jump to navigation

ធ្វើអាជីវកម្មលើច្បាប់ ខែ​មីនា 17, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល.
trackback

ធ្លាប់ឭនិស្សិតច្បាប់ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយចំនួន សាកសួរខ្ញុំដើម្បីរកឯកសារច្បាប់មួយចំនួន… ពួកគេបានរៀបរាប់ពីការលំបាកក្នុងការស្វែងរកច្បាប់ថ្មីៗ ពិសេសពាក់ពន្ធ័នឹងឯកសារច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាតែម្តង ដែលបច្ចុប្បន្នអាចរកបាននៅលើគេហទំព័រផ្លូវការមានកំណត់។

ម៉ិញខ្ញុំបានសាកល្បងចូលទៅទស្សនាគេហទំព័រផ្លូវការរបស់ខ្មែរមួយ ដែលខ្ញុំគិតថា ជាគេហទំព័រមួយដ៏សម្បូរណ៍ឯកសារច្បាប់… តែ «អន់ចង់ម៉ាពេច» ព្រោះគេហទំព័រមួយនេះទាមទាឲ្យចូលជាសមាជិក ដោយតម្រូវឲ្យបង់ថ្លៃត្រឹម ១០ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំប៉ុណ្ណោះ !​ ប្រសិនបើមានបំណងចង់ Down Load ឯកសារផ្សេងៗរួមទាំងច្បាប់ទាំងអស់ !

ខ្ញុំយល់ច្បាស់ថា គេហទំព័រនិមួយៗត្រូវការថវិកាដើម្បីគាំទ្រ តែពាក់ពន្ធ័នឹងឯកសារច្បាប់ផ្សេងៗវាគួរតែជារឿងមួយដាច់ដោយឡែក… ស្ថេរភាពនៃប្រទេសនីតិរដ្ឋមួយ ទាល់តែមានអ្នកចេះដឹងច្បាប់ច្រើន ទើបការអនុវត្តច្បាប់មានប្រសិទ្ធិភាព ! នៅកម្ពុជា មានអង្គការជាតិ និងអន្តរជាតិជាច្រើន ដែលបានចំណាយថវិការាប់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយតាក់តែងច្បាប់ និងផ្សព្វផ្សាយច្បាប់ តែពួកគេមិនបានតាមដានមើលថា ពេលមានច្បាប់ហើយការផ្សព្វផ្សាយមានប្រសិទ្ធិភាព និងចំគោលដៅកម្រិតណាទេ !

សំណូមពរ ៖ ការផលិតឯកសារច្បាប់ គួរតែត្រូវបានផ្តល់ជូនសាធារណជនដោយមិនគិតថ្លៃ ជាងនេះទៅទៀតបណ្តាឯកសារច្បាប់ដែលមានលទ្ធភាពនៅក្នុងការផ្សព្វផ្សាយតាមគេហទំព័រ គួរតែអនុញ្ញាត្តិឲ្យ Down Load ដោយមិនគិតប្រាក់ ! ព្រោះច្បាប់អនុម័តដោយតំណាងរាស្ត្រ ឬតំណាងពលរដ្ឋ ! ការប្រើប្រាស់ឯកសារច្បាប់ក្នុងគោលដៅរកប្រាក់ចំណេញ ត្រូវបានចាត់ទុកថា ជា« ការធ្វើអាជីវកម្មលើច្បាប់» ! 

ជំរាបជូនដំណឹង ! បើនិស្សិតច្បាប់ និងមិត្តភក្តិកម្ពុជាទាំងឡាយណា មានបំណងចង់បានឯកសារច្បាប់សំខាន់ៗ សូមរង់ចាំ Down Load ដោយមិនគិតថ្លៃពីប្លុករបស់ខ្ញុំចុះ !

មេឃា

មតិ»

1. នីកា - ខែ​មីនា 18, 2010

មែនហើយ… ធ្វើអាជីវកម្មមិនរើសមុខសោះ យ៉ាប់ហ្មង 😦
ប្រហែលជាមកពីភាពក្រីក្រទេដឹង ?

2. មេឃា - ខែ​មីនា 19, 2010

ភាពក្រីក្រ ? និយាយបែបនេះវាទូលាយពេកហើយ !
និយមន័យក្នុងឆ្នាំ ២០០០ ៖ ភាពក្រីក្រ គឺជាភាពទន់ខ្សោយ និងជាកង្វះខាតសម្លេង អំណាច និងតំណាង។
មធ្យោបាយដោះស្រាយ ៖
«ផ្តល់អំណាច និងការចូលរួម ទាំងថ្នាក់ជាតិ និងអន្តរជាតិ
«ពង្រឹង និងកសាងស្ថេរភាពបរិស្ថាន និងហិរញ្ញវត្ថុសកល

3. ជាតា - ខែ​មីនា 19, 2010

អីហ្នឹង !?
លក់ច្បាប់… ចាត់ទុកថា ធ្វើអាជីវកម្មលើច្បាប់ !
ភាពក្រីក្រ …
គ្មានយោបល់ ! 😛


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: