jump to navigation

ទទេ = គ្មានសោះ ខែ​កុម្ភៈ 24, 2010

Posted by មេឃា in កខគឃង.
trackback

តើមានមនុស្សប៉ុន្មាននាក់ដែលធ្លាប់បានឆ្លងកាត់ភាពទទេក្នុងជីវិត ?

សម្រាប់ខ្ញុំ ឆ្លងកាត់បានម្តងដងដែរ… ត្រង់ចំណុចទទេ គឺគ្មានអ្វីទាល់តែសោះ…  ចាប់ផ្តើមពីចំណុចសូន្យ… ពេលនោះទើបបាត់បង់ការងារ… ៦ ខែបន្ទាប់មក… បាក់បែកស្នេហា និងចុងក្រោយមិត្តភក្តិជិតស្និទក៏ចាកចេញទៅឆ្ងាយអស់…ពេលនោះសូម្បីតែឯកសារសំខាន់ៗដែលខំប្រមែប្រមូលអស់មួយទស្សវត្ស ហើយបានរក្សាទុកក្នុងកុំព្យូរទ័រ ត្រូវបានវាយប្រហារដោយមេរោគ (ញាំអស់)…

មតិ»

1. ចាន់ផល - ខែ​កុម្ភៈ 26, 2010

ឆ្លងកាត់​កាលទេសៈ​បែប​នោះ​បាន គឺ​ជា​រឿង​​អស្ចារ្យ​ណាស់។ ឧបសគ្គ​ដ៏​កាច​សាហាវ​ក៏​ក្លាយ​ជា​អនុស្សាវរីយ៍​ទៅ​ហើយ។ ខ្ញុំ​គ្រាន់​តែ​សរសើរ​ចំពោះ​ស្មារតី​ឆ្លង​កាត់​របស់ មេឃា តែ​បើ​ខ្ញុំ​ជួប​រឿង​បែប​នេះ​វិញ មិន​ដឹង​ត្រូវ​ធ្វើ​អារម្មណ៍​បែប​ណា​នោះ​ទេ។ រាល់​ថ្ងៃ​នេះ ពេល​ជួប​បញ្ហា​ម្ដងៗ ខ្ញុំ​បាន​ត្រឹម​ប្រាប់​ខ្លួន​ឯង​ថា ទេវតា​មិន​ផ្ដាច់​ផ្លូវ​មនុស្ស​ទេ តែ​បើ​សិន​ជា​ទេវតា​​ស្អប់​ខ្ញុំ ផ្ដាច់​ផ្លូវ​តែ​ខ្ញុំ​ម្នាក់ ជីវិត​ខ្ញុំ​​នឹង​ចប់​ហើយ! ខ្ញុំ​ធ្លាប់​គិត​ថា បើ​បាត់បង់​អ្វី​មួយ ទេវតា​នឹង​សង​របស់​ល្អ​​មួយ​ផ្សេង​​ឱ្យ​មក​វិញ​ តែ​ខ្ញុំ​នៅ​តែ​ខ្លាច ថា​ទេវតា​មិន​អាច​រក​បាន​របស់​ល្អ​ជាង​មក​សង​ខ្ញុំ។

mekhea - ខែ​កុម្ភៈ 26, 2010

ចាន់ផល ជាមនុស្សមានសុទិដ្ឋិនិយមណាស់ហ្ន !
ខ្ញុំហ៊ាក់មានអារម្មណ៍ថា រវាងយើងទាំងពីរមានអ្វីម៉្យាងដែលស្រដៀងគ្នា គឺត្រង់គំនិតសុទិដ្ឋិនិយមនេះឯង !
មិនមែនជួនកាលទេ គឺខ្ញុំតែងតែយល់ស្របជានិច្ចថា «មនុស្សលោក គឺគ្មានអ្វីដែល Perfect = ឥតខ្ចោះនោះទេ» មានអ្វីមួយល្អ តែមានអ្វីមួយដែលមិនសូវល្អផងដែរ… បើបាត់បង់អ្វីមួយនឹងទទួលបានអ្វីមួយតបមកវិញ… (នេះជាការគិតបែបវិជ្ជមាន)
ពេលខ្ញុំឆ្លងកាត់ដំណាក់កាលទទេ… ដំបូងមានអារម្មណ៍ថា ធុញធប់ណាស់ តែមិនយូរប៉ុន្មានបែរជាមានអារម្មណ៍ថា ស្រាលខ្លួនទៅវិញ… នេះមកពីខ្ញុំធ្លាប់ហាត់រៀនសម្មាធិ ហាត់ Yoga និងប្រើ Will Power។ ពូកែទេបែបនេះ ?

ចាន់ផល - ខែ​កុម្ភៈ 27, 2010

អូហហហ៍…ពិត​ជា​ពូកែ​មែន! ខ្ញុំ​វិញ​ កើត​ទុក្ខ​ចេះ​តែ​ដេក «ដេកបំភ្លេចទុក្ខ» 😀

2. mekhea - ខែ​មីនា 1, 2010

ត្រង់នេះ ផល ពូកែជាងខ្ញុំ…
ខ្ញុំវិញ… បើកើតទុក្ខដេកមិនលក់ទេ ! 😀
ជួនកាលមួយយប់សម្រាកបានតែ ២ ម៉ោងទេ តែដល់យប់ទីបី ដេកសងវិញ… ធម្មជាតិរបស់មនុស្សគឺបែបនេះឯង ! ដល់ពេលធ្ងន់ពេកនឹងទម្លាក់ដោយខ្លួនឯងហើយ !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: