jump to navigation

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមួយឈុត ពីឆ្នាំ ១៩៤៧ ដល់ឆ្នាំ ១៩៩៣ អាចរកបាននៅក្នុងប្លុកមេឃា ខែ​មីនា 18, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល.
trackback

ឯកសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មួយឈុត ពីឆ្នាំ១៩៤៧ រហូតដល់ ឆ្នាំ១៩៩៣ អាចរកបាននៅក្នុងប្លុករបស់មេឃា ហើយថ្ងៃនេះ… 

ប្រជុំរដ្ឋធម្មនុញ្ញកម្ពុជា

 

និស្សិតច្បាប់ និងអ្នកស្រាវជ្រាវទាំងឡាយណាដែលចាប់អារម្មណ៍ អាចចូលទៅដោនឡូតបាននៅក្នុងទំព័រ សកលនីត្យានុកូល ដោយមិនមានគិតប្រាក់គិតកាក់គិតសេនអីទេ ! 

សូមអគុណ…

មតិ»

1. នីកា - ខែ​មីនា 18, 2010

សម័យកម្ពុជាប្រជាធិបតេយ្យបានរដ្ឋធម្មនុញ្ញដែរ ?
គួរឲ្យចាប់អារម្មណ៍…​ ចូលមើលសិន ;-D

2. មេឃា - ខែ​មីនា 19, 2010

សម័យកម្ពុជាប្រជាធិបតេយ្យមានរដ្ឋធម្មនុញ្ញតើ !
ធម្មនុញ្ញសម័យនោះ មានការកោះហៅប្រជាពលរដ្ឋចំនួនប្រមាណ ៣០០​ នាក់ឲ្យមកបោះឆ្នោតគាំទ្រ រដ្ឋធម្មនុញ្ញសរសេរមួយដែលលោក ប៉ុល ពត ជាអ្នករៀបចំចងក្រងក្នុងរយៈពេលត្រឹមតែមួយយប់ !
លក្ខណៈពិសេសនៅក្នុងប្បញ្ញត្តិធម្មនុញ្ញសម័យនោះ មានដូចជា ៖
«ការបោះឆ្នោតជ្រើសរើសសមាជិកសភា ដោយប្រជាជន ៥ ឆ្នាំម្តង (មាត្រា ៦)
«ភាពគ្មានការងារធ្វើមិនអាចមានដាច់ខាតក្នុងកម្ពុជាប្រជាធិបតេយ្យ (មាត្រា ១២)
«គោរពគោលការណ៍យ៉េនឌ័រ ដោយផ្តល់សិទ្ធិដល់បុរស និងនារី​ ស្មើគ្នាលើគ្របើវិស័យ និងមិនអនុញ្ញាត្តឲ្យមានប្រពន្ធច្រើន និងប្តីច្រើនឡើយ ៖ តើប៉ុន្មានទើបហៅថា ច្រើន ?(មាត្រា ១៣)

3. រចនា - ខែ​មីនា 19, 2010

តែ​ ៣០០​នាក់ គេ​មិន​ហៅ​ថា​ការ​បោះ​ឆ្នោត​ទេ​ព្រោះវា​មិន “សកល”

4. មេឃា - ខែ​មីនា 19, 2010

៣០០ នាក់ ហើយ មិនហៅថា ការបោះឆ្នោត ទៀត ! (បោះឆ្នោតពេលនោះ គឺដើម្បីអនុម័តធម្មនុញ្ញសរសេរមួយ) ចុះ សមាជិកសភា នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី ៤ (២០០៨ – ២០១៣) នេះវិញ មានតែ ១២៣ រូប រឹតតែមិនសកលទៅហើយចុះ !?

រចនា​ គិតយ៉ាងម៉េចវិញ ប្រសិនបើច្បាប់បានកំណត់បែបនេះ ៖ អំណាចធ្វើច្បាប់ ជាអំណាចរបស់ «តំណាងសភាប្រជាជនកម្ពុជា » ដែលមានសមាជិកទាំងអស់ ២៤០ នាក់ … (សូមរកមើលមាត្រា ៥ នៃរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ)

5. kooms - ខែ​មីនា 19, 2010

សូម​អគុណ​ចំពោះកា​រ​ចែក​រំលែក​នេះ!

6. ជាតា - ខែ​មីនា 19, 2010

ខ្ញុំចង់ដឹងព័ត៌មានសង្ខេបអំពីធម្មនុញ្ញនីមួយៗ អាចរកមើលនៅទីណាបានហ្ន ? 😀 មិនសូវមានពេលផង បើបានអានអាសង្ខេបយកហ្មង ស្រួលជាង !
មេឃា អាចសង្ខេបចំនុចសំខាន់ៗ អំពីរដ្ឋធម្មនុញ្ញនៃសម័យនីមួយៗបានទេ ? 😛
អគុណទុកជាមុន !

7. រចនា - ខែ​មីនា 20, 2010

ការ​បោះ​ឆ្នោត​បង្ហាញ​ឱ្យ​ឃើញ​ពី​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ជា​ទូទៅ ការ​បោះ​ឆ្នោត​មាន​គោលការណ៍​បួន សកល សេរី ស្មើ​ភាព និង​សម្ងាត់។ បើ​គ្មាន​គ្រប់​ធាតុ​ទាំង​៤​នេះ​ទេ គេ​មិន​ហៅ​ថា​ជា​ការ​បោះ​ឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ។ ហើយ​បើ​គេ​នៅ​តែ​ហៅ​វា​ថា​ជា​ការ​បោះ​ឆ្នោត​ទៀត​នោះ, បាន​តើ! តែ​ក៏​ត្រូវ​ហៅ​ថា​ជា ការ​បោះ​ឆ្នោត «ក្លែង​ក្លាយ»។

–> ការ​បោះ​ឆ្នោត​ជា​សកល​មាន​ន័យ​ថា​ប្រជាជន​គ្រប់​រូប​នៅ​ក្នុង​រដ្ឋ​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើ​សរើស​អ្នក​តំណាង​របស់​ខ្លួន។

មិន​មែន​ប្រជាពលរដ្ឋ ៣០០​នាក់​បោះ​ឆ្នោត ហើយ​គេ​ហៅ​ថា​សកល​នោះ​ទេ! អ្វី​ដែល​បាន​និយាយ​ពី​ការ​បោះ​ឆ្នោត​ជា​សកល​ស្អី​នេះ​មិន​សំដៅ​ដល់​តំណាងរាស្ត្រ​ទេ តែ​សំដៅ​ដល់ «រាស្ត្រ» ដែល​ទៅ​បោះ​ឆ្នោត​រើស​តំណាង​របស់​ខ្លួន។ ចង់​អ្នក​ឯង​មាន​តំណាង​រាស្ត្រ ២៤០នាក់​ក៏​ដោយ ១០០០​នាក់​ក៏​ដោយ​គេ​មិន​ខ្វល់ អ្វី​ដែល​គេ​ខ្វល់​គឺ​ថា តើ​រាស្ត្រ​ក្នុង​រដ្ឋ​បាន​ទទួល​សិទ្ធិ​ទៅ​បោះ​ឆ្នោត​គ្រប់​គ្នា​ឬ​ទេ? តែ​ប៉ុណ្ណឹង​ឯង! យល់?

8. ជាតា - ខែ​មីនា 22, 2010

ឲ្យស្រឡេះអីចឹងចុះ ! អ្នកច្បាប់ជួបអ្នកច្បាប់ហើយ ! 😀
ទឹកទីមួយ ! ពេលនេះ រចនា កំពុងតែមានប្រៀបខណៈដែល មេឃា មិនទាន់រកនឹកចម្លើយឃើញ ! 😛

9. មេឃា - ខែ​មីនា 22, 2010

ជាតា អ្នកច្បាប់គេមិនចេះប្រដាល់គ្នាទេ (ប្រើតែមាត់ ប្រើទ្រឹស្តី មិនប្រើកម្លាំងទេ) គឺគេវែកញែករក «ភាពសមហេតុផលបំផុត !» ដូច្នេះមិនចាំបាច់ឲ្យទឹកឲ្យចំណីអីទេ !

រចនា ប្រហែលជាមកពីកំហុសខ្ញុំក្នុងការប្រើពាក្យពេចន៍ឆ្លើយតបទៅនឹង អនុប្រយោគរបស់រចនា ដែលបានសរសេរថា ៖ «តែ​ ៣០០​នាក់ គេ​មិន​ហៅ​ថា​ការ​បោះ​ឆ្នោត​ទេ​ព្រោះវា​មិន “ សកល” »ទេដឹង ?​ ទើបបាន រចនា ប្រតិកម្មខ្លាំង និងម៉ើងម៉ាត់យ៉ាងហ្នឹង !?

ជាការពិត «ការបោះឆ្នោត​» ជាធាតុសំខាន់មួយនៃមុខងារប្រជាធិបតេយ្យ !
«សកល» ពេលនេះ​សំដៅដល់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត​ ចូលរួមជ្រើសរើស​តំណាងរបស់ខ្លួន តែត្រូវស្របតាមច្បាប់បោះឆ្នោត (ការបោះឆ្នោតតាមមណ្ឌល ការបោះឆ្នោតតាមប្រព័ន្ធកំណត់ គួរតែកំណត់របាំងបោះឆ្នោត ឬអត់ និងវិធីសាស្រ្តច្បាស់លាស់ក្នុងការ​បោះឆ្នោត!)

នេះខ្ញុំសូមវែកញែកតែ «ការបោះឆ្នោត» ប៉ុណ្ណោះ ដោយព្យាយាមមិនវិភាគដល់​ពាក្យ«ប្រជាធិបតេយ្យ»ទេ !
(រៀបរាប់បែប Academic)
ការបោះឆ្នោត ៖ មានគោលការណ៍សកល និងសំខាន់ជាច្រើន (មានជម្រើស​ជាច្រើន​នៃប្រពន្ធ័បោះឆ្នោត បន្ថែមទៅលើមូលដ្ឋាន សកល សេរី ស្មើភាព និងសម្ងាត់ ដែលជាលទ្ធផលនៃការរចនាច្បាប់បោះឆ្នោត) ដែលអាចអនុវត្ត ឬមិនអនុវត្ត​នូវយុត្តាធិការ ដំណើរការ ឬសម្ភារៈបោះឆ្នោត​ដែលមានស្រាប់ និងកំពុងអភិវឌ្ឍប្រពន្ធ័ប្រជាធិបតេយ្យ ។
គេឃើញមានចរន្តនៃការបោះឆ្នោត ដោយផ្ទាល់ (កម្ពុជា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ) និងមិនផ្ទាល់ (កម្ពុជា ៖ ការបោះឆ្នោតឆ្នោតជ្រើសរើសសមាជិក​ព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា) ដែលកំពុងប្រតិបត្តិនៅពិភពលោក។

កថាខណ្ឌដែល រចនា បានរៀបរាប់ថា «–> ការ​បោះ​ឆ្នោត​ជា​សកល​មាន​ន័យ​ថា​ប្រជាជន​គ្រប់​រូប​នៅ​ក្នុង​រដ្ឋ​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើ​សរើស​អ្នក​តំណាង​របស់​ខ្លួន។» ខ្ញុំគិតថា មានន័យគ្របដណ្តប់ត្រឹមតែ ការបោះឆ្នោតដោយផ្ទាល់ប៉ុណ្ណោះ !

ការអនុម័តច្បាប់ និងគោលនយោបាយភាគច្រើនគឺ គេបោះឆ្នោតអនុម័ត តាមរយៈ​តំណាងរបស់ខ្ឡួន ! (សហរដ្ឋអាមេរិក សឹង្ហបូរី បារាំង ក៏គេធ្វើអីចឹងដែរ !)
រចនា អាចស្រមៃមើលថា តើនឹងច្របូកច្របល់ប៉ុណ្ណា ប្រសិនបើពលរដ្ឋទូទាំងប្រទេសមកបោះឆ្នោតអនុម័តច្បាប់មួយ ?

បន្ថែម ៖ សម្រាប់គោលការណ៍នៃការបោះឆ្នោតបែបប្រជាធិបតេយ្យ ក៏ត្រុវបានគេ ពង្រឹកមកដល់ ៖
«ការសម្ងាត់នៃសន្លឹកឆ្នោត
«អ្នកបោះឆ្នោតម្នាក់សន្លឹកឆ្នោតមួយសន្លឹក
«អ្នកមានសិទ្ធិបោះឆ្នោត (ស្របច្បាប់)
«តម្លាភាព
«សន្លឹកឆ្នោតពិតប្រាកដ
«ភាពអាចទុកចិត្តបាន

ប្រជាធិបតេយ្យ មានធាតុសំខាន់ជាច្រើនទៀត (ការចូលរួម អនុវត្តច្បាប់…) បន្ថែមលើការបោះឆ្នោត (ទាំងដោយផ្ទាល់ និងមិនផ្ទាល់)

10. មេឃា - ខែ​មីនា 23, 2010

ជាតា ៖ ជាសំណើរមួយដ៏ល្អ… «សង្ខេបធម្មនុញ្ញកម្ពុជា» ខ្ញុំមិនប្រាកដថា ខ្ញុំអាចធ្វើ​បានកម្រិតណានោះទេ តែខ្ញុំនឹងព្យាយាម…

11. មេឃា - ខែ​មីនា 25, 2010

រចនា ៖ សូមរកមើល កតិកាសញ្ញអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (the International Covenant on Civil and Political Rights : ICCPR) ត្រង់ មាត្រា ២៥ ដែលបានចែងថា «ពលរដ្ឋគ្រប់រូបគួរតែមាន​សិទ្ធិ និងឪកាស… (a) ដើម្បីចូលរួមនៅក្នុងដំណើរ ការកិច្ចការសាធារណៈ ដោយផ្ទាល់ ឬតាមរយៈការជ្រើសរើសតំណាងរបស់ពួកគេដោយសេរី (b) ដើម្បីបោះឆ្នោត និងដើម្បីឈរឈ្មោះឲ្យគេបោះឆ្នោត នៅពេលដែលការ​បោះ​ឆ្នោតកើតឡើងជាទៀតទាត់ជាក់ស្តែង ដែលគួរតែធ្វើឡើងដោយសកល និងការបោះឆ្នោតដោយស្មើភាព ហើយគួរតែប្រារព្ធឡើងដោយសន្លឹកឆ្នោត​សម្ងាត់ ធានាការបញ្ចេញយោបល់ដោយសេរីនៃឆន្ទៈរបស់អ្នកបោះឆ្នោត។»

ដោយផ្ទាល់ ឬដោយតំណាង ណា !

រចនា - ខែមិថុនា 24, 2010

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: