jump to navigation

អ្នក​សេដ្ឋកិច្ច​វិភាគ​មូលហេតុ​ដែល​នាំ​ឲ្យទំនិញ​ឡើង​ថ្លៃ ខែ​មីនា 5, 2010

Posted by មេឃា in ស្នាដៃនិពន្ធរបស់មេឃា.
trackback

ប្រភព ៖ http://www.rfa.org/khmer/indepth/economists_analyze_inflation-05152008043855.html  

អ្នក​សេដ្ឋកិច្ច​វិភាគ​មូលហេតុ​ដែល​នាំ​ឲ្យទំនិញ​ឡើង​ថ្លៃ

(ដោយ ៖ សឹង្ហ មេឃា / 2008-05-15 ) 

ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា បាន​វិភាគ​ថា ​មូលហេតុ​ដែល​នាំ​ឲ្យ​ទំនិញ​ឡើង​ថ្លៃដោយសារ​តម្រូវការ​កើនឡើង​ខ្ពស់​របស់​អ្នក​ប្រើប្រាស់ អត្រា​កំណើន​ប្រជាជន​យ៉ាង​ឆាប់​រហ័ស ការ​ថយចុះ​នៃ​ផលិតកម្ម​មិន​ទាន់​តម្រូវការ​ប្រើប្រាស់​ដ៏​ច្រើន​លើស​លប់ និង​ការ​បង្វែរ​ដី​កសិកម្ម​ទៅ​បម្រើ​ឲ្យ​វិស័យ​ថាមពល​នៅ​លើ​ពិភពលោក ។   

 

AFP Photo : សាច់ ជ្រូក ដែល គេ ដាក់ លក់ នៅ ក្នុង ផ្សារ មួយ ក្នុង ទីក្រុង ភ្នំពេញ

លោក ចាន់ សុផល ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា​វិភាគ​ថា សម្រាប់​ប្រទេសកម្ពុជា​ ក៏​មិន​ខុស​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី​ដែរ ដោយសារ​ចរន្ត​នៃសាកល​ភាវូបនីយកម្ម ​សេដ្ឋកិច្ច​បើក​ចំហរ ផលប៉ះពាល់​គឺ​មាន​ដូចគ្នា ។ លោក ចាន់ សុផល បាន​ឲ្យ​ដឹង​ថា ៖ «អ្នកណា​ក៏​ដោយ ត្រូវតែ​ចំណាយ​ប្រាក់​ច្រើនជាង​មុន ដើម្បី​ទិញ​ទំនិញ​បាន​ដូច​មុន អ៊ីចឹង​យើង​ថា​ចំណាយ​ត្រូវតែ​កើន​ឡើង ។ អ៊ីចឹង​វា​អាស្រ័យ​លើ​ចំណូល ចំពោះ​អ្នក​ដែល​មាន​ចំណូល​ច្រើន គាត់​មិន​ប៉ះពាល់​ធំ​ដុំទេ ប៉ុន្តែ​អ្នក​ដែល​មាន​ចំណូល​តិច ហើយ​ចំណូល​ហ្នឹង​មិន​កើន​ឡើង​ទៀត គាត់​នឹងជួប​ការ​លំបាក​ខ្លាំង គាត់​អាច​តម្រូវ​បង្ខំ​ចិត្ត​កាត់បន្ថយ​ការ​ចំណាយ» ។   

ប្រតិកម្ម​តប​ទៅ​នឹង​ការ​ទប់ស្កាត់​អតិផរណា តាមរយៈ​ការ​កាត់បន្ថយ​ការ​ចំណាយ អ្នកនាង កែវ រង្សី ជា​ជន​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​កាល​ពី​ពេល​ថ្មីៗ​នេះ យល់​ថា​កាត់​បន្ថយ​ការ​ចំណាយ​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​នោះ​ទេ​ពេល​នេះ ។ អ្នកនាង កែវ រង្សី បាន​បញ្ជាក់​ថា ៖ «អាច​រក​បន្ថែម ដើម្បី​ចំណាយ​របស់​យើង​រាល់​ថ្ងៃហ្នឹង បើ​សិន​យើង​ត្រូវ​កាត់បន្ថយ​អ៊ីចឹង គឺ​វា​មិន​អាច​កាត់​បាន ដូច​ថា​បាយ​មួយ​ថ្ងៃ យើង​ញ៉ាំ​បី​ពេល បើសិន​ជា​កាត់បន្ថយ​ត្រឹម​ពីរ​ពេល​អី​អ៊ីចឹង យើង​មាន​សុខភាព​ណា សម្រាប់​ទៅ​ធ្វើការ​រក​លុយ​មក​ចិញ្ចឹម​ជីវិត» ។   

លោក ចាន់ សុផល ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា មធ្យោបាយ ដែល​ល្អ​បំផុត​នា​ពេល​នេះ​គឺ​មាន​តែ​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ទេ ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​សេវាកម្ម​ផ្សេង​ទៀត​ចុះ​តម្លៃ​តាម​ដែរ ។ លោក ចាន់ សុផល បាន​មាន​ប្រសាសន៍​ថា ៖ «អតិផរណា​នេះ​យើង​ពិបាក​នឹង​ធ្វើ​ឲ្យធ្លាក់​ចុះ​ណាស់ ក៏ប៉ុន្តែ​វិធានការ​ភ្លាមៗ​ដែល​រាជរដ្ឋាភិបាល​បាន​ចាត់​ដូច​ជា ហាម​មិនឲ្យ​នាំ​ស្រូវ​ចេញ​អីចឹង វា​មាន​ប្រសិទ្ធភាព​ដែរ​ក្នុង​រយៈពេល​ខ្លី​ហ្នឹង​មិន​ឲ្យ​ទំនិញ​ហ្នឹង​ឡើង​ទៅ​ទៀត ឬ​ក៏​វិធានការ​ក្រៅ​ពី​នេះ​ភ្លាមៗហ្នឹង គឺ​មាន​រាជរដ្ឋាភិបាល​ប្រហែល​ជា​អាច​បន្ថយ​ពន្ធ​ប្រេង​សាំង» ។   

ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទា​របស់​សង្គមស៊ីវិល លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម បញ្ជាក់​ពី​កង្វល់​របស់​រដ្ឋាភិបាល​ថា ៖ «ថ្លៃ​សាំង​ដូច​ជា​មិន​អាច​ចុះ​បាន​ទេ ដោយ​រាជរដ្ឋាភិបាល​មាន​វិធានការ​យក​លុយ​របស់​រដ្ឋ បម្រុង​យក​ទៅ​ទប់​វិញ រាជរដ្ឋាភិបាល​ក៏​ដូច​ជា រដ្ឋសភា​កំពុង​តែ​ពិនិត្យ​សា​ឡើងវិញ ថា​តើ​មូលហេតុ​នៃ​ការ​ឡើង​ថ្លៃ​ហ្នឹង យើង​អាច​រក​មធ្យោបាយ​ដើម្បី​បញ្ចុះ​ថ្លៃ​វិញ ឲ្យ​អ្នក​ប្រើប្រាស់​បាន កុំ​ឲ្យ​ទទួល​រង​គ្រោះ​ខ្លាំង​ពេក ។ ហើយ​ដោយសារ​លុយកាក់​របស់​យើង​ក្នុង​ការ​ចាយវាយ​មិន​គ្រប់គ្រាន់ អ៊ីចឹង​ទេ​យើង​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ក៏​ដូច​ជា​រក​មធ្យោបាយ​ដើម្បី​បញ្ចុះ​តម្លៃ​ទំនិញ​នៅ​ទីផ្សារ» ។   

ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​បាន​ប៉ុងប៉ង​និង​ទប់ស្កាត់​អតិផរណា​ជូន​ប្រជាពលរដ្ឋ តែ​សម្រាប់​លោក ចាន់ សុផល បែរ​ជា​ធ្វើការ​ទស្សន៍ទាយ​ថា​ក្រាហ្វិក​នៃ​អតិផរណា​នេះ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ទប់​ស្កាត់​ណាស់ ព្រោះ​តម្រូវការ​ផលិតកម្ម​នៅ​លើ​ពិភពលោក​នៅ​មាន​កម្រិត​ខ្ពស់​នៅឡើយ ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​អាច​ធ្វើ​បាន គឺ​ត្រូវ​ខិតខំ​រក​ចំណូល​បន្ថែម​ទើប​អាច​ទប់ទល់​បាន ៕   

Copyright © 1998-2010 Radio Free Asia. All rights reserved.

មតិ»

1. Lyda - ខែ​មីនា 5, 2010

Hello. I am Chea Lyda, a senior-undergraduate student at the Department of Media and Communication, Royal University of Phnom Penh. I am now conducting a research study on Cambodian bloggers, either residing in Cambodia or abroad, their experiences and behaviors in using blog.

Below is the link of an online questionnaire, please kindly fill in the survey which takes around 3 minutes. I would deeply appreciate your honest response. Please be confirmed that the information you give will be kept confidential and anonymous and will be used for academic purpose ONLY.
Here is the link: http://www.surveymonkey.com/s/cambodianbloggersandexperiences

Should you have any doubt, please feel free to ask me either through 012 381 571, or via lyda_tva@yahoo.com
Faithfully yours,

2. មេឃា - ខែ​មីនា 11, 2010

Lyda, I done your survey.
Hope its useful…

3. ជាតា - ខែ​មីនា 12, 2010

This survey for Blogger only !
I did not have personal blog so no need to fill the blank questions…😛

4. មេឃា - ខែ​មីនា 17, 2010

Cheata, you can sign up a wordpress one if you wish to fill the survey !😛
Why dont you set up the own blog one ?
I think you can do it easyly !

5. ជាតា - ខែ​មីនា 19, 2010

I have no skill and time enough for do this…😦
When I have enough times, maybe after graduate… I will think again…
Thanks for invitation…

6. ទឹម បឿន - ខែ​មេសា 22, 2010

តម្លៃ​​ទីផ្សារ​ទំនិញ​ស្រុកខ្មែរ បើ​ឡើង​ហើយ ពិបាក​បញ្ចុះ​វិញ​ណាស់ ។

7. មេឃា - ខែ​មេសា 22, 2010

យ៉ាប់ហើយអីចឹង !😦

8. Samady KS - ខែ​មេសា 22, 2010

តម្លៃ​​របស់​របរ​ផ្សេង​នៅ​ស្រុក​ខ្មែរ​គឺ​​ឡើង​ថ្លៃ​​មុន​គេ ចុះ​វិញ​​ក្រោយ​គេ! ជួន​កាល​អត់​ចុះ​ទៀត​ ធើ​អី​កយ…?

9. មេឃា - ខែ​មេសា 23, 2010

សាំងចុះបាន ១៥០ រៀល ហើយថ្ងៃនេះ តែមិនដឹងថា ឡើងថ្លៃវិញនៅថ្ងៃណា ហើយឡើងថ្លៃប៉ុន្មានរៀលទេ… :-#

10. Samady KS - ខែ​មេសា 23, 2010

រយៈ​ពេល​នៃ​ការ​លក់​ថ្លៃ គឺ​វែង​ជាង​រយៈ​ពេល​នៃ ការ​ចុះ​ថ្លៃ​

11. មេឃា - ខែ​ឧសភា 18, 2010

នេះហើយអ្នកជំនួញ…ដើម្បីចំណេញ…

12. software - ខែកញ្ញា 29, 2014

Interesting blog! Is your theme custom made or did you download
it from somewhere? A theme like yours with a few simple tweeks would really make my
blog shine. Please let me know where you got your theme.

Bless you


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: