jump to navigation

ល្បីថា ឆន សុវណ្ណរាជ ស្រឡាញ់ខ្ទើយ ខែ​ឧសភា 19, 2010

Posted by មេឃា in ប្រកាសរអេចរអូច, អំពីការស្រឡាញ់ភេទដូចគ្នា.
trackback

សរសេរដោយ ភ្នំពេញដេលីញូវ សៅរ៍, 08 ឧសភា 2010 01:21  

ឆន សុវណ្ណរាជ ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស

 

ពេលដែលកំពុងកាក់កប​ នៅក្នុងអាជីពសិល្បៈ និងមុខរបររកស៊ី ស្រាប់តែលេចលឺ ពត៌មានថា បុរសសង្ហារ ឆន សុវណ្ណរាជ បានទាក់ទងស្រលាញ់ គ្នាជាមួយ ប្រុសក្មេងម្នាក់ ដោយ លោកគឺ ជាអ្នកជួយផ្ចុងផ្តើម ប្រុសនោះឲ្យមើលការ ខុសត្រូវក្នុង ហាងកាត់ដេរ របស់ខ្លួនទៀតផង ហេតុដូច្នេះហើយ ទើបរៀងរាល់ចុងខែ ទើបគេឃើញ ឆន សុវណ្ណរាជ ទៅមើលបញ្ជីម្តង ពីព្រោះលោក មានការទុកចិត្ត លើប្រុសក្មេងនោះ ខ្លាំងណាស់ ។ ក្នុងចន្លោះពេលដែល ឆន សុវណ្ណរាជ កំពុងប្រើខ្សែជីវិតហ៊ឺហា ជាមួយនិងរថយន្តថ្មី និងមានផ្ទះផ្ទាល់ខ្លួន នៅបានធ្វើឲ្យលេចលឺពត៌មានថា ឆន សុវណ្ណរាជ គឺជាខ្ទើយ លោកបាន ស្រលាញ់គ្នាជាមួយ បុ្រសក្មេងម្នាក់ ដែលមានរូបរាងស្រស់សង្ហារ និងជាអ្នកមើលការខុសត្រូវ នៅក្នុងហាងកាត់ដេរ សម្លៀក​បំពាក់ លោកទៀតផង ។ មានគេឃើញលោក ឆន សុវណ្ណរាជ ធ្លាប់ជិះរថយន្ត ទៅណាមកណាជាមួយ ប្រុសក្មេងនោះទៀតផង ។ ឆន សុវណ្ណរាជ បានឆ្លើយតប ដោយសម្តីមួយៗ និងមិនមានការ ភ្ញាក់ផ្អើល អ្វីទាំងអស់ថា ខ្ញុំមិនចាប់អារម្មណ៍ពត៌មាន ខាងលើ ឡើយ ពីព្រោះមិនមែនជារឿងពិត នេះមិនមែនជា លើកទីមួយទេ ដែលមានពត៌មានបែបនេះ កើតឡើងចំពោះខ្ញុំ ខ្ញុំចាំបានថាកាលពី ប៉ុន្មានឆ្នាំមុន ក៏ធ្លាប់មានពត៌មាន នេះដែរ ។ អ្នកសិល្បៈ តែងតែជួបជួបអាស្រូវ បែបនេះ ហើយ ខ្ញុំគិតថាអ្នកដែលស្អប់ខ្ញុំ ជាអ្នកប្រឌិត រឿងមូលបង្កាច់ ដើម្បីធ្វើឲ្យខ្ញុំខូចឈ្មោះ តែទស្សនិកជន ដែលនិយមគាំទ្រខ្ញុំ ពួកគាត់ដឹងច្បាស់ ពីរឿងនេះ ដូច្នេះពួកគាត់នៅតែមានការគាំទ្ររូបខ្ញុំ ដូចមុនដដែល ។ ខ្ញុំជាបុរសពេញលក្ខណៈ មានសង្សាររស់នៅក្រៅប្រទេស គ្រាន់តែ ពួកយើងនៅក្មេង (២៥ឆ្នាំ) មិនទាន់ចង់គិតពី រឿងរៀបការ នៅ ក្នុងពេលនេះប៉ុណ្ណោះ ។ រីឯរឿងថាខ្ញុំស្រលាញ់ និងបានផ្ចុងផ្តើមក្មេងប្រុស ឲ្យមើលការខុសត្រូវ នៅក្នុងហាងកាត់ដេរ របស់ខ្ញុំ ពិតជាគួរឲអស់សំណើចណាស់ អ្នកនៅក្នុងហាងខ្ញុំភាគច្រើនគឺ សុទ្ធតែជាបងប្អូនខ្ញុំ ទាំងអស់ ពីព្រោះពួកគាត់ម្នាក់ៗ សុទ្ធតែមានជំនាញខាងកាត់ដេរ ។ ខ្ញុំបានប្រគល់ តួនាទីជាអ្នកគ្របគ្រង និងមើលការខុសត្រូវ នៅក្នុងហាងឲ្យបងប្រុសបង្កើត និងភរិយាគាត់ ជាអ្នកចាត់ចែង ចំណែកប្អូនប្រុស សាច់ឆ្ងាយដែលមានអាយុតិចជាងខ្ញុំ គឺជាអ្នកមេជាង ពួកគាត់នៅក្នុងហាងសុទ្ធតែ មានភរិយានិង កូនគ្រប់ៗគ្នា ។ ខ្ញុំរវល់នៅក្នុងអាជីពសិល្បៈ ស្ទើរតែរកពេលទំនេរគ្មាន ក្រៅពីថតចម្រៀងឲ្យផលិតកម្ម ហង្សមាស ខ្ញុំត្រូវចេញសម្តែង តាមខេត្តឆ្ងាយៗ ជាច្រើនជុំវិញ២៤ ខេត្តក្រុង ប៉ុន្តែនៅរៀងរាល់ចុងខែ ទើបខ្ញុំទៅមើលបញ្ជីចំណូលចំណាយ ។ គួរបញ្ជាក់ផងដែរថា បទចម្រៀង ឆន សុវណ្ណរាជ ជាច្រើនកំពុងទទួល បានការគាំទ្រពី សំណាក់យុវវ័យ ជាពិសេសគឺបទ «Sorry sorry » បទចម្រៀងរបស់លោកជាច្រើនទៀត ត្រៀមចេញ លក់នៅលើទីផ្សារនា ពេលឆាប់ៗខាងមុខ ។

About these ads

មតិ»

1. ផ្កាយ NoVeLs - ខែ​ឧសភា 19, 2010

ហាហា… :lol: ខ្ញុំ​ថា​ថ្ងៃ​ណា​មួយ​នឹង​មាន​រឿង​បែប​នេះ ឥឡូវ​មែន! វា​ជា​រឿង​ធម្មតា​ទៅ​ហើយ!

មេឃា - ខែ​ឧសភា 19, 2010

ធម្មតាយ៉ាងម៉េច​ អាចម័ផ្កាយ ?
ពាក្យរអេចរអូចជារឿងធម្មតាសម្រាប់តារា ឬក៏បុរសដែលជាតួកុន អាចនឹងស្រឡាញ់ខ្ទើយជារឿងធម្មតា ?

ពិបាកមើលណាស់បុរសសម័យឥឡូវនេះ ព្រោះបុរសមិនប្រាកដថា ស្រឡាញ់ តែស្រី្តទេ… ;-)

ផ្កាយ NoVeLs - ខែ​ឧសភា 19, 2010

ទាំង​ពីរ​យ៉ាង! ;)

2. nimol - ខែ​ឧសភា 19, 2010

គេ​ល្បី​តាំង​ពី​១ទៅ​២​ឆ្នាំមុន​មក​ម៉្លេះ។

3. S_S - ខែ​ឧសភា 19, 2010

I learned that the Gay can feel, he is gay or not… ;-)
For the real answer, I think that the Gay already know about Sovannreach’s character…

4. ក្មេងកាមទេព - ខែ​ឧសភា 19, 2010

អីក៏យកចិត្តទុកដាក់ ខាងពួកតារាហ្នឹងខ្លាំងម៉្លេះ? ចង់ដឹងច្បាស់ចូលស៊ើបហាងក្លឹបទៅ ដឹងហើយ!!!

ផ្កាយ NoVeLs - ខែ​ឧសភា 19, 2010

នេះ​បាន​ចំ​និយាយ​ត្រូវ!

មេឃា - ខែ​ឧសភា 20, 2010

ដឹងច្រើន មិនប្រាកដថា ល្អទេ… ខ្ញុំមានអារម្មណ៍បែបនេះព្រោះ ខ្ញុំក៏ជាអ្នកសារព័តមានមួយរូបដែរ…

ការពិត វានៅតែជាការពិត… គ្រាន់តែមុននឹងក្រោយ វាពិតជានឹងបង្ហាញមិនខាន…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers

%d bloggers like this: