jump to navigation

ទៅមើលទីប្រវត្តិសាស្ត្រនា វត្តព្រះវិហារធំរបស់នេនទុំ ខែ​មេសា 20, 2010

Posted by មេឃា in កំណត់ហេតុរូបភាព.
trackback

«នេះនឹងថ្លាថ្លែង… សម្តែងពីនេនទុំ… នៅស្រុកបាភ្នំ… ដែនដីស្រែ… » និពន្ធដោយ ភិក្ខុ សោម    

រឿង «ទុំទាវ» គឺជារឿងរ៉ាវសោដនាដ្យកម្មស្នេហាប្តូរផ្តាច់មួយ រវាងយុវវ័យឈាមរាវពីររូប (មាននរណាឈាមខាប់ !?) ដែលបានឃើញគ្នាភ្លាមក៏ស្រឡាញ់ភ្លេត… មិនមានកម្មអ្វីមកបំបែកពួកគេចេញពីគ្នាបានឡើយសូម្បីតែសេចក្តីស្លាប់…     

រឿងមួយនេះ មិនចាញ់រឿង Romeo and Juilet របស់ William Shakespeare ប៉ុន្មានទេ… ប្រសិនបើ អ្នកសិក្សាបរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេស ពិតជាត្រូវប្រៀបធៀបរឿងទាំងពីរនេះមិនខាន…    

ប្រសិនបើសួរថា តើរវាងរឿងទាំងពីរខាងលើ (ទុំទាវ និង Romeo and Juilet) មួយណាសរសេរឡើងមុន សូមរកឃើញកាលបរិច្ឆេទនិពន្ធ… តែបើចង់សួរថា តួអង្គទុំទាវ មានមែនអត់ ? ចម្លើយគឺ ពិតជាមាន… នេះហើយជាសក្ខីកម្ម…    

»»ធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តព្រៃវែង តាមផ្លូវជាតិលេខមួយ ត្រូវឆ្លងសាឡាងអ្នកលឿង (បន្តិចទៀតនឹងមានស្ពានឆ្លង ហើយមិនចាំបាច់ឆ្លងសាឡាងទៀតទេ ៖ ៥ ឆ្នាំទៀតមិនដឹង !?) ហើយតម្រង់ទៅរកស្រុកបាភ្នំ ៖ ចម្ងាយប្រហែល ៧៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ រហូតដល់ ស្រុកបាភ្នំ ខេត្តព្រៃវែង…          

«សាឡាងចុងក្រោយ» នៅកំពង់ចម្លងអ្នកលឿង

 »»»សូមសាកសួរអ្នកស្រុក-អ្នកភូមិរក វត្តព្រះវិហារធំ ក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង…    

ក្លោងទ្វារចូលវត្តព្រះវិហារធំ នាឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង

 

ដើមពោធិនិមិត្តដែលអ្នកដឹកនាំរឿង ហ្វៃ សំអាង ថត ពេលនេនទុំលាចាកសិក្ខាបទ

ទីអារាមដែលនេនទុំធ្លាប់គង់អាស្រ័យ

 

 

%d bloggers like this: