណ្ណាល័យនានា ក្នុងតម្លៃដើម ៤៥.០០០ រៀល ប៉ុណ្ណោះ។ សៀវភៅមួយក្បាលនេះ ខ្ញុំបានតាមរកទិញតាំងពីបានឭការផ្សាយឃោសនាតាមវិទ្យុបារាំងអ៊ែរអេហ្វអ៊ី (RFI)ម្ល៉េះ…

អ្នកច្បាប់ទាល់តែអីចឹង ឲ្យតែទាក់ទងនឹងច្បាប់ខំស្រវាមកទុកទាំងអស់ (សរសើរខ្លួនឯង…)

មតិ»

1. សេរីបណ្ឌិត - ខែកញ្ញា 17, 2010

ទើប​តែ​ប្រទះ !!!
តាម​ពិត មាន​អ្នក​ជួយ​ផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​លោក​គ្រូទៀត​ហ្ន៎ !!!

មេឃា - ខែតុលា 1, 2010

គ្រាន់ជា ការជួនដំណឹង… 🙂


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: