jump to navigation

វិរៈបុរសនៅកោះពេជ្រ (២២ វិច្ឆិកា ២០១០) ខែធ្នូ 2, 2010

Posted by មេឃា in កខគឃង, កំណត់ហេតុមេឃា, Cambodia Feature Stories.
11 comments
ប្រភព ៖ sabay
 
រស់ គង់ ៖ ខ្ញុំ ជួយគេ​​-៧នាក់ត្រូវសមត្ថកិច្ចវាត់មួយខ្សែក្រ វ៉ាត់!
 

 

 
លោក រស់ គង់ អ្នកផលិតកម្មវិធីប្រចាំវិទ្យុ FM ១០២ (រូបភាព ៖ សប្បាយ)
ម្នាក់ក្នុងចំណោមមនុស្សជាង១០០០នាក់ដែលជាប់គឿង លោក​ រស់ គង់ អ្នក​ផលិត​កម្ម​វិធី​​ប្រចាំ​វិទ្យុFM១០២  បាន​រៀប​រាប់ប្រាប់​Sabay ថា បន្ទាប់​ពី​ដោះ​ខ្លួន​បាន ពី​តំបន់​គ្រោះ​ថ្នាក់​លើ​ស្ពាន​កោះ​ពេជ្រ លោក​បាន​ព្យា​យាម​​ជួយ​រំដោះ អ្នក​រង​គ្រោះ​បាន​ចំនួន​៦​ទៅ​៧​នាក់ ទៀត។
រស់ គង់​ ថា​ខ្ញុំ​​ចេញ​ពី​ស្តង់​មួយ​របស់​អង្គការ​Chems ​​​នៅ​ម្តុំ​ណា ហ្គា ឆ្ពោះ​ទៅ​កាន់​កោះ​ពេជ្រ ក្នុង​បំណង​ថត​សមេ្លង​ប្លែក​ៗ​ទុក​ប្រើ​ក្នុង​កម្មវិធី វិទ្យុគឺ​ខ្ញុំ​ទៅ​តែ​ឯង​ទេ។ដើរ​បានប្រហែល​៥នាទី​ដល់​គល់​ស្ពានពេល​នោះ​អត់​ទាន់​ចង្អៀត ទេ មាន​អ្នក ដើ​រ​ទៅ​មក​ធម្មតាពេល​ដែល​ដើរ​លើ​ស្ពាន​បាន​ប្រហែល​៣០​ម៉ែត្រ ស្រាប់តែ​បុរស​ម្នាក់​មាឌ​ធំ​ឌាំង ផ្លុំ​កញ្ចែ​ច្រេក​ៗ​និង​បី​មនុស្ស​ជំទង់​ម្នាក់​នៅ​នឹង​ដៃ​។​ ពេល​នោះ​មនុស្ស​ចាប់​ផ្ដើម​ទ្រេល​ទៅ​ទ្រេល​មក​​ប្រជ្រៀត​គ្នា​រក​ច្រក​ចេញ​រៀង​ៗ​ខ្លួន។
ជា​មួយ​ភាព​ក្ដុកក្ដួល​ផុស​ចេញ​តាម​ពន្លឺ​ភ្នែក​​លោក​បន្ត​មួយៗ​ថាតែខ្ញុំ​មិន​បាន​ដឹង​ថា​គាត់ឆ្លង​ផុត​ស្ពាន​ឬ​អត់​ទេ។បន្ទាប់​មក​ក៏​ខ្ញុំ​ឃើញ​មនុស្ស​មាឌ​ឌាំង​នាំ​មុខ​ក្រុម​ខ្លួន ដោយ​មាន​សូរសម្លេង​ហ៊ោ​សើច​ក្នុង​ពេល​ដែល​បរិយាកាស​កាន់​តែ​ចង្អៀត​ទៅ​ៗ។ខ្ញុំ​និង​អ្នក​ឯ​ទៀត​ចាប់​ផ្តើម​ដឹង​ថា​ស្ថាន​ការណ៍​មិន​ស្រួល​ ទៅ​មុខ​ក៏​ណែន ទៅ​ក្រោយ​ក៏​ណែនបើ​នៅ​កណ្ដាល​ស្ពាន​ខ្ញុំ​អាច​មាន​គ្រោះ​ថ្នាក់ខ្ញុំ​ក៏​សម្រេច​ជ្រៀត​ទៅ​ខាង​ស្ដាំ​ដៃ​បង្កាន់​ដៃ​ស្ពាន}
លោក​បន្ត​ថា​ ឈរ​នៅ​បង្កាន់​ដៃ​ស្ពាន​មួយ​សន្ទុះ​កាន់តែ​ណែន​ផ្ទប់​មក​​​ក៏​សម្រេច​ផ្លោះ​បង្កាន់​ដៃ​ទៅ​ឈរ​ខាង​ក្រៅ​ស្ពាន​វិញ ហើយ​លោក​ក៏​ឃើញ​មាន​អ្នក​ឈរ​ខាង​ក្រៅ​បង្កាន់​ដៃ​ស្ពាន​ជា​ច្រើន​ដូច​លោក​ដែរ​។ពេល​នោះ​ខ្ញុំ​ឮ​សម្លេង​​នារី​ម្នាក់​ស្រែក​ខ្សាវ​ៗ​ថាខ្ញុំ​ថប់​ដង្ហើម​ណាស់ពេល​នោះ​លោក​ក៏​ឃើញ​កូន​ក្មេង​​ជិះ​​លើ​ក​ឪពុក​យំ​ឡែៗខ្ញុំ​ខំ​ឈោង​ទាញ​គេ​អោយ​ឈរ​ខាង​ក្រៅ​ស្ពាន​ដូច​ខ្ញុំ​ដែរក្មេង​នោះ​អាយុ​ប្រហែល​៧​ទៅ​៨​ឆ្នាំ ប៉ុណ្ណោះ។}
លើស​ពី​នេះ​លោក​បាន​ឈោង​ចាប់​យក​ក្មេង​ម្នាក់​ទៀត​វ័យ​ប្រហែល​ជាង​ម៉ា​ខួប។ ជា​រួម​ក្នុង​ពេល​លោក​​ឈរ​នៅ​ខាង​ក្រៅ​ស្ពាន​បាន​ជួយ​ក្មេង​ៗ​ពីរ​បី​នាក់​។ ក្រៅ​ពី​នេះ​ លោក​ថា បាន​ទាញ​បង​ស្រី​ម្នាក់​ទៀត​ដែល​ត្រូវ​មនុស្ស​ម្នា​គាប​ជាប់នឹង​បង្កាន់​ដៃ​ស្ពាន​រួច​ផុត​ពី​ការ ជាប់​គាំង​នោះ។
ជុំវិញ​មូល​ហេតុ​វិញ លោក​ក៏​ពុំ​អាច​បញ្ជាក់ ថា មក​ពី​អ្វី​ពិត​ប្រាកដ​ទេ។ តែ​លោក​ថា សម្រែក​ដែល​លោក​បាន​ឮ​ថា មាន​ស្ពាន​បាក់ ឬ​ខ្សែ​ភ្លើង​ឆក់​នោះ​ ជា​ពាក្យ​ចចោម​អារាម​ដើម្បី​អោយ​អ្នក​នៅ​គល់​ស្ពាន​ទាំង​សង​ខាង​ដក​ថយ​។ ប៉ុន្តែ ពាក្យ​នេះ ក៏​ជា​អាវុធ​ធ្វើ​អោយ​ស្ថានការណ៍​កាន់​តែ​អាក្រក់​ថែម​ឡើង។ គឺ​ពេល​នោះ​មនុស្ស​កាន់​តែ​រូត​យក​រួច​ខ្លួន​រៀង​ៗ​ខ្លួន ដោយ​មិន​គិត​ពី​នរណា ឡើយ។
លោក​រៀប​រាប់​ប្រាប់ Sabay បន្ត​​ទៀត​ថានៅ​ពេល​ដែល​ស្ថាន​ការណ៍​កាន់​តែ​លែង​អាច​គ្រប់គ្រង​អ្នក​ដែល​មាន​កម្លាំង​ខ្សោយ ស្មារតី​ខ្សោយ​ សុខភាព​ខ្សោយ គឺ​ប្រៀប​ដូច​នឹង​ចុង​អង្ករ អ្នក​ដែល​មាន​កម្លាំង​ខ្លាំង​ដូច​គ្រាប់​អង្ករ​ ឬ​គ្រាប់​​ស្រូវ​​​ដែល​គេ​រែង​នៅ​ខាង​លើ ឯ​អ្នក​ខ្សោយ​នៅ​ខាង​ក្រោម​ត្រូវ​គេ​ជាន់អ៊ីចឹង​ហើយ​បាន​ជា​ឃើញ​អ្នក​ស្លាប់​ភាគ​ច្រើន​ជា​នារី
លោក​អះ​អាង​ថា ម៉ោង​ជាង​១០​ឃើញ​មាន​សមត្ថកិច្ច​មក​ដល់ និង​មាន​រថយន្ត​សង្គ្រោះ​ចំនួន​ពីរ​គ្រឿង​ចូល​មក​ដល់​ពាក់​កណ្ដាល​ស្ពាន​រំដោះ​អ្នក​រង​គ្រោះ គឺ​ជម្លៀស​ពី​ខាង​កោះ​ពេជ្រ​មុន។​ដល់​ស្ថាន​ភាព​ស្រឡះ​បន្តិច លោក​​លោត​​ចូល​មក​ខាង​ក្នុង​ស្ពាន​វិញ​។ពេល​ហ្នឹង​ ខ្ញុំ​ចាប់​ផ្តើម​ជួយ អ្នក​ណាស្ទាប​ខ្លួន​ទៅ​នៅ​ក្តៅ​ ដោយ​យក​ចង្អុល​ដៃ​ដាក់​ចុង​ច្រ​មុះ​មើល​ដង្ហើម យក​ដៃ​ស្ទាប​ទ្រូង ប្រុស​ក៏​ដោយ​ស្រី​ក៏​ លែង​គិត​ពី រឿង​ខ្មាស​អៀន​អី​ហើយ​ខ្លះ​ខ្ញុំ​បី​សម្រាប់​អ្នក​មិន​ដឹង​ខ្លួនខ្លះ​ខ្ញុំ​អៀវ​បើ​នៅ​ដឹង​ខ្លួន​តែ​កម្លាំង​ខ្សោយពេល​ដែល​ខ្ញុំ​អស់​កម្លាំង​ ខ្ញុំ​ជួយ​បក់​ខ្យល់​អោយ​អ្នក​ដែល​គេ​ជួយ​នៅ​គល់​ស្ពាន​ខាង​កើតបាត់​ហត់​ក៏​ចាប់​ទៅ​ជញ្ជូន​ម៉ោ​ទៀត…}
អ្នក​ផលិត​កម្មវិធី​ប្រចាំ​វិទ្យុ​FM១០២​រូប​នេះ ឲ្យSabayដឹង​ទៀត​ថា នៅ​ពេល​ដែល​សមត្ថ​កិច្ច​មក​​ដល់​កាន់​តែ​ច្រើន សមត្ថកិច្ច​បាន​ព្យាយាម​រារាំង​មិន​អោយ​អ្នកក្រៅ​ពី​សមត្ថកិច្ច ចូល​ដោយ​ដាក់​បារ៉ាស។ “..មនុស្ស​ដែល​ខ្ញុំ​ជួយ​ដោយ​ផ្ទាល់​មាន​ពី៦​ទៅ​៧​នាក់ហើយ​ខ្ញុំ​គិត​ថា​នឹង​ជួយ​បន្ត​ទៀត ប៉ុន្តែនៅ​ពេល​ដែល​​ខ្ញុំ​រត់​ចូល​ទៅ​យក​បន្ត​ ខ្ញុំ​ត្រូវ​សមត្ថកិច្ច​ដាក់​ម៉ា​ខ្សែ​ក្រវាត់​}
ទោះ​បី​ជា​លោក​ត្រូវ​មួយ​ខ្សែ​ក្រវ៉ាត់​របស់​ប៉េអឹម​ក៏​ដោយ​ក៏​លោក​ពុំ​មាន​ការ​ខឹង​សម្បារ​ដែរ។ ព្រោះ​លោក​យល់ថា សមត្ថកិច្ច​បារម្ភ​ចំពោះ​ជន​ខិល​ខូច​បន្លំ​យក​ទ្រព្យ​សម្បត្តិ​អ្នក​រង​គ្រោះ​ក៏​ថា​បាន។ ម្យ៉ាង​ទៀត​ប៉េអឹម​ដែល​វាយ​លោក​ទើប​តែ​មក​ដល់​ថ្មី​ពុំ​ស្គាល់​លោក។ រស់ គង់ ថា​លោក​នៅ​តែ​ជួយ​បន្ត​ទៀត​ដល់​អ្នក​រង​គ្រោះ​ដែល​ត្រូវ​បាន​សង្គ្រោះ​ពី​លើ​ស្ពាន​រួច។ ក្នុង​ហេតុការណ៍​នេះ​ លោក​សង្កេត​ឃើញ​មាន​បុរស​បរទេស​ពីរ នាក់​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ខ្មែរ​ដទៃ​ទៀត​ដែរ។
ទាក់ទិន​ទៅ​នឹង​ស្ពាន​តូច​ចង្អៀត ដែល​អាច​ជា​ដើម​ចម​នៃ​បញ្ហា នេះ លោក រស់​ គង់ លើក​ឡើង​ថា ប្រហែល​ជា​អ្នក​សាង​សង់​ពុំ​បាន​គិត​ដល់​ពេល​ដែល​មាន​មនុស្ស​ឆ្លង​​កាត់​ដូច​ពេល​នេះ​ទេ​មើល​ទៅ​។ លើស​ពី​នេះ រស់ គង់ ថា សមត្ថកិច្ច​ហាក់​យឺត​យ៉ាវ​បន្តិច​ក្នុង​កិច្ច​អន្តរាគមន៍​នេះ បើ​ទោះ​ជា​កិច្ច​អន្តរាគមន៍​ពិតជា​ដុត​ដៃ​ដុត​ជើង​ក៏​ដោយ។
 
អត្ថបទៈ ទូច​ សុខ

ពាក្យសម្បថរបស់សាក្សី នៅមុខវត្ថុសក្តិសិទ្ធិ ខែវិច្ឆិកា 19, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល, សញ្ញាណទូទៅនៃការវិភាគច្បាប់, សិក្សា និងវិភាគច្បាប់.
add a comment

ក្នុងរឿងព្រហ្មទណ្ឌ សាក្សីដែលត្រូវកោះអញ្ជើញដោយតុលាការ ដើម្បីឆ្លើយបំភ្លឺ ឬបញ្ជាក់សក្ខីភាព ត្រូវធ្វើសម្បថមួយដែលដឹកនាំដោយក្រឡាបញ្ជីមួយរូប ហើយធ្វើឡើងនូវចំពោះមុខ វត្ថុសក្តិសិទ្ធិ នៃតុលាការនីមួយៗ។ មុននឹងចាប់ផ្តើមធ្វើសម្បថ អ្នកស្បថត្រូវអុជទៀន ធូប បូជា ចំពោះវត្ថុសក្តិសិទ្ធិដែលខ្លួនត្រូវស្បថ ហើយអានពាក្យសច្ចាប្រណិធាន តាមក្រឡាបញ្ជីដែលបានអានប្រារព្ធវាទខ្លាំងៗ​ ច្បាស់ៗ ឲ្យអ្នកស្បថស្តាប់…

អ្នកតាខ្មែរ

ប្រារព្ធវាទ
 

បពិត្រទេព្រក្ស អារុក្ខអារក្សអ្នកតា និងបារមីដ៏សក្តិសិទ្ធិ មានព្រះអង្គដងកើរ ព្រះអង្គក្រពុំឈូក ព្រះអង្គស្វេតច្ឆត្រ ព្រះអង្គចេក ព្រះអង្គចម អ្នកតាឃ្លាំងមឿង អ្នកតាក្រហមក លោកតាដំបងដែក លោកតាដំបងក្រញូង លោកយាយទេព ព្រះអង្គវិហារសួគ៌ ព្រះអង្គព្រះជីរ៍ វត្តបារាយណ៍ ព្រះអង្គវត្តភ្នំខែង ជាដើម សូមយាងអញ្ជើញមកធ្វើជាអធិបតីក្នុងពិធីសម្បថនេះ ត្បិតគូក្តីនេះ បានឈ្លោះទាស់ទែងគ្នា ហើយអះអាងលើសាក្សីថា ជាអ្នកបានដឹង បានឃើញ បានឭ និងបានចាំដោយផ្ទាល់​ ហើយច្បាប់តម្រូវឲ្យយកអ្នកទាំងនេះ មកធ្វើជាសាក្សី ឲ្យឆ្លើយឲ្យបានទៀតត្រង់តាមពិត។

            បើអ្នកណាឆ្លើយមិនពិត តាមដែលខ្លួនបានដឹង បានឃើញ បានឭ និងបានចាំទេ សូមអស់ទេព្រក្ស អារុក្ខអារក្សអ្នកតា យាយទេព និងបារមីដ៏សក្តិសិទ្ធិ បំផ្លាញឲ្យលាញ ឲ្យស្លាប់តៃហោង យ៉ាងវេទនា ដោយគ្រាប់កាំភ្លើង ខ្សែភ្លើងឆក់ រន្ទះបាញ់ ខ្លាខាំ ពស់ចឹក លុះអនាគតជាតិឲ្យព្រាត់ប្រាសឳពុកម្តាយ បងប្អូន កូនចៅ ឲ្យក្ររហេមរហាម ខ្សត់ទ្រព្យ រងទុក្ខវេទនា អស់ប្រាំរយជាតិ។

បើអ្នកណាឆ្លើយឲ្យការណ៍ដោយពិតត្រង់ មិនវៀចវេរ មិនភូតកុហក មិនលំអៀង ព្រោះជាញាតិសាលោហិត មិនសមគំនិត ព្រោះខ្លាច ព្រោះស្អប់ ព្រោះលាភសក្ការៈ ព្រោះស៊ីសំណូកទេ សូមអស់ទេព្រក្ស អារុក្ខអារក្សអ្នកតា យាយទេព និងបារមីដ៏សក្តិសិទ្ធិ ក្នុងលោកជួយឲ្យគេមានអាយុយឺនយូរ មានសុខភាពល្អ មានទ្រព្យសម្បត្តិសម្បូរណ៍ហូរហៀរ មានញាតិផៅគោរពស្រឡាញ់រាប់អាន លុះអនាគតជាតិជួបតែសេចក្តីល្អ ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង សមដូចសេចក្តីបំណងប៉ងប្រាថ្នា កុំបីអាក់ខានឡើយ។
ពាក្យសច្ចាប្រណិធាន
 

ខ្ញុំសូមឆ្លើយតែការពិត ដែលខ្ញុំបានឃើញ បានឭ បានដឹង និងបានចាំផ្ទាល់។

បើខ្ញុំឆ្លើយមិនពិត ដោយប្រការណាមួយ សូមអស់ទេព្រក្ស អារក្សអ្នកតា និងបារមីដ៏សក្តិសិទ្ធិទាំងអស់ បរាមុខខ្ញុំ ឲ្យវិនាសលាញ អន្តរាយទ្រព្យសម្បត្តិ និងស្លាប់តៃហោង យ៉ាងវេទនា តែបើខ្ញុំឆ្លើយពិតត្រង់ សូមទេវតាជួយឲ្យខ្ញុំ មានទ្រព្យសម្បត្តិសម្បូរហ៍ហូរហៀរ និងរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ជួបជុំបងប្អូន ញាតិផៅសន្តាន​ ជារៀងរហូតគ្រប់ជាតិកុំបីអាក់ខានឡើយ។

បញ្ជាក់ ៖ ការធ្វើសម្បថនេះ ច្បាប់តម្រូវឲ្យសាក្សីធ្វើសម្បថមុនពេលឆ្លើយក្នុងអង្គសវនាការ តែចំពោះគូវិវាទ មិនបានតម្រូវឲ្យធ្វើសម្បថទេ។​ តាមការបកស្រាយរបស់អ្នកច្បាប់ ហេតុដែលមិនតម្រូវឲ្យគូវិវាទធ្វើសម្បថ ព្រោះធម្មជាតិរបស់គូវិវាទ គឺនិយាយមិនពិត ហើយបង្កាច់យកតែត្រូវរៀងខ្លួន។

រដ្ឋាភិបាលកម្ពុជា រកឃើញ បុគ្គលិកខ្មោច ជិត បីម៉ឺននាក់ ខែវិច្ឆិកា 17, 2010

Posted by មេឃា in Cambodia Feature Stories.
3 comments

ព័ត៌មានថ្មីៗពីវិទ្យុ អ៊េប៊ីស៊ី អូស្ត្រាលី 16:11:02, 17 November 2010

រូបត្លុក ខុមហ្វ្រែល

រដ្ឋាភិបាលកម្ពុជា បានលុបឈ្មោះ មន្រ្តី រាជការស៊ីវិល ដែលមានតែឈ្មោះ ឬ បុគ្គលិកខ្មោច ចំនួន ប្រហែល ៣ ម៉ឺន នាក់។

មន្រ្តីរាជការទាំងនោះ បានឈប់ពីការងារ យូរមកហើយ ប៉ុន្តែនៅតែ ទទួលប្រាក់ខែ។

កាសែតភ្នំពេញប៉ុស្តិ៍ រាយការណ៍ថា កាលពី ខែឧសភា បុគ្គលិកស៊ីវិលខ្មោច ២ ពាន់ នាក់ ដែល រដ្ឋាភិបាល ចំណាយថវិកា ប្រហែល ២ លាន ដុល្លារ ក្នុងមួយឆ្នាំ ត្រូវបានគេរកឃើញ នៅក្នុងអំឡុងពេល នៃការធ្វើសវនកម្ម នៅ ក្នុងក្រសួង ២១ ក្នុងចំណោមក្រសួងទាំង ២៦ របស់ រដ្ឋាភិបាល។

លោក ជាម យៀប ប្រធានគណៈកម្មាការរដ្ឋសភា ទទួលបន្ទុកធនាគារ និង ហិរញ្ញវត្ថុ និយាយថា បុគ្គលិកខ្មោច ២ ម៉ឺន ៨ ពាន់ នាក់ បន្ថែមនេះ ត្រូវបានគេរកឃើញតាំងពីខែឧសភា នៅក្នុងអំឡុងពេល នៃការស៊ើបអង្កេតនៅតាមកន្លែងធ្វើការ ទាំងថ្នាក់ខេត្ត ព្រមទាំង នៅក្នុង ក្រសួងប៉ូលិស និង ទាហានផង។

លោក ជាម យៀប បន្តថា នាយកដ្ឋានរបស់លោក បានតាំងចិត្តធ្វើការ ទៅលើបញ្ហាបុគ្គលិក ខ្មោចនេះ និង លុបបំបាត់បញ្ហានេះ ទាំងស្រុង នាពេលអនាគត។

ការធ្វើជំរឿនថ្មីៗ នេះគឺជាការខិតខំ របស់រដ្ឋាភិបាលលើកទីបី។ ការធ្វើជំរឿននៅក្នុងឆ្នាំ ១៩៩៥ បានរកឃើញ បុគ្កលិកខ្មោចចំនួន ប្រហែល ១ ម៉ឺន ៨ ពាន់ នាក់ ចំណែកឯ ការធ្វើជំរឿន ក្នុងឆ្នាំ ២០០០ និង ២០០១ បានរកឃើញបុគ្គលិកខ្មោច ៩ ពាន់ នាក់៕

(ប្រែសម្រួលដោយ ៖ វ៉ាន់ មុនីរ័ត្ន)

កម្ពុជា​ ហាម​ព្រះ​សង្ឃ​ និមន្ត​កាត់​ ចំណោម​មហាជន ​ក្នុង ​ពិធី​បុណ្យ​អុំ​ទូក ខែវិច្ឆិកា 11, 2010

Posted by មេឃា in កខគឃង.
add a comment

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍ (Thursday, 11 November 2010 09:59 AFP)

ព្រះសង្ឃកម្ពុជា និមន្តនៅក្នុង បរិវេណប្រាសាទអង្គរវត្ត ក្នុងពិធីបុណ្យវិសាខបូជា។ រូបថត សុវណ្ណ ភីឡុង

ព្រះ​សង្ឃ​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ព្រមាន​មិន​ឲ្យ​​និមន្ត​​មក​ចូល​រួម​ជា​មួយ​មហាជន​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ដ៏​ធំ​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ ​នា​ឆ្នាំ​នេះ​ឡើយ ដោយ​ការ​សម្លឹង​មើល​នារីៗ​ស្លៀក​សំពត់​​ខ្លី នឹង​នាំ​ឲ្យ​ដាច់​អាបត្តិ។

អ្នក​ចូល​រួម​ទស្សនា​​ជាង ២​លាន​នាក់ ត្រូវ​​គេ​រំពឹង​ថា​ នឹង​​សម្រុក​ចូល​មក​រាជ​ធានី​ភ្នំពេញ​សម្រាប់​ពិធី​បុណ្យ​ប្រពៃណី​រយៈ​ពេល​បី​ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ ២២​ វិច្ឆិកា​ខាង​មុខ​នេះ ដើម្បី​ចូល​រួម​សប្បាយ​រីក​រាយ​​ពិធី​បុណ្យ​ប្រណាំង​ទូក​ង នៅ​តាម​ដង​ទន្លេ​សាប ការ​បាញ់​កាំជ្រូច និង​បណ្តែត​ប្រទីប។

ប៉ុន្តែ សម្រាប់​ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​នៅ​ក្នុង​ទីក្រុង ព្រឹត្តិការណ៍​នៅ​ក្នុង​ឆ្នាំ​នេះ នឹង​​ក្លាយ​ទៅ​ជា​កិច្ច​ការ​ត្រូវ​រក្សា​ភាព​ស្ងប់​ស្ងាត់​​ ទៅ​តាម​វិធានការ​រឹត​បណ្តឹង​ថ្មី។

ព្រះ​គណៈ​មេគុណ នួន ង៉ែត ព្រះ​សង្ឃ​នាយក​រាជ​ធានី​ភ្នំពេញ បាន​មាន​សង្ឃ​ដីការ​​ប្រាប់ AFP ថា៖ «ក្នុង​នាម​យើង​ជា​សង្ឃ វា​មិន​ល្អ​ទេ​ដែល​និមន្ត​​កាត់​ចំណោម​មហាជន​ ពីព្រោះ​យើង​អាច​នឹង​ប៉ះ​ពៀរ​ដល់​ញោម​ញាតិ​ដទៃ»។

ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា ត្រូវ​បាន​គេ​ផ្តល់​តម្លៃ​យ៉ាង​ខ្ពង់​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​​ព្រះ​សង្ឃ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ​សង្ឃ ដោយ​មិន​ត្រូវ​សម្លឹង​មើល​នារី​ភេទ​ទេ កុំ​ថា​ឡើយ​ដល់​ប៉ះ​ពាល់​។

ព្រះ​តេជគុណ​ នួន ង៉ែត បាន​មាន​សង្ឃ​ដីការ​បន្ថែម​ថា វា​សាក​សម​ទេ​សម្រាប់​ព្រះ​សង្ឃ នៅ​ពេល​ត្រូវ​បាន​គេ​មើល​ឃើញ​និមន្ត​កាត់​មហាជន​នៅ​អំឡុង​ពិធី​បុណ្យ​អុំ​ទូក​តាម​បណ្តោយ​មាត់​ទន្លេ ជា​ពិសេស​នៅ​ពេល​មាន​ការ​សម្លឹង​មើល​​ពី​ក្រុម​មន្ត្រី​ឋានៈ​ខ្ពស់ៗ។ ព្រះ​តេជ​គុណ​បន្ត​ថា ប្រសិន​បើ​ព្រះ​សង្ឃ​អង្គ​ណា​មួយស ហ៊ាន​​សម្លឹង​មើល​​នារី​ភេទ​ស្លៀក​ពាក់​ខ្លី ឬ​ខើច ព្រះ​សង្ឃ​អង្គ​នោះ នឹង​ត្រូវ​បាន​គេ​កែ​តម្រូវ។

ប៉ុន្តែ​ ព្រះ​សង្ឃ​នឹង​មិន​ត្រូវ​​បំភ្លេច​ចោល​ពិធី​ជួប​ជុំ​គ្នា​ ដើម្បី​ប្រារព្ធ​បុណ្យ​ប្រពៃណី​នេះ​ឡើយ។

ព្រះ​តេជ​គុណ​ នួន ង៉ែត មាន​សង្ឃ​ដីការ​ថា៖ «ពួកគេ​នៅ​តែ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​រៀប​ចំ​ពិធី​សូត្រ​មន្ត​ប្រោះ​ព្រំ​ដល់​ទូក​ង​ ដែល​ចូល​រួម​នៅ​ក្នុង​ការ​ប្រណាំង​នេះ​ដដែល»។

ពីធី​បុណ្យ​​អុំ​ទូក​ប្រចាំ​ឆ្នាំ ដែល​ជា​ពិធី​បុណ្យ​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​​កម្ពុជា បាន​គូស​បញ្ជាក់​អំពី​ដំណើរ​វិល​ត្រឡប់​មក​វិញ​នៃ​លំហូរ​ទឹក​​ក្នុង​បឹង​ទន្លេ​សាប និង​ទឹក​ទន្លេ​មេគង្គ៕ ប្រែ​សម្រួល ឌិត សុខធី

យក្សបួន ខែវិច្ឆិកា 5, 2010

Posted by មេឃា in កំសាន្ត/Entertainment, រឿងខ្មោច.
4 comments

មានវត្តបុរាណមួយ ត្រូវបានប្រជាជនដែលនៅក្នុងភូមិស្រុកគោរពបូជា និងមានជំនឿថា មានវត្ថុសក្តិសិទ្ធនៅថែរក្សា។ វត្ថុសក្តិសិទ្ធដែលគេខ្លបខ្លាច និងគោរពជាងគេនោះ គឺ យក្ស ដែលស្ថិតនៅជុំវិញ ក្លោងទ្វារនៃទិសធំៗទាំងបួន។

បើតាមតំណាលរបស់អ្នកស្រុកចាស់ទុំម្នាក់ គាត់បានរៀបរាប់ថា គាត់មិនបានដឹងទេថា វត្តនោះមានអាយុកាលប៉ុន្មានឆ្នាំមកទេ ព្រោះនៅពេលដែលគាត់ដឹងក្តីមក គឺបានឃើញវត្តនោះស្រាប់ទៅហើយ ទើបមិនប្រាកដថា បានសាងសង់តាំងពីជំនាន់ណា គ្រាន់តែដឹងថា វាមានអាយុរាប់រយឆ្នាំមកហើយ។

បើពិនិត្យទៅតាមរូបរាងនៃតួវិហារ និងរបងវត្ត គឺចាស់ទ្រុឌទ្រោមណាស់ទៅហើយ តែសំណង់ផ្នែកខ្លះទើបតែត្រូវបានជួសជុល ដោយអ្នកស្រុកអ្នកភូមិដែលមានសទ្ធាជ្រះថ្លា បានរ៉ៃបច្ច័យកសាងឡើងវិញតែផ្នែកដែលពុកខ្លាំងប៉ុណ្ណោះ។

នៅរៀងរាល់យប់ពេញបូរមី យក្សទាំងបួនទិសតែងតែតែឆ្លងទៅកណ្តាលទន្លេដើម្បីប្រកួតគ្នា ជាហេតុធ្វើឲ្យប្រជាជនដែលរស់នៅជុំវិញទន្លេ ផ្អើលលែងហ៊ានរស់នៅក្បែរវត្តនោះទៀត។ ក្នុងចំណោមយក្សទាំងបួននោះ មានយក្សនៅទិសខាងជើងមួយ ដែលប្រជាជនល្បីថា កាចសាហាវណាស់ និងពូកែជាងគេ តែងតែដើរ យាមល្បាត មើលការខុសត្រូវក្នុងវត្តអារ៉ាមជានិច្ច ប្រសិនបើអ្នកណាស្រវឹងស្រា ហើយដើរចូលវត្តនោះ ពិតជាជួបជាក់ នឹងយក្សទាំងភ្នែកស្រស់ៗតែម្តង។ ជនប្រមឹកជាច្រើនណាស់មកហើយដែលបានភ័យរត់ប្រាស់អាយ៉ូស រីឯអ្នកមិនដែលជឿក៏បានឃើញជាក់ រហូតដល់ខ្លបខ្លាចតេជៈបារមីយក្សរក្សាវត្តនោះគ្រប់គ្នា។

ក្រោយមកមានអ្នកស្រុកមួយចំនួន បានមកសុំលេខឆ្នោតជាញឹកញាប់ មានអ្នកខ្លះត្រូវអ្នកខ្លះខុស ទើបនាំឲ្យអ្នកស្រុកឆ្ងាយៗ ផ្អើលនាំគ្នាមកសុំលេខឆ្នោតភ្លូកទឹកភ្លូកដី បន្តកន្ទុយគ្នាឥតដាច់វេន។

នាល្ងាចមួយ មាននារីរកស៊ីផ្លូវភេទម្នាក់ ហ៊ាក់ដូចជា មិនសូវមានជំនឿនឹងរឿងបារមីនេះ តែបានមកសុំលេខឆ្នោតដែរ ដោយបន់ស្រន់ថា នឹងថ្វាយខ្លួនប្រាណឲ្យយក្សមួយយប់ ប្រសិនបើខ្លួនត្រូវឆ្នោតពិតមែន។

ប៉ុន្មានថ្ងៃក្រោយមក មានមនុស្សប្រទះសាកសពរបស់នារីម្នាក់នោះ នៅមុខក្លោងទ្វារកន្លែងយក្សខាងជើង។ មុខមាត់របស់សពនាង បានបង្ហាញភាពតក់ស្លុតជាខ្លាំង ហើយខ្លួនប្រាណទទេស្អាត មិនមានអ្វីបិតបាំងកេរ្តិ៍ភេទទេ។ អ្នកស្រុកដែលបានឭអំពីការបន់ដាក់ដង្វាយខ្លួនប្រាណរបស់នាង បានខ្សឹបខ្សាវគ្នាថា យក្សបានមកទារដង្វាយ ដែលនាងបានបន់ស្រន់ពីថ្ងៃមុន។

បើតាមកំណត់ហេតុរបស់ប៉ូលីស ពួកគេបានរកឃើញ សន្លឹកឆ្នោតពីរសន្លឹក នៅជាប់នឹងខ្លួននារីរងគ្រោះ ដែលជា លេខមានសំណាងត្រូវបានរង្វាន់ធំ ហើយចំថ្ងៃដែលនារីម្នាក់នោះបានស្លាប់បាត់បង់ជីវិត៕

 

និពន្ធដោយ ៖ កញ្ញា សុទ្ធារី

អ៊ឹង រដ្ឋា និង ទិត្យ វិច្ឆិកា ត្រូវតុលាការសៀមរាប ប្រកាសផ្តន្ទាទោស ពីបទ មជ្ឈឹម ខែវិច្ឆិកា 3, 2010

Posted by មេឃា in កខគឃង, ព័ត៌មាននីត្យានុកូល, សិក្សា និងវិភាគច្បាប់.
2 comments

Source : Cambodia Express News

តុលាការ​កាត់ទោស​ ទិត្យ វិច្ឆិកា​ និង​ អ៊ឹង រដ្ឋា​ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៦​ ខែ​តែ​ត្រូវ​ព្យួរ

ដោយ : បាយ័ន (ថ្ងៃទី 21 តុលា 2010)

សៀមរាប: តុលាការ​ខេត្ត​សៀមរាប​ បាន​បើក​សវន​ការកាត់ទោស​លោក ​ទិត្យ វិច្ឆិកា ជា​អ្នកចម្រៀង និង​លោក​ អ៊ឹង រដ្ឋា (​ហៅ​ទុយ​) ជា​ពិធីករ កាលពី​ថ្ងៃ​ទី​២០​ តុលា ​២០១០ ពី​បទ​ប្រើប្រាស់​អាវុធ​បាញ់គំរាម​អ្នកដទៃ ឲ្យ​ជាប់​ពន្ធនាគារ​ ៦​ខែ គិត​ចាប់ពី​ថ្ងៃ​កាត់ទោស តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំងអស់ ។​លោក ទិត្យ វិច្ឆិកា ជាអ្នកចម្រៀង និងលោក អ៊ឹង រដ្ឋា (ហៅទុយ) ជាពិធីករ

    គួរបញ្ជាក់ថា កាលពី​រាត្រី​ថ្ងៃទី​១១ ខែតុលា ​២០០៨ លោក​ ទិត្យ វិច្ឆិកា​ និង​លោក​ អ៊ឹង រដ្ឋា (​ហៅ​ទុយ​) បាន​ចូល​ទៅ​ផឹកស៊ី​នៅក្លឹប​ហ្សូ​ន​វ័ន (ZONE ONE CLUB) រហូត​យប់​ក៏​នាំគ្នា​ចេញ ។ ពេលនោះ​មាន​ភ្ញៀវ​ថយ​ឡាន​មក​ប៉ះ ​នឹង​ឡាន​នាយ ​ទុយ ក៏​មាន​ការ​ប៉ះ​សម្ដី​គ្នា ។ សន្ដិសុខ​ម្នាក់​ឈ្មោះ ​ស្រី ប៉ូ​រ៉ា ក៏​បាន​ទៅ​ទាញ​របង​បិទ​ ដើម្បី​ដោះស្រាយ តែ​ពេល​នោះ​ធ្វើឲ្យ​នាយទុយ ខឹងក៏​បាន​ដកកាំភ្លើង​ ដែល​ជា​កម្មសិទ្ធិ​របស់​លោក ​ទិត្យ វិច្ឆិកា​ បាញ់​ជា​ច្រើន​គ្រាប់ ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួនទាំង​យប់​ ដើម្បី​សាកសួរ ។

ក្លឹបហ្សូនវ័ន (ZONE ONE CLUB)

    ចំពោះ​អាវុធ​ដែល​ប្រើ​ធ្វើ​សកម្មភាព​ ត្រូវបាន​ដកហូត ចំណែក​មនុស្ស​ក៏​បាន​ដោះលែង​នៅ​ព្រឹក​ថ្ងៃ​ទី១២ ​តុលា​ ២០០៨​ នោះ ។​ តែ​សន្ដិសុខ​ឈ្មោះ​ ស្រី ប៉ូ​រ៉ា បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ចំពោះ​ជនបង្ក​ទាំងនោះ​ផងដែរ ។ ទើប​មកដល់​រសៀល​ថ្ងៃ​ទី២០​ តុលា​ ២០១០ នេះ តុលាការ​ខេត្ត​សៀមរាប​សម្រេច​បញ្ចប់​សំណុំរឿង​នេះ ៕

បទមជ្ឈឹម
បទល្មើស​អាជ្ញា​ដែលមានកំរិត​ទាប ជាងបទឧក្រិដ្ឋ ហើយ​​ដែលជា​ទូទៅ តែងតែ​អាចដាក់​​ទណ្ឌកម្ម​​ដោយការ ពិន័យ​ឬ​ជាប់​គុកតិចជាង​​មួយឆ្នាំ ។ (វចនានុក្រម ច្បាប់ របស់ គណៈមេធាវីកម្ពុជា)

ខែកត្តិក ឆ្នាំនេះ កម្ពុជា នឹងត្រជាក់ដល់ ១៣ អង្សារសេ ខែវិច្ឆិកា 2, 2010

Posted by មេឃា in កខគឃង, ប្រកាសរអេចរអូច.
add a comment

ផែនទីនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា

 

យោងតាមលិខិតអត់លេខ របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម លឹម គានហោ បានប្រកាសជូនដំណឹង ដល់ សាធារណៈជនកម្ពុជា ឲ្យបានជ្រាប ជាព័ត៌មានថា ជ្រលងសម្ពាធខ្ពស់មួយ ដែលបានកើតឡើងនៅ ប្រទេសចិន បានរំកិលខ្លួនមក គ្របដណ្តប់លើ ព្រះរាជាណាចក្រកម្ពុជា ជាហេតុនឹង បង្កឲ្យ សីតុណ្ហភាព និងអាកាសធាតុនៅកម្ពុជា នឹង ប្រែជា ត្រជាក់ខុស ពីធម្មតា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១០ រហូតដល់ ពាក់កណ្តាលខែ មករា ឆ្នាំ២០១១

ខេត្តដែលសីតុណ្ហភាពអាចចុះទាបរហូតដល់ ១៣»១៥ អង្សារសេ រួមមាន ៖

 «ខេត្តព្រះវិហារ

«ខេត្តស្ទឹងត្រែង

«ខេត្តក្រចេះ

«ខេត្តកំពង់ចាម

«ខេត្តរតនគីរី

«និង ខេត្តមណ្ឌលគីរី

ខេត្តដែលសីតណ្ហភាព អាចចុះទាបរហូតដល់ចន្លោះពី ១៦»១៨ អង្សារសេ រួមមាន ៖

«ខេត្តសៀមរាប

«ខេត្តឧត្តរមានជ័យ

«ខេត្តបន្ទាយមានជ័យ

«ខេត្តប៉ៃលិន

«ខេត្តបាត់ដំបង

«ខេត្តពោធិសាត់

«ខេត្តកំពង់ធំ

«និង ខេត្តកំពង់ឆ្នាំង

ខេត្ត រាជធានី ដែលសីតុណ្ហភាព អាចនឹងចុះទាបដល់ចន្លោះពី ១៨»២០ អង្សារសេ រួមមាន ៖

«រាជធានីភ្នំពេញ

«ខេត្តកណ្តាល

«ខេត្តកំពង់ស្ពឺ

«ខេត្តតាកែវ

«ខេត្តព្រៃវែង

«ខេត្តស្វាយរៀង

«និង បណ្តាខេត្តនៅជាប់តំបន់មាតសមុទ្រ…

ស្រីៗ មានសង្សារច្រើនជាងមួយ ជារឿងធម្មតា !? ខែតុលា 27, 2010

Posted by មេឃា in ពិភាក្សា.
22 comments

ហួសចិត្ត… ពេលឭ ស្រីៗជជែកគ្នាថា «មានសង្សារច្រើនជាងមួយជារឿងធម្មតា… សម័យនេះទៅហើយ !» sic.

កូនរបស់អូន ខែតុលា 22, 2010

Posted by មេឃា in ស្នាដៃនិពន្ធរបស់មេឃា.
6 comments

 

ប៉ាក់អើ... ហៅថា ប៉ា មួយម៉ាត់មកកូន...

            ខ្ញុំសែនភ្ញាក់ផ្អើលមែនទែន នៅពេលដែលនារីជាទីស្រឡាញ់ម្នាក់របស់ខ្ញុំ បានប្រាប់ខ្ញុំ​ថា នាងមានកូនជាមួយនឹងខ្ញុំ។ គិតឡើងវិញ យល់ថា ហ៊ាក់ដូចជា មិនសូវទំនងដែរ ព្រោះ​ទើប​តែស្គាល់កាយគ្នា បានត្រឹមតែជាងមួយខែ ក៏អាចមានកូនទៅហើយ។ ក្រោយពេលរៀប​ការ​យ៉ាង​តក់ក្រហល់ កូននោះក៏កើត​មក ហើយមុខដូចខ្ញុំមែនមែន នរណាៗក៏និយាយអីចឹងដែរ ។ ពេលចុះសំបុត្រកំណើត ហើយរាប់ថយក្រោយតាមកំណត់ហេតុប្រចាំថ្ងៃរបស់ខ្ញុំ ទើបដឹងថា ក្មេង​នោះអាយុត្រឹមតែ ជាង ៨ ខែ ក៏អាចកើតមកគ្រប់ខែដែរ !? 

ប្រពន្ធខ្ញុំនៅតែប្រកែកដដែល​ៗថា ខ្ញុំច្រឡំដោយ​ខ្លួនឯង…

តើថ្ងៃណាទើបនាងព្រមប្រាប់ការពិតថា កូននោះជារបស់អ្នកណា !?

ខ្ញុំតែងតែរកលេសឈ្លោះប្រកែកជាមួយនឹងនាងពីរឿងកូន ដើម្បីតែចង់ដឹងថា កូននោះជារបស់អ្នកណា !?

បីឆ្នាំក្រោយចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ យើងក៏បានឈានដល់ការចែកផ្លូវគ្នា…

រយៈពេលមួយខែ ក្រោយពេលដែលទើបនឹងបែកគ្នា ខ្ញុំនឹកនាង និងកូនខ្លាំងណាស់… ខ្ញុំនឹកដល់ពេលដែលយើងធ្លាប់ផ្អែមល្ហែមនឹងគ្នា… នឹកដល់សម្លេងតូចៗ ដែលស្រែកហៅថា «ប៉ាប៉ា!!!» ខ្ញុំនឹកដល់ទម្ងន់ដ៏ស្រាលរបស់ក្មេងតូចម្នាក់ ដែលតែងតែទម្លាក់មកលើទ្រូងរបស់ខ្ញុំ នៅរាល់មុនពេលចូលគេង…

គិតចុះឡើង… ខ្ញុំនៅតែសម្រេចចិត្តអាចទទួលយកនាង និងកូនបាន…តើនាងអាចទទួលយកខ្ញុំវិញដែរ ឬទេ !?

មុនពេលបែកគ្នា ខ្ញុំបានសួរបញ្ជាក់នាងថា តើរយៈពេលដែលយើងបាន​រស់នៅជាមួយគ្នាជិត បួន ឆ្នាំនេះ អូនសប្បាយចិត្ត ឬពិបាកចិត្តច្រើនជាង !? 

នាងបានឆ្លើយសំណួររបស់ខ្ញុំថា ពិបាកចិត្តច្រើនជាង ព្រោះខ្ញុំតែងតែធ្វើឲ្យនាងយំរហូត…

ការបែកគ្នាអាចជា ដំណោះស្រាយមួយដ៏ល្អសម្រាប់នាងដែរ ឬទេ !?

 

ឆាប់ៗនេះ… ប្រលោមលោកស្នេហា និងតម្លៃនៃជីវិតយុវវ័យ… មានតែនៅក្នុង ប្លុកមេឃា (តំណរភ្ជាប់គ្មានដែនកំណត់…)

ក្នុងឆ្នាំ ២០១១ ច្បាប់អនុញ្ញាតិឲ្យមន្ត្រីរាជការ កម្មករ និយោជិត នៃព្រះរាជាណាចក្រកម្ពុជា ឈប់សម្រាក ២៦ ថ្ងៃ ខែតុលា 18, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល.
add a comment

យោងតាមអនុក្រឹត្យលេខ ១១០ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១០ បានអនុញ្ញាតិឲ្យមន្ត្រីរាជការ កម្មករ និយោជិត នៃព្រះរាជាណាចក្រកម្ពុជា ឈប់សម្រាក ២៦ ថ្ងៃ ក្នុងឆ្នាំ ២០១១ ខាងមុខនេះ។

សូមចុចលើ់រូបដើម្បីរក្សាទុក និងមើលថ្ងៃឈប់សម្រាក...

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers

%d bloggers like this: