jump to navigation

ស្តាប់អ្នកមានបទពិសោធន៍រឿងអាពាហ៍ពិពាហ៍រៀបរាប់… អន់ចង់… ខែ​មីនា 31, 2010

Posted by មេឃា in ប្រកាសរអេចរអូច.
trackback

ខ្ញុំមិនធ្លាប់ស្គាល់រសជាតិទេថា តើជីវិតក្រោយពេលរៀបអាពាហ៍ពិពាហ៍វាយ៉ាងម៉េច ?        

មួយរយៈពេលនេះ បានឭព័ត៌មានជាច្រើន… រៀបរាប់ពីបទពិសោធន៍ក្រោយពេលរៀប​អាពាហ៍ពិពាហ៍… ឭហើយដូចលែងចង់ម៉េចមិនដឹងទេ…        

ថ្ងៃបើកប្រាក់ខែដែលចាំមិនភ្លេច...

 

អត្ថបទចែករំលែករបស់វគ្គ OPERACY   

ចូរតាមដាននូវពាក្យសម្តី ពេលទើបនឹងរៀបការ…     

Men : Yes. At last, It was so hard to wait.     

Women : Do you want me to leave ?     

Men : No ! Don’t even think about it.     

Women : Do you love me ?     

Men : Of course ! Over and over     

Women : Have you ever cheated on me ?     

Men : No. Why are you even asking ?     

Women : Will you kiss me ?     

Men : Every chance I get.     

Women : Will you hit me ?     

Men : Are you crazy ? I am not the kind of that person.     

Women : Can I trust you ?     

Men : Yes…     

Women : Darling !     

និងក្រោយពេលរៀបការរួច…សូមអានត្រឡប់ពីក្រោមឡើងទៅលើ !  

 

ប្រភពអនាមិក ៖

 បុរសមុនពេលមានប្រពន្ធ…   

 លុយ ៖ ពេញកាបូប…     

សំលៀកបំពាក់ ៖ មានភ្លីស្អាតបាត…     

សក់ ៖ ពណ៌ខ្មៅក្រិប សិតយ៉ាងមានរបៀប…     

ចរិក ៖ ស្រស់ស្រាយ មានសេរីភាព…     

បុរសក្រោយពេលមានប្រពន្ធ…  

  លុយ ៖ មិនចាំបាច់ចាយ… ទោះបីជាចង់ចាយក៏ចាយមិនបាន…     

លំលៀកបំពាក់ ៖ អ៊ុតខ្លះមិនអ៊ុតខ្លះ…អាស្រ័យលើអារម្មណ៍របស់ប្រពន្ធ…     

សក់ ៖ ជ្រុះស្ទើរតែត្រងោល… ដោយសារប្រពន្ធបោចស្ទើរតែរាល់ថ្ងៃ…     

ចរិក ៖ ស្រងូតស្រងាត់… សេរីភាពលើការដើរហើរ     

ត្រូវបានកំណត់មកនៅតឹ្រមផ្ទះ និងកន្លែងធ្វើការងារប៉ុណ្ណោះ…     

ខាត ៖ បាត់បង់អ្វីៗគ្រប់យ៉ាង…   
ចំណេញ ៖ មានម្តាយ ម្នាក់ទៀត… (ម៉ែប្រពន្ធ!!!)   

 

ប្រភព ៖ ដកស្រង់ចេញពីប្លុកបង kooms 

 គិត​អោយ​ច្បាស់មុន​យក…(​ប្រពន្ធ)  

  មាន​ប្រពន្ធ ដូច​ទូរស័ព្ទ​ដៃ ពេលយប់​ថ្ងៃ​គេតាម​រហួត    

មាន​ប្រពន្ធ ដូច​មាន​អ្នក​យាម​ ចាំសូរនាំ ធុញ​ទ្រាន់ចិត្ត    

មាន​ប្រពន្ធ ដូចមានកន្លែង​នៅ​ យួរៗទៅ​តែង​តែ​ធុញ    

មាន​ប្រពន្ធ ដូច​ម៉ូតូ ជិះ​ហ៊ោ​ៗ​អាច​គ្រោះ​ថ្នាក់    

មាន​ប្រពន្ធ ដូច​បិសាច​ គួរ​ឲ្យ​ខ្លាច​ពេល​មួម៉ៅ    

មាន​ប្រពន្ធ ដូច​មាន​ប្រហុក​ឆៅ ជាប់ខ្លួន​ទៅ​គ្រប់​ទិស​ទី    

មាន​ប្រពន្ធ ដូច​ខ្លាកាច​ ចាំតែ​ខ្វាច​ពេល​មើហា    

មាន​ប្រពន្ធ ចូល​ចិត្ត​ដុល្លារ​ រក​ឲ្យ​អូន​…អូន​ចង់បាន(ណាបង​ណា)    

មាន​ប្រពន្ធ ចូល​ចិត្ត​រញ៉ាំរញ៉ូវ​ មាត់​មិន​សូវ​ទំនេរ​ឈប់ (រអ៊ូៗៗៗ)    

មាន​ប្រពន្ធ ដូចនាង​យក្យ​ ចាំឲ្យជាក់ មិន​បាច់​ក៏បានដែរ    

រៀបរៀង​ដោយ​  ៖ សមាគម​បុរស​ខ្លាច​ប្រពន្ធ  

  

គិតទៅមានប្រពន្ធ ដូចជាមិនសូវល្អ ហេតុម៉េចក៏ចង់បានម្ល៉េះ…

មតិ»

1. kooms - ខែ​មីនា 31, 2010
2. មេឃា - ខែ​មីនា 31, 2010

បង Kooms មានពរកូននៅនឹងដៃស្រាប់… ច្បាស់ជាមានប្រពន្ធហើយ…
ម៉េចដែរបង… ជីវិតក្រោយអាពាហ៍ពិពាហ៍ ?
បើមិនហ៊ានប្រាប់ត្រង់គ្រាន់តែធ្វើសញ្ញាក៏បានដែរ !😀

kooms - ខែ​មេសា 1, 2010

មាន​ចំណុច​ខ្លះ​ដូច ហើយ​ចំណុច​ខ្លះ​មិន​ដូច​ទេ

3. Samady KS - ខែ​មីនា 31, 2010

ចឹង​ង៉ៃ​ក្រោយ​កុំ​យក​ប្រពន្ធ​អី ល្អ​ជាង

4. មេឃា - ខែ​មីនា 31, 2010

Samady កុំទាន់អាលអន់ចង់មើល…
ចាំស្តាប់បង​ Kooms គាត់ប្រាប់សិនមើល… ពិត ឬមិនពិត ?

5. kooms - ខែ​មេសា 1, 2010

ចំពោះ​រឿង​នេះ​ខ្ញុំ​បាន​និយាយ​រួច​ហើយ​នៅប្លក់​របស់​ខ្ញុំ គិត​អោយ​ច្បាស់មុន​យក…(​ប្រពន្ធ)

6. posoky - ខែ​មេសា 1, 2010

hahaha បើមិនទាន់សប្បាយជាលក្ខណះសង្សារអស់ចិត្តទេ កុំយកប្រពន្ឋអោយសោះ ទូរស័ព្ឋអាចដូរសេរីបាន តែអារៀបការហើយ មិនអាចដូរបានទេ អានាង ចាំថាចេះមើលក្មេង ចេះរកលុយអោយគេចាយលេង😀 ចេះអត់ធ្មត់ពេលមានគេចាក់មេក្រូក្បែរត្រចៀក ។ល។

នឹងសូមចូលសមាជិកក្លិបអ្នកមានគូទៅ

7. មេឃា - ខែ​មេសា 1, 2010

Posoky គិតនៅរក្សាប្រវត្តិរូប Single ដល់ឆ្នាំណាចាំមើល…

បង Kooms ចងក្រងប្រកាស «គិតឲ្យច្បាស់មុនយកប្រពន្ធ» អីចឹង ខ្ញុំអាចយល់ពីអារម្មណ៍របស់បងពេលនេះហើយ តែនៅឆ្ងល់មួយមិនទាន់បាត់ តើមុននឹងចេញប្រកាសបែបនេះ បងមានបានឆ្លង បងស្រី (Editor) ហើយ ឬនៅ ?😀

8. ក្មេងស្រែ - ខែ​មេសា 1, 2010

ប្រហែលជាមិនចឹងទាំងអស់ទេ, ឃើញបឿនការហើយ មើលទៅសប្បាយសឹងអី, មានេះពេល ដាក់ប្រកាសថ្មីរហូត, ពីពន្ធគាត់ មានហាមឃាត់ឯណា, ហើយមើលពូវិចិត្រ និងប្រពន្ធគាត់មើល! រួមគ្នាដើរលើផ្លូវតែ១ បានល្អសឹងអី! គ្រប់យ៉ាងវាមិនដូចអ្វីដែលគិត!

មេឃា - ខែ​មេសា 1, 2010

ទស្សនៈរបស់ក្មេងស្រែ ទាន់សម័យណាស់…
កំពុងតែមានគម្រោងរៀបការឆ្នាំក្រោយផង… ចេះមកបន្លាចខ្ញុំទៅកើត…

ក្មេងស្រែ ចាំឆ្នាំក្រោយថ្ងៃនេះ ពេលខ្ញុំរៀបការរួចសឹម ប្រកាសម្តងទៀត ថាតើ មែន ឬអត់ ? ចង់សំដៅន័យថា បាត់បង់អ្វីៗគ្រប់យ៉ាងដូចគេថា មែនអត់ ?

ក្មេងស្រែ - ខែ​មេសា 1, 2010

អូខេ កំពុងរង់ចាំអាន!

9. posoky - ខែ​មេសា 1, 2010

ខ្ញុំនឹងការជិតបួនឆ្នាំហើយ ឥលូវកំពុងអ៊ុតមើលបុត្រយាងមក ប្រុសរឺស្រី?

10. មេឃា - ខែ​មេសា 1, 2010

អុញ ! សុទ្ធតែអ្នកមានបទពិសោធន៍រៀបការរួច…
ស្តាប់ទៅដូចជាមិនសូវជាពេញចិត្តនឹងអ្វីដែលមានក្រោយពេលរៀបការរួច…

Posoky​ រៀបការជិតបួនឆ្នាំ​ហើយ ទើបនឹងអ៊ុតមើល… (ប្រហែលជាមិនទាន់ចង់បាន !?) :p
តែឆ្នាំនេះ ខាល (ខ្លា) តម្រាថា កូនកើតមកកាចជាង​ប្រពន្ធទៀតណា… បានថែមកូនប្រពន្ធ​មួយទៀត ! (អាមួយនេះពិតជាទារច្រើនជាងមុនទៀត… ទឹកដោះគោ ខោអាវថ្មី ដើរកំសាន្តនៅចុងសប្ហាហ៍…) ហាស ហាស…😀

11. កុមារកាមទេព - ខែ​មេសា 1, 2010

អារូបខាងលើ ខ្ញុំក៏ចង់ធ្វើដែរ តែអត់មានពេលធ្វើ ហើយណាមួយ ខ្លាចគ្មានគេសើចទៀត!!!! មិនអីទេ !!! មានគំរូ ហើយនោះ ខ្ញុំនឹងដាក់ដែរៗ!!!!!!!

12. មេឃា - ខែ​មេសា 2, 2010

ខ្ញុំនឹងរង់ចាំមើលដែរៗៗៗ…..

13. កុមារកាមទេព - ខែ​មេសា 2, 2010

យកល្អកុំអី ព្រោះមិនដឹងពេលណាខ្ញុំដាក់ប្រកាសផង ហើយណាមួយខ្ញុំអត់មានពេលធ្វើទៀត ព្រោះខ្ញុំរវល់សរសេររឿង។
បងដឹងទេ សាលាគេវិស្សមកាលហើយ ខ្ញុំមានពេលសរសេរតែរឿងទេ ព្រោះដើម្បីឲ្យទាន់ គេមើលមុនចូលឆ្នាំ។

14. មេឃា - ខែ​មេសា 2, 2010

ល្អតើ ! វាជាទង្វើដ៏មានប្រយោជន៍ និងអភិវឌ្ឍពុទ្ធិ…

និយាយពីការសរសេររឿង… ប៉ុន្មានសប្តាហ៍នេះ ខ្ញុំកំពុងតែជក់ចិត្តតាមដានរឿង​ភាគ​ចិន «ល្បិចបោកបញ្ឆោតស្នេហ៍» របស់ស្ថានីយទូរទស្សន៍អាស៊ីអគ្នេយ៍ ដែល​ផ្សាយនៅរាល់ថ្ងៃចន្ទ័ដល់ថ្ងៃពុធ វេលាម៉ោង ប្រហែល ១២.៣០​ នាទីថ្ងៃត្រង់ (មិនប្រាកដម៉ោងច្បាស់លាស់ទេ ព្រោះចេញពីធ្វើការទៅដល់ផ្ទះម៉ោង​ប្រហែល​ប៉ុណ្ណឹង !)…
រឿងមួយនេះ ឡូយហ្មង ! សាច់រឿងបង្វែរដាន ហើយឡើងរហូត … សូម្បីតែខ្ញុំដែល​ជាអ្នកចូលចិត្តទស្សនាខ្សែភាគយន្តភាគជាច្រើន ហើយអាច​ទាយដឹងថា វគ្គបន្ត​នឹង​មាន​អ្វី​កើតឡើង ក៏សូមចុះចាញ់ទឹកដៃរបស់អ្នកនិពន្ធរឿង​នេះដែរ… លាក់សាច់រឿង សមមែនទែន !

បើកុមារកាមទេព ចូលចិត្តសរសេររឿងបែបស៊ើបអង្កេត កុំភ្លេចមើលរឿងនេះ ពិតជាមានប្រយោជន៍… (ជិតចប់ហើយណា !!!)

15. កុមារកាមទេព - ខែ​មេសា 2, 2010

បាទបង!!! រឿងហុងកុង «ល្បិចបោកបញ្ឆោតស្នេហ៍» ខ្ញុំមើលចប់ហើយ!!!!
ព្រោះខ្ញុំមើលតាមខ្សែកាប ហើយក៏បានមើលជាភាសាកាតាំងចប់ហើយដែរ។
រឿងបែបស៊ើបអង្កេត ខ្ញុំចូលចិត្តមើលណាស់ តែខ្ញុំគ្មានចំនេះសរសេររឿងខាងនេះទេបង!!!!

16. មេឃា - ខែ​មេសា 2, 2010

ម៉េចដែរ រឿង «ល្បិចបោកបញ្ឆោតស្នេហ៍» ?
ខ្ញុំចង់និយាយអំពីការលាក់សាច់រឿង ?
ឡូយដូចខ្ញុំប្រ៊ូ…ទេ ?

17. កុមារកាមទេព - ខែ​មេសា 2, 2010

មានអាម៉េច គឺកាលពីខ្ញុំមើលនោះ គឺគ្មានលោះង៉ៃសោះ!!! ព្រោះខ្លាចដាច់សាច់រឿង រឿងនេះ សូម្បីមនុស្សពូកែ ក៏ត្រូវគេបោកបានដែល។
very good TV-series Hong Kong.
ថីមិនឡូយ បើសុទ្ធតែតួល្បីៗ។

18. មេឃា - ខែ​មេសា 2, 2010

កុនភាគរបស់ TVB គឺបែបនេះឯង !
ក្នុងចំណោម ១០០ រឿង… ល្អមើល សឹង្ហតែ ៩៣ រឿងហើយណា !
(រឿងត្រូវចិត្តខ្ញុំប៉ុណ្ណោះ ! :-D)

តួរល្បីអាចទាក់ទាញអ្នកមើលបានខ្លះហើយ… តែបើសាច់រឿងឡូយទៀត… គឺអស្ចារ្យហ្មង !!!

19. កួរ​ស្រូវ - ខែ​មេសា 3, 2010

ក្រោយ​ពី​បាន​បាត់​មុខ​​បាត់​មាត់​ពី​ដែន​ដី​ WordPress ដ៏ល្អ​ស្រស់​ត្រកាល​ អស់​មួយ​រយៈ​កន្លង​មក ខ្ញុំ​បាទ​មាន​ការ​ក្តី​នឹក​រលឹក​ជា​ពន្លឹក​ ដល់​ប្រជានុរាស្ត្រ​នៃ​​នគរ​​សិប្បនិមិត្ត​​ ដែល​ពោរពេញ​ដោយ​សេរីភាព​​​មួយ​​នេះ​។ តើ​អស់​លោក​អ្នក​នាង​កញ្ញា​​ទាំងអស់​គ្នា​ សុខ​ទុក្ខ​ជា​ធម្មតា​ទេ​​?​

ឆាក​ជីវិត​របស់​យើង​ម្នាក់​ៗ តែង​តែ​បន្ត​ដំណើរ​ទៅ​មុខ​ជា​ដរាប ទោះ​ជាមាន​​រឿង​ល្អ​និងឬ​អាក្រក់​កើត​មាន​ឡើង​ ចំពោះ​រូប​យើង​យ៉ាង​ណា​ក៏​ដោយ​។ ដូចនេះ ដើម្បី​ចូល​រួម​បង្កើត​បរិយាកាស​ដ៏​រីករាយ និង​ពោរ​ពេញ​ដោយ​ក្តី​សង្ឍឹម​ សម្រាប់​​ជីវិត​របស់​យើង​ទាំងអស​គ្នា ខ្ញុំ​បាទ​នឹង​​ចាប់​ផ្តើម​ថត​និង​ចុះ​​ផ្សាយ​​ ខ្សែ​ភាពយន្ត​ប្រឌិត (Machinima) រឿង “ ឥន្ទ្រី​ខៀវ” សារ​ជា​ថ្មី​ម្តង​ទៀត​។ ហើយ​ខ្ញុំ​បាទ​សន្យា​ថា នឹង​ខិត​ខិត​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ធ្វើ​ខ្សែ​ភាពយន្ត​ប្រឌិត​ថត​ថ្មី​នេះ អាច​ក្លាយ​​ជា​ចំណី​អារម្មណ៍​ដ៏​ពេញ​ចិត្ត​មួយ​ សម្រាប់​អស់​លោក​អ្នក​នាង​កញ្ញា​​ទស្សនា នៅ​ពេល​ទំនេរ​។ ទន្ទឹម​នឹង​នេះ​ដែរ ខ្ញុំ​បាទ​នឹង​រង់ចាំ​ទទួល​យក​ជានិច្ច នូវ​គ្រប់​​ការរិះគន់​កែ​លម្អ​ទាំងឡាយ​ណា​ ដែល​អាច​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ​ មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។ ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ នឹងត្រូវ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ថ្មី​របស់​ខ្ញុំ​បាទ​ ដែល​មាន​អាស័យដ្ឋាន​ដូច​តទៅ​នេះ http://vuthdevelop.blogspot.com/

សូម​ទទួល​យក​នូវ​ការរាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ​បាទ

កួរ​ស្រូវ

20. មេឃា - ខែ​មេសា 5, 2010

មេឃា សុខសប្បាយជាទេ !
អគុណ … ចុះកូរស្រូវវិញ សុខទុក្ខយ៉ាងណាដែរ ? (សរសេរយកគួរសម)

អគុណសម្រាប់ការចំណាយពេលវេលា និងបញ្ញាស្មារតីដើម្បីជួយខ្មែរ…
មេឃា នឹងរង់ចាំទស្សនា ហើយក៏មិនភ្លេចដែរ នូវមតិស្ថាបនា និងលើកទឹកចិត្ត…

សង្ឃឹមថានឹងអាចជួយលើកទឹកចិត្តឲ្យបន្តផលិតភាពយន្តដើម្បីខ្មែរបន្តទៀត

មេឃា

21. កួរ​ស្រូវ - ខែ​មេសា 8, 2010

ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​រួច​មក កម្លោះ​ដ៏​ស្រស់​សង្ហារ​ម្នាក់ ​​​ដែល​មាន​ឈ្មោះ​ថា កែវ បញ្ញាវុធ បាន​ទៅ​ប្រឡង​​ប្រជែង​ចូល​ធ្វើ​ជា​​ទាហាន​ទ័ព​អាកាស​នៅ​ក្នុង​​កង​ខេមរ​ភូមិន្ទ​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​។ដោយសារ​រូប​គេ​​ធ្លាប់​ជា​​សិស្ស​ឆ្នើម​​នៅ​ក្នុង​មុខ​វិជ្ជា​គណិតវិទ្យា និងធ្លាប់​​មាន​ឈ្មោះ​​ល្បីល្បាញ​ខាង​ដោះ​ស្រោយ​លំហាត់​គណិតវិទ្យា ​បាន​យ៉ាង​លឿន​រហ័ស​​​ដូច​ផ្លេក​បន្ទោរ​ កម្លោះ​ កែវ បញ្ញា​វុធ ​ក៏​បាន​​ប្រឡង​ជាប់ និង​ត្រូវ​បាន​ជ្រើសរើស​​ជា​អាកាសយានិក ​​សម្រាប់​ការបើកបរ​យន្តហោះ​ប្រដេញ​​​ដ៏​ទំនើប​បំផុត​ បើ​អាច​ធ្វើ​ទៅ​បាន​។

ដោយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ពុំ​ទាន់​មាន​សាលា​​កង​ទ័ព​អាកាស និង​គ្រូ​បង្វឹក​​​​ដែល​មាន​ជំនាញ​គ្រប់គ្រាន់​ ក្នុង​ការបង្ហាត់​បង្រៀន​ក្រុម​អាកាសយានិក​នៃ​យន្តហោះ​ប្រដេញ កម្លោះ​ កែវ បញ្ញាវុធ ក៏​ត្រូវ​បាន​​អគ្គបញ្ជាការ​នៃ​កងទ័ព​អាកាស បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​​​ស​ហព័ន្ធ​រុស្ស៊ី​​។
អាន​បន្ត>>

22. មេឃា - ខែ​មេសា 19, 2010

កូរស្រូវ ៖ ម៉េចក៏មិនឲ្យ បញ្ញាវុធ ទៅរៀននៅសហរដ្ឋអាមេរិក ឬបារាំងវិញ ?
រៀននៅរុស្សី… ស្តាប់ទៅដូចជា ប្រភេទរឿងចាស់ៗ…😛

23. ជាតា - ខែ​មេសា 21, 2010

បើអីចឹង មិនបាច់យកប្រពន្ធតែម្តងទៅ !🙂🙂😉

24. មេឃា - ខែ​មេសា 27, 2010

មុននឹងសម្រេចចិត្តត្រូវពិចារណា បូកដកគុណចែក ចំនុចវិជ្ជមាន និងអវិជ្ជមាន​ឲ្យបានច្បាស់លាស់សិន…😉


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: