jump to navigation

ក្បួនគណនាដើម្បីបង្កើតកូនប្រុស ឬកូនស្រី នាពេលអនាគត… ខែ​មេសា 6, 2010

Posted by មេឃា in ប្រកាសរអេចរអូច.
trackback

ខាងក្រោមនេះ ជាការប្រមូលផ្តុំនូវក្បួន របៀប និងទ្រឹស្តីមួយចំនួន​ដើម្បីកំណត់ដល់​ការ​កើត​មាន​កូនប្រុស ឬកូនស្រីនាពេលអនាគត ដែលកំពុងតែពេញនិយម…      

 

តារាងភេទចាប់កំណើតរបស់ជនជាតិចិន

អ្នកអាចជ្រើសរើសដោយខ្លួនអ្នកថាតើអ្នកចង់បានកូនប្រុស ឬកូនស្រី ? តាមរយៈ​តារាង​​ចំណង​​រវាងម្តាយ និងកូនខាងក្រោមនេះ។ ស្ត្រីមានអាយុចាប់ពី ១៨ ឆ្នាំ​ រហូត​ដល់ ៤៥ ឆ្នាំ (គិតតាមឆ្នាំចិន ឬក្បូនចិន) មានគត៌ (រួមភេទ) នៅក្នុងខែណាមួយទាំង ១២ នឹង​អាច​ប្រាប់​ជាមុនថា កូនរបស់អ្នកអាចនឹងជាកូនប្រុស ឬកូនស្រី  

បន្ទាប់មកអ្នកអាចរៀប​ចំ​ផែនការណ៍…    (ការគិតតាមឆ្នាំចិន ៖ អ្នកអាចគូសពីខែដែលទារកនឹងត្រូវមានគត៌ សឹមចាប់ផ្តើមរួម​ភេទ ។)      

ជាឧទាហរណ៍ ៖ ប្រសិនបើស្ត្រីអាយុ ២៧  ឆ្នាំ ហើយកូនមានគត៌នៅក្នុងខែមករា (ខែបង្ក​កំណើត ឬខែរួមរ័ក) បន្ទាប់មក កូនដែលកើតមកនឹងត្រូវជាកូនស្រី។ តារាងនេះ​ពឹង​ផ្អែកលើខែដែលទារកបង្កកំណើត ឬខែរួមរ័ក មិនមែនជាថ្ងៃខែកំណើតរបស់​ទារក​ដែលត្រូវកើតចេញមកទេ។      

តារាងទស្សទាយការកំណត់ភេទរបស់ជនជាតិចិនបូរាណ ដោយផ្អែកលើចំណងទាក់ទងរវាងម្តាយ និងកូន

 

តារាងទស្សទាយមួយនេះ ត្រូវបានសន្មត់ថា​រកឃើញនៅ​ក្នុង​ផ្នូរមួយ ហើយមានពាក្យ​ចចាមអារ៉ាមថា មានអាយុ ៧ សតវត្ស៍មកហើយ… ប្រភព​ដើមត្រូវបានគេដាក់បង្ហាញ​នៅ​វិទ្យាសា្ថនវិទ្យាសាស្ត្រប៉ៃជីងនៅក្នុងប្រទេសចិន (the Beijing Institute of Science in China.) ។      

ទោះបីជាមិនមានអំណៈអំណាងអំពីភាពពិតប្រាកដនៃក្បួនបូរាណមួយនេះយ៉ាងណា តែវាត្រូវបានគេយកមកប្រើប្រាស់ជាការកំសាន្តមួយដែលពេញនិយមផងដែរ…      

 ចំណាំ ៖ តារាងមួយនេះ គឺត្រូវបានប្រើប្រាស់សម្រាប់គោលបំណងកំសាន្តប៉ុណ្ណោះ។ វាមិនអាចធានាបានទាំងស្រុងថា តើវាមានភាពពិតប្រាកដកម្រិតណាទេ ប៉ុន្តែតារាង​ដើម ត្រូវបានរាយការណ៍ត្រឡប់មកវិញថា មានភាពពិតប្រាកដច្រើនជាង ៥០ %។      

 

វិធីសាស្រ្តព្រះចន្ទ័

ជនជាតិអេហ្ស៊ីប ជំនាន់ដើម មានជំនឿថា ព្រះចន្ទ័មានឥទ្ធិពលកំណត់ដល់ការកើត​កូនប្រុស ឬកូនស្រី នាពេលអនាគត។      

១«កូនប្រុស      

«ចង់បានកូនប្រុស… ត្រូវរួមរក័គ្នាពេលខ្យល់ធ្លាក់ពីទិសខាងជើង… [អារីស្តូត : Aristote]      

«មានផ្ទៃពោះនៅថ្ងៃខែពេញបូរណ៌មី… [អេហ្ស៊ីបបូរាណ]      

«ចង់បានកូនប្រុស… ត្រូវឲ្យប្រពន្ធដេកផ្អៀងមកស្តាំក្នុងពេលរួមរក័… ព្រោះដៃស្បូនខាងស្តាំសម្រាប់បង្កើតកូនប្រុស… [អត្ថបទមួយ សរសេរដោយ ហ្ស.អា.មិល្លូត (J.A.Millot) បោះពុម្ភផ្សាយនៅក្នុងឆ្នាំ ១៨០១ នៅទីក្រុងបារីស]      

 ២«កូនស្រី      

«ចង់បានកូនស្រី…ត្រូវរួមរក័គ្នាពេលខ្យល់ធ្លាក់ពីទិសខាងត្បូង… [អារីស្តូត : Aristote]      

«ត្រូវរួមរក័គ្នាភ្លាមពេលអស់រដូវ… [ប្រភព ៖ គ្រូពេទ្យ អេមប៉េដុគ្លឺ (Empedocle) នៅកោះ Sicile]      

«ចង់បានកូនស្រី… ត្រូវឲ្យប្រពន្ធផ្អៀងមកឆ្វេងក្នុងពេលរួមរក័… ព្រោះដៃស្បូនខាងឆ្វេងសម្រាប់កើតកូនស្រី… [អត្ថបទមួយ សរសេរដោយ ហ្ស.អា.មិល្លូត (J.A.Millot) បោះពុម្ភផ្សាយនៅក្នុងឆ្នាំ ១៨០១ នៅទីក្រុងបារីស]      

 

វិធីសាស្រ្តគ្រប់គ្រងចំណីអាហារ

១«កូនប្រុស      

«ម្ហូបកាន់តែប្រៃកាន់តែមានប្រសិទ្ធិភាព      

«បរិភោគ ៖ តែ កាហ្វេ សាច់ជ្រូក ត្រី បាយ ដំឡូងបារាំង ចេក ត្រសក់ស្រូវ…      

«អាហារត្រូវតម ៖ ទឹកដោះគោ ភេសជ្ជៈមានជាតិទឹកដោះ ស៊ុតគ្រប់ប្រភេទ នំផ្អែម ពងទា បន្លែស្រស់…      

២«កូនស្រី      

«ម្ហូបកាន់តែផ្អែមមានឥទ្ធិពលដល់ការបង្ហើតកូនស្រី      

«ត្រូវបរិភោគ ៖ ទឹកដោះគោ សាច់ត្រី សត្វដែលមានខ្លួនទន់ ស៊ុត យ៉ាអួរ បន្លែស្រស់ ស្ករ ទឹកឃ្មុំ ប៊័រ…      

«អាហារត្រូវតម ៖ កាហ្វេ តែ សាច់ជ្រូក ត្រីក្លាស្សេត្រជាក់ ភ្លៅកង្កែប ចេក ត្រសក់ស្រូវ…      

 

កុមារទេពទស្សទាយអំពីភេទ

«ប្រសិនបើស្តី្រមានផ្ទៃពោះ យកកុមារ (អាយុក្រោម ៣ ឆ្នាំ) ដាក់ជើងឈរជាន់លើ​ពោះ​របស់ស្រ្តីមានគត៌ គឺត្រូវសម្គាល់ទៅលើភេទរបស់កុមារ បើវាជាន់ជើងទាំងពីរ មានន័យថា គត៌ក្នុងផ្ទៃជាភេទដូចគ្នា តែបើកុមារនោះជាន់ជើងតែម្ខាង មានន័យថា គត៌ក្នុងផ្ទៃជាភេទផ្សេងគ្នា។      

ឧទាហរណ៍ ៖ ប្រសិនបើយកកូនស្រី មកឈរពើបលើផ្ទៃពោះស្ត្រីមានគត៌ បើវាឈរជើងទាំងពីរពើបលើផ្ទៃពោះ មានន័យថា ទារកនៅក្នុងផ្ទៃរបស់ស្ត្រី អាចនឹងមានភេទស្រីដែរ (ភេទដូចគ្នានឹងកូនស្រីដែលឈរពើបពីលើពោះ)។      

 

វិធីមួយទៀត អាចរួមភេទឲ្យចំថ្ងៃដែលអ៉ូវ៉ុលធ្លាក់

 សូមមើលរូបបង្ហាញខាងក្រោម… ប្រសិនបើរួមភេទចំថ្ងៃទីដប់មួយ ដល់ ថ្ងៃទីដប់បី (ថ្ងៃបង្កកំណើត) ទារកអាច​នឹងបង្ក​កំណើតជាកូនប្រុស តែបើរួមភេទចំថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ អាចនឹងបង្កកំណើតជាកូនស្រី ។ អាចមានប្រសិទ្ធិភាពចំពោះតែស្ត្រីដែលមានរដូវទៀង គឺ ២៨​ ថ្ងៃប៉ុណ្ណោះ។      

វដ្តរដូវរបស់ស្ត្រី និងការបង្កកំណើត

មានព័ត៌មានរអេចរអួចជាច្រើន អំពីរបៀបកំណត់ដល់ការកើតបានកូនប្រុស ឬកូនស្រី នាពេល​អនាគត… មនុស្សជំនាន់​បូរាណ និងអ្នកទ្រឹស្តីវិទូជាច្រើន បានសិក្សានូវរបៀប និងទ្រឹស្តី​ជាច្រើន​​​ទៀត​ដែលអាចឈានដល់ការកំណត់ភេទ​របស់ទារកដែលនឹង​កើត​មកបានផងដែរ… ជាលទ្ធផលនៃទម្លាប់ និងការកត់ចំណាំ នាំឲ្យរបៀប នឹងទ្រឹស្តីទាំង​នេះ អាច​នឹង​ទស្សទាយបាន អំពីភេទទារកដែលនឹងកើតមកមានលក្ខណៈវិទ្យាសាស្រ្ត​ដូចពិនិត្យអេកូអីចឹង… តែទ្រឹស្តីនេះ​ត្រូវបានគេប្រើ មុនពេលពិនិត្យមើលអេកូ ដើម្បីឲ្យ​ឃើញច្បាស់លាស់ថា ទារកដែលនឹង​កើត​មក​មានភេទប្រុស ឬភេទស្រី ទៅទៀត ? (តាមធម្មតា… ការ​ពិនិត្យ​មើល​អេកូ អាយុនៃគត៌ត្រូវ​មា​នអាយុ​ចាប់ពី ៤ ខែឡើងទៅ… ទើបអាចមើលឃើញអវយវភេទរបស់​ទារក តែក៏អាចនឹង​មើល​ច្រឡំខ្លះ ព្រោះមិនទាន់​ច្បាស់ ប្រសិនបើទារកក្នុងគត៌យកជើងបាំង…)

មតិ»

1. កុមារកាមទេព - ខែ​មេសា 20, 2010

ប្រាប់ក្មេងៗទៀត!!! តិចលដូច Alfie Patten ទៅ?
បានក្បួននេះហើយ ខ្ញុំចង់យកទៅសាកសិន!!!!

2. ជាតា - ខែ​មេសា 21, 2010

ខ្ញុំឭថា ពេទ្យល្បីនៅស្រុកខ្មែរម្នាក់ មានកូនស្រីដល់ទៅបី នាក់ឯនោះ ! ប្រហែលជាមិនសាកសិទ្ធិទេដឹងក្បួនទាំងនេះ ?

អ្នកនៅជុំវិញខ្ញុំមួយចំនួនមានបញ្ហាក្នុងការបង្កកំណើត (អត់កូន !) មានក្បួនជួយអត់ ?

3. មេឃា - ខែ​មេសា 21, 2010

@កុមារកាមទេព… ក្មេងមិនត្រូវបានលើកទឹកចិត្តឲ្យអនុវត្តតាមក្បួននេះទេ ! តែទោះបីជាយ៉ាងណា សូមបញ្ជាក់ម្តងទៀតថា ក្បួននេះត្រូវបានគេប្រើប្រាស់​សម្រាប់ការ​កំសាន្តប៉ុណ្ណោះ ព្រោះមិនទាន់មានការធានាទាំងស្រុងអំពី​ប្រសិទ្ធិភាព…
ចំណែក Alfie Patten ជាឳពុកវ័យ ១៣ ឆ្នាំ ដែល សៀវហេង បានប្រៀបធៀប​វិញ ដូចជាមិនមានអីពាក់ពន្ធ័នឹងក្បួននេះទេ !🙂

@ជាតា… សំបូរគំនិត និងសំណួរថ្មីៗណាស់ហ្ន ! បើមានក្បួនជួយឲ្យមានកូន ប្រហែលជាត្រូវយកមកបង្ហោះបន្តភាគទីនេះមិនខានទេ😉

មិនមានក្បួនទេពណាមួយដែលសមស្របសម្រាប់មនុស្សរាល់រូបទេ…

4. កុមារកាមទេព - ខែ​មេសា 21, 2010

កុមារទេពទស្សទាយអំពីភេទ ៖ ??????? អាម៉េចហ្នឹង?
ធ្វើព្រួញថែមទៀតទើបបាន។

5. មេឃា - ខែ​មេសា 21, 2010

ក្បួនកុមារទេពទស្សទាយអំពីភេទនេះ គួរឲ្យជឿជាក់បានព្រោះ អ្នកដែលបានសាកល្បងហើយសុទ្ធតែអះអាងថា ត្រឹមត្រូវ (អាចមានអ្នកដែលសាកហើយមិនសាកសក្តិតែខ្ញុំមិនបានដឹង… បើដឹងសូវប្រាប់ផង…)😉


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: