jump to navigation

ប្រកួតរូបថត សុខភាពមាតា និងទារក ខែកក្កដា 6, 2011

Posted by មេឃា in ឃោសនាផលិតផល.
trackback

សេចក្តីជូនដំណឹង

            មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) រួមសហការជាមួយ​ មូលនិធិសហ​ប្រជាជាតិ​សម្រាប់ប្រជាជន (UNFPA) សូមជូនដំណឹងដល់ សាធារណៈ ជន ទាំងអស់ ឲ្យបានជ្រាបថា ៖ ដើម្បី អបអរសាទរ​ទិវា ប្រជាជនពិភពលោក លើកទី ២០ ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១១ នេះ យើងខ្ញុំ ​នឹង រៀបចំ ការប្រកួតប្រជែង ពត៌មាន អប់រំ បែបរូបថត មួយស្តីពី សុខភាពមាតា និងទារក ក្នុងគោល បំណង​ ទាញ​ចំណាប់​អារម្មណ៍ ប្រជាពលរដ្ឋ ទូទៅ ឲ្យផ្តោតទៅលើ បច្ចុប្បន្នភាព នៃស្ថានភាពសុខភាព មាតា និង ទារកនៅក្នុងប្រទេសកម្ពុជា ។

 រង្វាន់រួមមានៈ

-       លេខ១ ទទួលបានរង្វាន់ដែលមានតម្លៃជាទឹកប្រាក់ ៣០០ដុល្លាសហរដ្ឋអាមេរិក

-       លេខ២ ទទួលបានរង្វាន់ដែលមានតម្លៃជាទឹកប្រាក់ ២០០ដុល្លាសហរដ្ឋអាមេរិក

-       លេខ៣ ទទួលបានរង្វាន់ដែលមានតម្លៃជាទឹកប្រាក់ ១៥០ដុល្លាសហរដ្ឋអាមេរិក

 លក្ខខណ្ឌនៃការជ្រើសរើសៈ

-       សាធារណៈជនទូទៅ និងអ្នកសារព័ត៌មាន ដែលមាន ចំណង់ចំណូលចិត្ត ខាងរូបថត

-       ត្រូវតែជារូបថតដែលថតដោយខ្លួនឯង

-       សំរាប់បេក្ខជនមួយរូបអាចផ្ញើររូបថតបានតែមួយសន្លឹកគត់

ប្រសិនបើសាធារណៈជន ទាំងអស់ មានចំណាប់ អារម្មណ៏ និងមានទំនុកចិត្ត លើស្នាដៃថតរូប របស់ខ្លួន​សូមផ្ញើររូបថត ទាក់ទិននឹង ប្រធានបទខាងលើ ព្រមទាំងចំណងជើងខ្លី (Caption) អំពីរូបថត ជាភាសាអង់គ្លេស ឬភាសាខ្មែរ ដែលមានខ្នាតទំហំ ២០សម x ១៥សម​ និងភ្ជាប់​មក ជា​មួយនូវ ឈ្មោះ លេខទូរស័ព្ទទំនាក់ទំនង ព្រមទាំងឆ្លើយនូវ សំណួរចំនួន បីជា​ភាសា​ខ្មែរ ឬអង់គ្លេសដូចខាងក្រោមៈ

១. តើអ្នកនឹងបង្ហាញ ឬផ្សព្វផ្សាយស្នាដៃរបស់អ្នកតាមរបៀបណា?

២. តើនរណាជាក្រុមគោលដៅរបស់អ្នក?

៣. តើអ្នករំពឹងថា នឹងទទួលបានការគាំទ្ររបៀបណាពីការផ្សព្វផ្សាយស្នាដៃរូបថតនោះ?

រួចផ្ញើរមកកាន់អង្គការ UNFPA រឺវិទ្យុសារិកាដោយផ្ទាល់ រឺអាចផ្ញើរ រូបថត ដែលមាន ទំហំធំបំផុត ១ MB ជា JPEG ឬ TIFF មក Email: sophanara@unfpa.org រឺ ko@sarika.fm រឺទំនាក់ទំនងលេខទូរស័ព្ទ​ ០២៣ ២១ ៥៥ ១៩  និង ០២៣ ៧២៦ ៨៤៥។

ចាប់​ទទួលពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃ សុក្រ ទី ១០ ខែ មិថុនា ឆ្នាំ ២០១១ វេលាម៉ោង ៥ ល្ងាច

សំរាប់អ្នកសារពត៌មានអាជីព ជាពិសេសស្រ្តី ត្រូវបានលើកទឹកចិត្តឲ្យចូលរួមប្រកួត។

បញ្ជាក់៖       រាល់រូបភាពដែលបានផ្ញើរមក UNFPA សូមរក្សាសិទ្ធិ ក្នុងការចុះផ្សាយ ជាសាធារណៈ ហើយរាល់ អភ័យឯកសិទ្ធិ ផ្សេងៗ អ្នកថតផ្ទាល់ ត្រូវធ្វើសេចក្តីស្នើ សុំដោយខ្លួនឯង។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង លោក ម៉េត សុខជានិច្ច ទូរស័ព្ទលេខ៖ ០១២ ៣២ ០៦ ១៨  ឬអ៊ីមែល​ sc@sarika.fm ឬ ​អសយដ្ឋាន ផ្ទះលេខ១៤អា ផ្លូវ៣៩២ សង្កាត់បឹងកេងកង១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​​ឬចូលទៅកាន់ វេបសាយ  http://cambodia.unfpa.org/announcement

សូមអរគុណ។

About these ads

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 68 other followers

%d bloggers like this: