jump to navigation

ជួយមើលមុខមាត់ច្បាប់ប្រឆាំងអំពើពុករលួយ ខែ​មីនា 23, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល.
trackback

គិតមកទល់នឹងថ្ងៃនេះ មិនទាន់មានព័ត៌មានច្បាស់ការណ៍ណាមួយដែលបាន​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ប្រឆាំងអំពើពុករលួយ ត្រូវបានព្រឹទ្ធសភា ពិនិត្យរួចរាល់ ឬយ៉ាងណានោះទេ ?

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ (អាចក្លាយទៅជាច្បាប់ពិតប្រាកដ​មួយ​នៅ​ពេល​ដែលព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់) ដែលរដ្ឋសភា បានកោះប្រជុំវិសាមញ្ញ អនុម័ត កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១០ បានរងនូវពាក្យរិះគន់មួយចំនួន​ពីអង្គការសហប្រជាជាតិ និងតំណាងសម្ពន្ធ័អង្គការ​សង្គមស៊ីវិលកម្ពុជា ពីភាពតក់ក្រហល់ក្នុងការអនុម័ត (ប្រហែល ១០ ម៉ោង) និង​មិនបានចែករំលែកជាសាធារណៈជាមួយនឹងអ្នកពាក់ពន្ធ័ រាប់ទាំងតំណាងរាស្ត្រ និងសង្គមស៊ីវិលផង។

ការប្រកាសទ្រព្យសម្បត្តិ អំពើពុករលួយតូចតាច អំណោយ … បានរងការរិះគន់ថា មិនទាន់បានកំណត់ច្បាស់លាស់ តែអ្នកតាក់តែងច្បាប់បកស្រាយថា ដើម្បីងាយស្រួលគ្រប់គ្រងបទល្មើសដែលអាចនឹងធ្វើបច្ចុប្បន្នកម្មល្មើស !

យ៉ាងហោចណាស់ មានបុគ្គលចំនួន ៧ មុខងារ ត្រូវបានសេចក្តីព្រាងច្បាប់មួយនេះ រាយនាមក្នុងការប្រកាសទ្រព្យសម្បត្តិ ៖

១«សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល។

២«មន្ត្រីសាធារណៈដែលមានអាណត្តិជ្រើសតាំង។

៣«សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធាន និងមន្ត្រីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។

៤«មន្ត្រីរាជការស៊ីវិល យោធា នគរបាលជាតិ និងអ្នករាជការសាធារណៈផ្សេងទៀត​ដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ។

៥«មន្ត្រីផ្សេងទៀតដែលតែងតាំងដោយប្រកាស ហើយត្រូវបានកំណត់ឲ្យប្រកាស​ទ្រព្យសម្បត្តិ និងបំណុលតាមបញ្ជី ដែលរៀបចំឡើងដោយអង្គភាពប្រឆាំង​អំពើពុករលួយ បន្ទាប់ពីបានប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

៦«ចៅក្រមអាសនៈ ចៅក្រមអយ្យការ សារការី ក្រឡាបញ្ជី និងអាជ្ញាសាលា។

៧«ថ្នាក់ដឹកនាំនៃសង្គមស៊ីវិល។

សូមរកមើលសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ (ជាខេមរភាសា និងភាសាអង់គ្លេស)…

Advertisements

មតិ»

1. ធីតា - ខែ​មីនា 23, 2010

តើរដ្ឋាភិបាលនឹងប្រកាសឲ្យប្រើប្រាស់ច្បាប់ប្រឆាំងអំពើពុករលួយនេះដែរ ឬទេ ?
ប្រសិនបើប្រកាសនៅពេលនេះមែន តើហេតុអ្វីបានជារដ្ឋាភិបាលពន្យាពេល​រហូតដល់ទៅជាងដប់ឆ្នាំ ?

2. មេឃា - ខែ​មីនា 23, 2010

ជាសំណួរល្អ ! ខ្ញុំក៏មិនប្រាកដដែរ… តែដរាបណាព្រះមហាក្សត្រមិនទាន់ឡាយ​ព្រះហត្ថលេខា ប្រកាសឲ្យប្រើប្រាស់ ខ្ញុំនឹងសន្មត់ថា រដ្ឋាភិបាលនៅរក្សាជំហរ ពន្យារពេល ដដែលហ្នឹង !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: