jump to navigation

បទយកការណ៍/បទពណ៌នាទំនើបកម្ម ខែ​មេសា 23, 2010

Posted by មេឃា in ស្នាដៃនិពន្ធរបស់មេឃា.
trackback

ជាបទពណ៌នាស្ទីលថ្មីដែលខ្ញុំខំធ្វើទំនើបកម្ម… ស្នាដៃនេះបានឆ្លងអគ្គពិនិត្យ (Editor) រួចហើយ តែមិនអាចឈ្នះចិត្តអគ្គពិនិត្យបាន ទើបគេមិនឲ្យចាក់ផ្សាយ… មូលហេតុគឺ គ្មានរចនាសម្ពន្ធ័ (structure) ឬអាចនិយាយថា មិនត្រឹមត្រូវតាមក្បួនខ្នាត…

»ផ្តើមដោយបញ្ហា

»»តួសេចក្តី​បង្ហាញបញ្ហាពាក់ពន្ធ័

»»»តែមិនមានដំណោះស្រាយនៅចុងបញ្ចប់…

អគ្គពិនិត្យរបស់ខ្ញុំប្រហែលជាមិនដែលមើលកុនខ្នាតធំទេមើលទៅ !?

ខ្វះអីកុនម៉ាគំនរ គេលេងបាន… ដោយឲ្យចុងក្រោយមានបញ្ហាថ្មីកើតឡើងទៀត (ដាក់ទំពក់) ដើម្បីបញ្ជាក់ថា មិនមានថ្ងៃបញ្ចប់ទេ…

បទពណ៌នារបស់ខ្ញុំ (ផលិតក្នុងឆ្នាំ ២០០៨) ក៏អីចឹងដែរ​ គឺធ្វើទំនើបកម្ម បញ្ចូលបទយកការណ៍បែបព័ត៌មាន និងការតែងរឿងកុនជាមួយគ្នា…

ខ្ញុំបានបង្ហាញពីទិដ្ឋភាពនៅក្នុងក្រុង… ជីវិតក្មេងអនាថាដែលងាយនឹងរងគ្រោះម្នាក់… ក្រោយមកបានជួបនឹងអង្គការមិត្តសម្លាញ់ ហើយបានផ្លាស់ប្តូរជីវិត និងការគិតរបស់នាង… នៅចុងបញ្ចប់ បានបង្ហាញករណីថ្មីទៀត គឺក្មេងម្នាក់ដែលរងគ្រោះ ហើយត្រូវការជំនួយ ដែលអាចនៅមានច្រើនទៀត…

សូមអញ្ជើញស្តាប់…

សូមអគុណ ចាន់ផល សម្រាប់ការណែនាំលម្អិតឲ្យបានសម្រេចស្នាដៃក្នុងការដាក់បង្ហាញស្នាដៃមួយនេះជូនស្តាប់… (គាត់បានណែនាំអំពីរបៀប បញ្ចូលសម្លេងទៅក្នុងប្លុកមេឃា…)

Advertisements

មតិ»

1. ជាតា - ខែ​មេសា 26, 2010

ស្តាប់ទៅដូចតែគេឯងដែរហ្នឹង គ្មានអីថ្មីផង !​ ;-P

2. មេឃា - ខែ​មេសា 26, 2010

ម៉េចមិនថ្មីកើត ?
មានបញ្ជូលសម្លេងទិដ្ឋភាពទីក្រុងអម «តឺតី…» ហើយពេលបញ្ចប់មានបន្ថែមតួអង្គថ្មី ដែលបញ្ជាក់ថា គ្មានថ្ងៃបញ្ចប់ទេ បទពិពណ៌នាអំពីជីវិត… 🙂


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: