jump to navigation

ព័ត៌មានបន្ថែមអំពីប្លុកមេឃា ខែ​មីនា 4, 2010

Posted by មេឃា in កខគឃង.
trackback

មេឃា បានចូលទស្សនាប្លុកកំពូលៗមួយចំនួនក្នុង wordpress ជាអក្សរខ្មែរ… មេឃា យល់ឃើញថា មានការរចនាយ៉ាងស្អាត ហើយពោរពេញទៅដោយព័ត៌មានចំរុះ ពិសេសមានប្លុកខ្លះមានវិជ្ជាជីវៈច្បាស់លាស់ ដែលគួរជាទីមោទនភាពចំពោះខ្មែរ។ ដោយយល់ឃើញថា ឯកសារច្បាប់មួយចំនួនដែលមាននៅលើគេហទំព័រ និងប្លុកស្ថិតនៅរាយប៉ាយ មិនមានការប្រមូលផ្តុំ ហើយដើម្បីជាការរួមចំណែកក្នុងការកសាងប្លុកខេមរភាសា មេឃា មានបំណងស្ថាបនាកម្ម ប្លុកមួយដែលមានព័ត៌មានអំពីសកលនីត្យានុកូល ពោលគឺ លោកអ្នកអាចនឹងរកបាននូវគោលឯកសារច្បាប់ និងឯកសារសិទ្ធិមនុស្សសំខាន់ៗនៅក្នុងប្លុកនេះ។ សូមរង់ចាំទស្សនាប្លុកនីត្យានុកូលមួយនេះ និងចូលរួមផ្តល់មតិយោបល់លើឯកសារនឹងភ្ជាប់ក្នុងទំព័រសកលនីត្យានីកូលដោយអនុគ្រោះក្នុងពេលឆាប់ៗនេះ។

សូមអគុណ !

Advertisements

មតិ»

1. ជាតា - ខែ​មីនា 5, 2010

មេឃា ជាអ្នកច្បាប់មែនទេ ?​ ម៉េចបានជាចាប់អារម្មណ៍នឹងច្បាប់ ?

2. មេឃា - ខែ​មីនា 5, 2010

ខ្ញុំកំពុងសិក្សាច្បាប់ ! អាចចាត់ទុកថាជាអ្នកច្បាប់ ឬមិនមែន ខ្ញុំមិនទាន់ថា ទេ ព្រោះចេះស្ទើរ ៗ ខ្ជិល អួត ! 😀

3. កុមារកាមទេព - ខែ​មីនា 16, 2010

បានចូលទស្សនាប្លុកកំពូលៗ? មាននរណាខ្លះ នឹងអាលខ្ញុំបានស្គាល់ផង រកយូរហើយប្លកកំពូលៗហ្នឹង ។ ឯប្លកខ្ញុំអត់មានប្រយោជន៍អីសំរាប់គេទេ បានត្រឹមតែមើលខ្លួនឯង!!!!

4. មេឃា - ខែ​មីនា 17, 2010

ប្លុកកំពូលៗដែលខ្ញុំបានអត្ថាធិប្បាយនេះរួមមានប្លុកដែលបាន Link នៅក្នុងប្លុករបស់ខ្ញុំជាតឹកតាង ស្រាប់ !

សូមធ្វើការបកស្រាយពាក្យ «កំពូល» តាមវចនានុក្រម សម្តេចសង្ឃរាជ ជូន ណាត !
(កំពូល ( ន. ) ចុង​បំផុត​ខាង​លើ : កំពូល​ភ្នំ, កំពូល​ចេតិយ ។ កំពូល​នគរ ឬ​កំពូល​រាស្រ្ត គឺ​ម្ចាស់​ផែន​ដី ។ កំពូល​ស្រី គឺ​ស្រី​ដែល​ឆ្នើម​ជាង​គេ ។)

តែសម្រាប់ខ្ញុំវិញ «កំពូល» ក្នុងពេលនេះ… មានន័យត្រឹម «ពិសេស»
(ពិសេស –សែស បា.; សំ. ( ន. ) (វិសេស; វិឝេឞ) សេចក្ដី​ប្លែក, ដំណើរ​លើសលន់, អ្វី​ៗ​ដែល​ប្លែក, គុណ​ដែល​គួរ​សរសើរ ។ គុ. ដែល​ប្លែក, លើសលន់; ដែល​គួរ​សរសើរ; ដែល​សម្រាប់​ប្រើប្រាស់​ដោយ​ឡែក​ឬ​ប្រើប្រាស់​មួយ​ដង​មួយ​កាល : យាន​ពិសេស, រថ​ពិសេស, បរិក្ខារ​ពិសេស; របស់​វិសេស, គុណ​វិសេស, មនុស្ស​វិសេស ។)

ខ្ញុំបានព្យាយាមតស៊ូមតិក្នុងការបង្កើតកម្មវិធីមួយដែរ ដោយប្រើពាក្យ «កំពូល» តែមិនបានផលសោះ ព្រោះតែការស្វែងយល់ពីពាក្យ កំពូល របស់ គណៈកម្មាការវិនិច្ឆ័យ ចង្អៀតពេក !
ខ្ញុំព្យាយាមបកស្រាយថា ទោះបីជាមិនមែនគ្រប់គ្នាអាចធ្វើជាកំពូលមនុស្សបាន​ តែកំពូលមនុស្សទាំងនោះសុទ្ធតែផ្តើមពីមនុស្សធម្មតា !
😀

5. កុមារកាមទេព - ខែ​មីនា 17, 2010

ចុម!!! ប្លកញ៉ុមប្លកកំពូល? មានឈ្មោះlink ឲ្យញ៉ុមដែរ!! ចឹងសូមអរគុណហើយ។ ព្រោះអត់ដឹងថាអ្នកបាន link សោះ។
ប្លកខ្ញុំអត់មានពិសេស ឬវិសេរអីទេ ។
ប្លកដែលខ្ញុំបង្កើតនោះ គ្រាន់តែឲ្យគេមើលតែប៉ុន្នោះ ខ្ញុំនិយាយតាមតែការពិត ហើយមិនចង់រំខានគេ នៅពេលគេយល់ថារំខាននោះទេ។
ប្លកដែលមាននោះគឺមានតែ៦ប្លកហ្នឹង ចុះគេផ្សេងៗទៀតនោះ?
សូមទោសដែលខ្ញុំនិយាយច្រើនពេក តែខ្ញុំពិតជាឆ្ងល់មែនហ្នឹង!!!

6. មេឃា - ខែ​មីនា 17, 2010

ប្រាប់តាមត្រង់ទៅចុះ ! ខ្ញុំមិនសូវមានពេលដើម្បីឆែកអ៊ីនធើណែត ពិសេសចូលមើលប្លុក WordPress ទេ ទើបមិនទាន់បាន Link ប្លុកកំពូលៗ មិនស្វែងយល់ពីភាពដោយឡែករបស់ប្លុកដទៃ ព្រោះដោយសារប្លុកនេះត្រូវប្រើប្រាស់ «ខ្មែរយ៉ូនីកូដ» ដែលទាល់តែកុំព្យូរទ័រ ទើបជួយបាន (ភាគច្រើន… ខ្ញុំឆែកមើលម៉ែល ឬគេហទំព័រដែលមានភាសាអង់គ្លេសតាមទូរសព្ទ័ដៃ)។
ប្លុកដែលខ្ញុំបាន Link មួយចំនួនទាំងនេះ ខ្ញុំបានរកឃើញនូវភាព «ពិសេស» របស់ពួកគេ ដូចដែលខ្ញុំបានភ្ជាប់ការពិពណ៌នា (សុំទោសមិនទាន់មានពណ៌នាលើប្លុករបស់កុមារកាមទេព) ពេលដាក់សញ្ញាព្រួញទៅលើវា… តួយ៉ាង ដូចជា ប្លុករបស់ «ក្មេងតូច» ខ្ញុំបានពិពណ៌នាថា ជាប្លុកដែលមានបង្កើតទំព័រសម្រាប់ «រិះគន់» វាជាគំនិតល្អថ្មីមួយ !
សម្រាប់ ប្លុករបស់ កុមារកាមទេព មានទំព័រ «បទល្មើសកុមារ» មួយ ដែលគួរឲ្យសរសើរ ! ប្រហែលជាមកពីចំណូលចិត្តដូចគ្នាក៏មិនដឹង !?
ខ្ញុំធ្លាប់ធ្វើជាអ្នកប្រមូលព័ត៌មាន និងរៀបចំទុកដាក់តាមផ្នែក ខ្ញុំដឹងថា វាជាមោទនភាពមួយសម្រាប់ការងារបែបនេះ ! ការរក្សាទុកបែបនេះ (Collection) មានប្រយោជន៍ណាស់សម្រាប់ការស្រាវជ្រាវ ខ្ញុំបានណែនាំមិត្តភក្តិមួយចំនួន (កំពុងរៀបចំកងក្រងសារណាទាក់ទងនឹងកុមារ) ឲ្យចូលទៅទស្សនាប្លុករបស់កុមារកាមទេព ដោយសង្ឃឹមថា នឹងមានប្រយោជន៍សម្រាប់ពួកគេ ! 😀

7. កុមារកាមទេព - ខែ​មីនា 17, 2010

បទល្មើសកុមារ នេះខ្ញុំដាក់អ្វីដែលទាក់ទងនឹងក្មេងប្រុសភាគច្រើនតែប៉ុន្នោះ
ចំនែកក្មេងស្រីខ្ញុំមិនសូវដាក់ទេទុកឲ្យអង្គការដើម្បីស្រ្តីគេដាក់ទៅចុះ។ ហើយទំព័រនេះ ប្រកាសប្រភេទនេះខ្ញុំមានច្រើនណាស់ តែមិនទាន់មានពេលដាក់ឲ្យមើល ព្រោះរវល់រៀនពេក។
ទាក់ទងហ្នឹងរឿងកុមារនេះ ប្លកខ្ញុំគឺអញ្ជឹង ហើយ
សូមកុំចាត់ទុកថាប្លកខ្ញុំជាប្លកក្នុងចំណោមប្លកកំពូលៗអី ព្រោះ ខ្ញុំមិនមែនអ្នកដែលចេះដឹងអីទេ ហើយក៏មិនមានសមត្ថភាពអ្វីពិសេសដែរ ប្លកខ្ញុំគ្រាន់តែជាប្លក ((My diary Blog)) ប៉ុណ្ណោះ។
ពិតជាមិននឹកស្មានថា មានពួកចាស់ៗ ដែលចូលចិត្តមើលប្លករបស់ខ្ញុំសោះ។
:mrgreen:

8. មេឃា - ខែ​មីនា 17, 2010

(កុមារកាមទេព ៖ ពិតជាមិននឹកស្មានថា មានពួកចាស់ៗ ដែលចូលចិត្តមើលប្លករបស់ខ្ញុំសោះ។)

អុញ ! នេះ… មកសរសើរថាខ្ញុំចាស់មែន !? 😀
ម៉េចដឹងថាខ្ញុំចាស់ ? ខ្ញុំតែងតែគិតថា ខ្ញុំនៅក្មេងជានិច្ច… ហា​ស ហាស …

ទោះបីជាយ៉ាងណា ឲ្យតែជាអ្វីដែលប្លែក គឺ អាចទទួលបានពិន្ទុហើយ ! ដឹងអត់ថា ការរក្សាទុកទំព័រនេះមានប្រយោជន៍ដល់សង្គមច្រើនណាស់… ថ្ងៃណាមួយ នឹងយល់ពីតម្លៃរបស់វា … ជឿតែពូទៅ ! 😛

9. កុមារកាមទេព - ខែ​មីនា 17, 2010

ខ្ញុំនិយាយតាមតែការពិតទេ ហើយខ្ញុំក៏មិនដឹងថាអ្នកចាស់ប៉ុណ្ណាដែរ។
បើអ្នកចង់ដឹងមែនសូមសួរគេសួរឯងចុះ កាលពីមុនប្លកខ្ញុំមានរចនាសម័្ពន្ធយ៉ាងម៉េចខ្លះនោះ ប្លកពីមុនៗ បានបាត់ស្រមោលហើយ តែនៅមាននៅ E-khmer។
អ្វីដែលប្លែក អាចទទួលពិន្ទុ? ខ្ញុំប្លែកតាំងពីតូច បែរជាគេថា ខុសគេខុសឯង ឆ្កួតៗអាម៉ែចមិនដឹង។ ហ្នឹងនៅហៅថាពិន្ទុអី?

10. មេឃា - ខែ​មីនា 18, 2010

ខុសគេខុសឯងហ្នឹងហើយគេហៅថា «ល្បី» !
បើនៅស្រុកគេ​(បរទេស)វិញ មនុស្សបែបនេះតែងតែធ្វើសកម្មភាពប្លែកៗដើម្បីទាមទាឲ្យគេចាប់អារម្មណ៍។ តែបើតាមការរៀបរាប់របស់កុមារកាមទេព ភាពប្លែកខុសគេមានតាំងពីតូច បែបនេះគេហៅថា «ធម្មជាតិកំណត់មកថាជាកំពូលមនុស្សតាំងពីតូច» មិនបាច់ទាមទាការចាប់អារម្មណ៍ តែមានគេមកចាប់អារម្មណ៍ស្រាប់ (មិនបាច់ចំណាយថវិកា) !
ពិន្ទុរបស់ខ្ញុំអាចមិនមានតម្លៃសម្រាប់កុមារកាមទេព តែខ្ញុំផ្តល់ពិន្ទុផ្អែកតាមមនោសញ្ចេតនា និងបច្ចេកទេសបន្តិចបន្តួច !

11. ជាតា - ខែ​មីនា 19, 2010

ជឿហើយថា និយាយជាមួយនឹងអ្នកច្បាប់ស៊ីពេលច្រើនណាស់ ! 😛

12. កុមារកាមទេព - ខែ​មីនា 19, 2010

ហត់ណាស់!!!!! ចង់នរណាចាប់អារម្មណ៍ក៏ចាប់ទៅ។ ខ្ញុំនេះមិនមែនអ្នកចេះដឹងអីទេ ហើយក៏មិនត្រូវការគេចាប់អារម្មណ៍អីដែរ សូមឲ្យតែចូលអានប្លកខ្ញុំហើយ មានវាចារ ដើម្បីឲ្យខ្ញុំដឹងថាអ្នកណាចូលផង!!!!

13. មេឃា - ខែ​មេសា 21, 2010

@កុមារកាមទេព : ក្រែងពោលថា នរណាចូលមើលក៏ដឹង ម៉េចចាំបាច់សុំឲ្យទម្លាក់វាចារ ?
បែបដឹងត្រឹមតែចំនួនអ្នកទស្សនា ! ហ្មង ! 😉


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: