jump to navigation

សកលនីត្យានុកូល

ឯកសារគតិយុត្តិទាំងនេះ ត្រូវបានសម្រាំង និងដកស្រង់ចេញពីគេហទំព័រផ្លូវការមួយចំនួន ដើម្បីយកមករក្សាទុក និងចែកផ្សាយដល់បណ្តានិស្សិត និងអ្នកស្រាវជ្រាវ ដែលមានចំណាប់អារម្មណ៍លើចំណេះដឹងផ្នែកច្បាប់ គ្រាន់យកមកប្រើការ សង្ឃឹមថា វានឹងបានជួយជាប្រយោជន៍ខ្លះ…

  ជំនួយគតិ

»»»វចនានុក្រមច្បាប់ អង់គ្លេស»«ខ្មែរ (CC : គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា)

»»»Law Compilation of OHCHR-I (Rar File ; CC : DARA / darakhlok@gmail.com)

»»»Law Compilation of OHCHR-II (Rar File ; CC : DARA / darakhlok@gmail.com)

 

ប្រជុំរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

«រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ឆ្នាំ១៩៤៧ / វិសោធនកម្ម ឆ្នាំ១៩៤៧

«រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧២

«រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ ១៩៧៦

«រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ឆ្នាំ១៩៨១

«រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា ឆ្នាំ១៩៨៩

«រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣

«រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (វិសោធនកម្ម ឆ្នាំ២០០៦)

«រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (រៀបចំដោយព្រឹទ្ធសភា ក្នុងខែមីនា ឆ្នាំ២០០៨ មានជា ខេមរភាសា និងអង់គ្លេសភាសា)

 

ក្រមទាំងបួន នៃព្រះរាជាណាចក្រកម្ពុជា

«ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ ស្តីពី ការអនុវត្តក្រមរដ្ឋប្បវេណី (ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១១)

«The Law on Implementation of the Civil Code (31 May, 2011)

«ព្រះរាជក្រម ប្រកាសឲ្យប្រើ ច្បាប់់ ស្តីពី នីតិវិធីនៃរឿងរដ្ឋប្បវេណីដែលមិនមែនជាបណ្តឹង (ថ្ងៃទី ១០ កក្កដា ២០១០)

«ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ស្តីពី នីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល (០៨ មិថុនា ២០១០)

«ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧

«ក្រមនីតិវិធីរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៦

«ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ (ខេមរភាសា) / ច្បាប់ចម្លងចេញពីព្រះរាជក្រមដើម (ខែមករា ឆ្នាំ២០១០)

«ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ (ខេមរភាសា) / អង់គ្លេស / បារាំង

 

ឯកសារគតិយុត្តិនៃព្រះរាជាណាចក្រកម្ពុជា 

«ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ (១៧ មេសា ២០១០)

«ច្បាប់ស្តីពី អស្សាមិករណ៍ (២៦ កុម្ភៈ ២០១០)

«ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី (០៥ ធ្នូ ២០០៩)

«ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០០៧ (ខេមរភាសា)

«ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ស្តីពី កាតព្វកិច្ចយោធា (២២ ធ្នូ ២០០៦)

«ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ស្តីពី ឯកពន្ធភាព (២១ តុលា ២០០៦)

«ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ឆ្នាំ២០០៩ ៖ មួយឈុត (ខេមរភាសា)

«ច្បាប់ស្តីពី របបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពី ការងារ (ខែសីហា ឆ្នាំ ២០០២)

«ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ស្តីពី លក្ខន្តិកៈទូទៅ ចំពោះ យោធិន នៃកងយោធនពលខេមរភូមិន្ទ (០៦ វិច្ឆិកា ១៩៩៧) 

«ច្បាប់ស្តីពី ការងារ (ខែមិនា ឆ្នាំ១៩៩៧)

ឯកសារគតិយុត្តិក្នុងក្របខណ្ឌអាស៊ាន

«ធម្មនុញ្ញអាស៊ាន(ខេមរភាសា) / ASEAN Charpter

«រដ្ឋធម្មនុញ្ញនៃប្រទេសថៃ ឆ្នាំ២០០៧ : Constitution of Thai, 2007 (ភាសាអង់គ្លេស)

«រដ្ឋធម្មនុញ្ញនៃប្រទេសភូមា(មីយ៉ាន់ម៉ា) ឆ្នាំ២០០៨ : Constitution of Burma (Myanmar), 2008 (ភាសាអង់គ្លេស)

«រដ្ឋធម្មនុញ្ញនៃប្រទេសឡាវ ឆ្នាំ២០០៣ : Constitution of Lao, 2003(ភាសាអង់គ្លេស)

«រដ្ឋធម្មនុញ្ញនៃប្រទេសវៀតណាម ឆ្នាំ១៩៩២ : Constitution of Vietnam, 1992(ភាសាអង់គ្លេស)

ឯកសារគតិយុត្តិក្នុងក្របខណ្ឌនីតិអន្តរជាតិសាធារណៈ

«អនុសញ្ញាទីក្រុងវ៉ែ្យនស្តីពីច្បាប់សន្ធិសញ្ញា ឆ្នាំ១៩៦៩ : Vienna Convention on the Law of Treaties, 1969 (ភាសាអង់គ្លេស)

«លក្ខន្តិកៈទីក្រុងរ៉ូម ស្តីពី តុលាការឧក្រិដ្ឋកម្មអន្តរជាតិ : Rome Statute of the International Criminal Court (English)

សូមទម្លាក់មួយវាចារ ប្រសិនបើអ្នកបានចូលទស្សនាទំព័រនេះ ឬបានដោនឡូតយកឯកសារច្បាប់ណាមួយ ហើយបានដឹងថាឯកសារនោះមិនបានធ្វើបច្ចុប្បន្នកម្ម (up date) ព្រោះអាចមានឯកសារមួយចំនួនដែលមានការធ្វើវិសោធនកម្មថ្មី តែខ្ញុំមិនបានដឹងជាមុន !

ប្រសិនបើមានឯកសារច្បាប់សំខាន់ៗណាមួយដែលលោកអ្នកមានបំណងចង់ចូលរួមផ្សព្វផ្សាយតាមរយៈប្លុករបស់ខ្ញុំ ខ្ញុំបាទក៏សូមរង់ចាំស្វាគមន៍ ជួយបង្ហោះជូន… ដូចគ្នាផងដែរ ប្រសិនបើអ្នកត្រូវការឯកសារច្បាប់ណាមួយ មួយទម្លាក់មួយវាចារទីនេះ ខ្ញុំនឹងជួយស្វែងរកជូន…

សូមរីករាយស្វែងរកឯកសារច្បាប់ដែលលោកអ្នកចង់បាន និងធ្វើការដោនឡូតដោយសេរី…

មតិ»

1. នីកា - ខែ​មីនា 18, 2010

ប្រហែលជាចំណាយពេលវេលា និងកម្លាំងកាយចិត្តអស់ជាច្រើនហើយមើលទៅទម្រាំបានឯកសារច្បាប់ទាំងនេះអាប់ឡតបែបនេះ។
អគុណខ្ញុំបានដោនឡតរដ្ឋធម្មនុញ្ញសម័យកម្ពុជាប្រជាធិបតេយ្យមួយ គួរឲ្យចាប់អារម្មណ៍…
ពេលទំនេរចាំខ្ញុំចូលមកដោនឡតទៀត ខំរកឲ្យបានច្រើនទៀតណា … :D

2. មេឃា - ខែ​មីនា 22, 2010

អគុណសម្រាប់ការទម្លាក់វាចារមួយជាកម្លាំងចិត្ត… :-)

3. Broskomjel - ខែ​មេសា 26, 2010

សួស្តីបងប្រុស
ប្លុកនេះមើលទៅគួរអោយចាប់អារម្មណ៌ណាស់ ពិសេសអត្ថបទដែលចង់បានកូនប្រុសកូនស្រី។​ ពេលនេះខ្ញំសំសួរបងថា
តើពាក្យសកលនីត្យានុកូលមានន័យថាម៉េច?

4. មេឃា - ខែ​មេសា 26, 2010

សួស្តី Broskomjel,

អគុណសម្រាប់ចំណាប់អារម្មណរបស់អ្នក…
តាមពិត ពាក្យដែលបានប្រើប្រាស់នេះ គ្រាន់ជាការប្រើ​ពាក្យពេចន៍ដើម្បី​ឲ្យពិរោះស្តាប់ និងទាក់ទាញអ្នកអានប៉ុណ្ណោះ ដោយមិនបាន​បង្កប់ន័យ​អ្វី​ស៊ីជម្រៅទេ…

បើសិនជា សួរថា​ ពាក្យ «សកលនីត្យានុកូល» មានន័យថា យ៉ាងម៉េច សម្រាប់ខ្ញុំយល់ថា ជាពាក្យផ្គុំ រវាង សកល និងនីត្យានុកូល… តាមវចនានុក្រមសម្តេចជួនណាត ៖
»សកល (កិ.) ទាំងមូល ដែលទូទៅ ចំណេះដឹងដែលទូទៅក្នុងលោក…
»នីត្យានុកូល ៖ ពាក្យបច្ចេកទេសច្បាប់ ឬអាចមានន័យថា វិធានគតិយុត្តិ (ច្បាប់)

សរុបមកវិញ ទំព័រមួយនេះ ជាការប្រមូលផ្តុំ ច្បាប់ ឬវិធានគតិយុត្តិមួយចំនួន ដែលជាចំណេះដឹងទូទៅ…

សង្ឃឹមថា អាចទទួលយកបាន…

រចនា - ខែមិថុនា 24, 2010

អរគុណ​សម្រាប់​ការ​ចែក​រំលែក! :-)

មេឃា - ខែកក្កដា 14, 2010

រីករាយជានិច្ច…
You’re welcome…

5. Ly Vong - ខែកក្កដា 23, 2010

្ឋ្ខសួស្ដី!ខ្ញុំបាទឈ្មោះលី​​ វ៉ុង ជានិស្សិត​ផ្នែក​ច្បាប់។​ខ្ញុំកំពុងស្វែងរកក្រម​រដ្ឋ​ប្បវេណីឆ្នាំ២០០៧ជា​ភាសាបារាំង។តើអ្នក​អាច​ជួយខ្ញុំបានទេ?​សូម​អរគុណ​ទុក​ជា​មុន!

មេឃា - ខែកក្កដា 23, 2010

សួស្តី Ly Vong,

អរគុណសម្រាប់ការចូលមករកឯកសារច្បាប់នៅប្លុកនេះ…

ភ្លាមៗនេះដែរ ខ្ញុំបានសាកសួរ មិត្តភក្តិដែលគាត់ទទួលរៀបចំចងក្រង ច្បាប់ដែរ តែពួកគេបានណែនាំថា មិនទាន់មានការប្រែសម្រួលពី France operation ទើបក្រមមួយនេះ មិនអាចរកបានជាភាសាបារាំង…

Ly Vong អាចរកមើលតាមតំណរភ្ជាប់ Legal Websites នៅខាងស្តាំដៃ ប្រសិនបើត្រូវបានច្បាប់សំខាន់ជាច្រើនទៀត…

សោកស្តាយដែលមិនទាន់អាចរកជូនបាន… នៅពេលដែលខ្ញុំរកបានឯកសារនោះជាភាសាបារាំង ខ្ញុំនឹងជូនដំណឹងតាមអ៊ីម៉េល របស់ Ly Vong តាមក្រោយ…

មេឃា

6. និរុត្តិកាមោ - ខែសីហា 25, 2010

សួស្ដីលោកមេឃា វ៉េបសាយរបស់អ្នកមានប្រយោជន៍ណាស់
ខ្ញុំសូមសរសើរនិងអរគុណយ៉ាងច្រើនដែលបានអាននិងយល់ដឹង
ពីច្បាប់ដោយសារទីនេះ។ជាមួយនេះ ខ្ញុំសូមរួមបញ្ចេញសេចក្ដីបន្តិច
គឺពាក្យ សកលនីត្យានុកូល នេះ កាត់ជា៤បទ៖សកល គុ=ទួទៅ ទាំងអស់
ទាំងមូល, នីតិ ន=ច្បាប់ ការណែនាំ បទបញ្ជា, អនុ អ=បន្ទាប់ រង ក្រោយ
បន្ដោយ លំដាប់, និង កូល ន=មាត់ច្រាំង ខឿន, ថាតជា អនុកូល គុ=
ទៅតាមច្រាំង សមគូរដល់ ។ល។ ស្រៈ ឥ នៅដើម ស្រៈ អ នៅចុង អាចបំប្លែង
ឥ ជា យ និងតម្រួតជា នីត្យ, ហើយ ធ្វើ អ ឲ្យជា អា ទើបទៅជា អានុ។
សូមប្រែសម្រួលន័យតាមសមគួរចុះ អរគុណ

មេឃា - ខែសីហា 26, 2010

អរគុណ និរុត្តិកាមោ សម្រាប់ការបកស្រាយអត្ថន័យ ពាក្យ សកលនីត្យានុកូល…

Legalization ជាគំនិតដើមនៃការដាក់ទំព័រមួយនេះ… ទើបខ្ញុំប្រើពាក្យជា ខេមរភាសា ថា សកលនីត្យានុកូល ដើម្បីអាចទាក់ទាញ អ្នកច្បាប់ចំនួនមួយ ឲ្យចូលមកទស្សនា និងទាញយកឯកសារ… បុព្វហេតុដើម ខ្ញុំគិតថា នឹងយកឯកសារច្បាប់សំខាន់ៗ​ មកប្រកាសផ្សាយទីនេះ តែមួយរយៈចុងក្រោយនេះ ខ្ញុំមិនបានចូលរួមក្នុងក្រុមការងារ ផ្តល់អនុសាសន៍ លើសេចក្តីព្រាងច្បាប់ដើម្បីធ្វើវិសោធនកម្ម ទើបមិនមានលទ្ធភាព រកបាននូវឯកសារច្បាប់ទាន់សម័យបាន ទើបមិនសូវមានច្បាប់ថ្មី…

នៅពេលដែលមានឪកាសបានចូលរួមក្នុងក្រុមការងាររៀបចំអនុសាសន៍លើច្បាប់ នឹងមានច្បាប់ថ្មីទៀតមិនខាន…

7. ខេមរិន្ទ រចនា - ខែ​ឧសភា 5, 2011

សួស្តី !!!!!
ខ្ញុំពិតជារីករាយណាស់ដែលបានស្គាល់​Website មួយនេះ។ អគុណសំរាប់ សន្តានចិត្តចែករំលែកចំនេះដឹងរបស់អ្នក។

មេឃា - ខែ​ឧសភា 6, 2011

សួស្តី !!!
រីករាយដែលបានស្គាល់ ខេមរិន្ទ រចនា ដូចគ្នា…
អរគុណសម្រាប់ សារលើកទឹកចិត្ត…

8. យុធ្យា - ខែ​ឧសភា 6, 2011

ខ្ញុំសូមអរគុណដែលបានបង្កើតគេហទំព័រនេះឡើង។វាមានប្រយោជន៍ខ្លាំង​ណាស់សម្រាប់អ្នកស្រាវជ្រាវអំពីច្បាប់។ប្រសិនបើអាចគួតែដាក់សន្ទានុក្រម​ច្បាប់ទៀតគឺរឹតតែល្អ។

មេឃា - ខែ​ឧសភា 6, 2011

យុធ្យា នេះជាគំនិតផ្តួចផ្តើមដ៏ល្អមួយ… យើងខ្ញុំកំពុងសិក្សា និងរៀបចំ ដាក់ភ្ជាប់ក្នុងប្លុក ផងដែរ… សម្រាប់បច្ចុប្បន្ន អ្នកច្បាប់ អាចប្រើប្រាស់ វចនានុក្រមច្បាប់ របស់ គណៈមេធាវី នៃព្រះរាជា ណាចក្រកម្ពុជា សិន…

9. ratanak - ខែកក្កដា 21, 2011

សួរស្តី មេឃា

ខ្ញុំរីករាយណាស់ដែលបានដឹងថាមានការចងក្រងគេហ័រទំព័រច្បាប់សំរាប់និសិត្សដែលបានសិក្សារច្បាប់ ក្នុងការសិក្សាស្រាវជ្រាវបនែ្ថម៕​ គេហ័រទំព័រ មួយនេះពិតជាមានផលប្រយោជន៏ដ៏មហិមារសំរាប់ខ្ញុំក៏ដូចជានិសិត្សដ៏ទៃ
ខ្ញុំសូមមានគំនិតមួយ ប្រសិនបើមានការចូលរូមវិភាគច្បាប់នៅក្នុងគេហ័រ ទំព័រមួយនេះទៀតរឹតតែល្អ

មេឃា - ខែកក្កដា 22, 2011

សួស្តី Ratanak…
រីករាយដូចគ្នា ដែលបានជួបនិស្សិតច្បាប់ ដែលនឹងក្លាយជាអ្នក ច្បាប់ ឆាប់ៗខាងមុននេះ… យោបល់ Ratanak ដែលចង់វិភាគច្បាប់ ដូចខ្ញុំមែនមែន តែខ្ញុំមិនទាន់មាន លទ្ធភាពគ្រប់គ្រាន់ក្នុងការ វិភាគច្បាប់ ឱ្យល្អបាន… ខ្ញុំមានត្រឹមតែ ដកស្រង់ ការវិភាគច្បាប់ និងព័ត៌មាន គតិយុត្តិមួយចំនួន ផ្សាយ ក្នុងចំណាត់ក្រុម ព័ត៌មាន នីត្យានុកូល…

10. YOU Limhuot - ខែកញ្ញា 30, 2011

សួស្តីមេឃា! ខ្ញុំមានសំណួរមួយទាក់ទងនឹងមាត្រា៣០២នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩អត្ថន័យនៃមាត្រានេះគឺចង់និយាយអំពីការប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល។ ក្នុងមាត្រានេះបានចែងថា​ អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជនដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១​ (មួយ)​ ខែ ទៅ១ (មួយ) ឆ្នាំ​ និងផាកពិន័យជាប្រាក់ពី១០០ ០០០(មួយសែនរៀល)​ ទៅ២ ០០០ ០០០ (ពីរលានរៀល) លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ មានន័យថាទាល់តែមានការអនុញ្ញាតពីសមីខ្លួនគេទើបយើងអាចថតរូបគេបាន ឬយ៉ាងម៉េច? បើសិនពុំមានការអនុញ្ញាតទេ ប៉ុន្តែជនម្នាក់នោះកំពុងតែប្រព្រឹត្តបទល្មើសតើយើងអាចថតរូបនោះដើម្បីទុកជាភ័ស្តុតាងបានដែរ ឬទេ? បើបានតើមាត្រា ឬច្បាប់ណាបញ្ជាក់? ចំពោះពាក្យថា លើកលែងតែករណីដែលច្បាប់អនុញ្ញាត តើច្បាប់ណាដែលអនុញ្ញាតឲ្យថតរូប? ហើយតើបុគ្គលពួកណាដែលខ្លះដែលច្បាប់អនុញ្ញាតឲ្យថតរូបបាន? សូមលើកយកមាត្រាច្បាប់មកបញ្ជាក់។ ខ្ញុំបាទសូមអរគុណទុកជាមុន។

មេឃា - ខែកញ្ញា 30, 2011

អរគុណ LIMHUOT សម្រាប់ការទស្សនា និងទម្លាក់វាចារ
សំណួរទាក់ទងនឹង សិទ្ធិខាងរូបភាពនៃបុគ្គល សេង ឌីណា បានលម្អិត លើតំណរភ្ជាប់ខាងក្រោម ៖

http://www.khmer.rfi.fr/what-is-image-rights

សង្ឃឹមថា មានប្រយោជន៍… ប្រសិនបើ នៅមានចម្ងល់ យើងអាចពិភាក្សាគ្នា ជាបន្តទៀត…

11. YOU Limhuot - ខែតុលា 1, 2011

ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់​ មេឃា ក៏ដូចជាលោក សេង ឌីណា ដែលបានធ្វើ បទបង្ហាញ យ៉ាងក្បោះក្បាយ ប៉ុន្តែ រូបខ្ញុំបាទ នៅតែមានមន្ទិល នៅក្នុងចិត្ត មិនទាន់រសាយនៅឡើយ ត្រង់ថា ប្រសិនបើយើង ថតរូបរបស់គេ ដោយពុំមានការ អនុញ្ញាត ពីម្ចាស់នោះទេ យើងនឹង ខុសច្បាប់ ចុះក្នុង ករណីដែល មានបុគ្គល មួយរូប ឬច្រើនរូប កំពុងតែ ប្រព្រឹត្តបទល្មើស បំផ្លេចបំផ្លាញ ទ្រព្យសម្បត្ត របស់យើង បើសិនជាយើង មិនថតពីសកម្មភាព ជាក់ស្តែង របស់ជនល្មើស និងគូកន នោះទេ យើងនឹងបាត់បង់ ភ័ស្តុតាង ដែល ចាំបាច់មួយ។ ក្នុងករណីនេះ ប្រសិនបើយើងថតរូប ក៏ដូចជា សកម្មភាពរបស់ជនល្មើស តើមាត្រា ៣០២ មានអានុភាព អនុវត្តលើយើងដែរ ឬទេ? បើមាន តើ មេឃា មានដំណោះស្រាយបែបណាដែរ?(សូមលើកមាត្រា ច្បាប់មកបញ្ជាក់) ខ្ញុំបាទសូមអរគុណទុកជាមុន!!!

មេឃា - ខែតុលា 3, 2011

អរគុណ Limhuot សម្រាប់ការវិលត្រឡប់មកទម្លាក់វាចារ និងបញ្ហាបន្ថែមទៀត… ចំណោទ គតិយុត្តិក្នុងករណី របស់ Limhuot ដែលបានលើកឡើង គឺតើ បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល មានអានុភាពតតាំងតតិយជន ក្រោមហេតុសំអាង ជារូបភាពខាងភស្តុតាងដែរ ឬទេ ?

ជាគោលការណ៍ បទល្មើសព្រហ្មទណ្ឌ បើគ្មានច្បាប់ចែង គឺគ្មានទោសទេ។ កម្រិតទោស នឹងត្រូវផ្អែកលើ ធាតុផ្សំ ១. នីត្យានុកូល ២. អត្តនោម័ត និង៣. សត្យានុម័ត។
តាម មាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ “អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ ពី១សែន ទៅ ២លានរៀល លើកលែងតែក្នុងករណីដែលច្បាប់អនុញ្ញាត” ។ ធាតុផ្សំសំខាន់នៃ មាត្រានេះ គឺ សកម្មភាពថតរូប បំពាននៅ កន្លែងឯកជននៃបុគ្គល ហើយមិនមានការព្រមព្រៀងពី ម្ចាស់។ ក្នុងន័យនេះ ការថតរូបភាព នៅក្នុងកន្លែងឯកជន របស់ខ្លួន ទោះបីមិនមានការអនុញ្ញាតពី ម្ចាស់រូបភាព ក៏មិន អាចយកមក បកស្រាយពន្លាតទុក្ខទោសដល់អ្នកថតរូបបានទេ។

មាត្រា ៣៣ បានអនុញ្ញាត ឱ្យបុគ្គលដែលប្រព្រឹត្តបទល្មើសដូចមាន ចែងក្នុងក្រមព្រហ្មទណ្ឌមួយចំនួន [បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល] មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ ដោយច្បាប់ចាត់ទុកថា ជាការការពារស្របច្បាប់។ លក្ខខណ្ឌតតាំង ការពារទ្រព្យសម្បត្តិ ប្រឆាំងនឹងការឈ្លានពានមួយដែលមិនត្រឹមត្រូវ… បទល្មើសនឹងការឈ្លានពាន កើតឡើង ក្នុងពេលដំណាលគ្នា។

តាមប្បញ្ញតិ្តដែលបានស្រង់ចេញពី ក្រមព្រហ្មទណ្ឌខាងលើ ការថតភាព ជនល្មើស ដែលបានបំផ្លាញ ទ្រព្យសម្បត្តិរបស់ខ្លួន នៅកន្លែងរបស់ខ្លួន ស្របពេល មានការឈ្លានពានកើតឡើង មិនទទួលខុសត្រូវ ព្រហ្មទណ្ឌទេ។

ទោះបីជាយ៉ាងណា ក្នុងរឿងព្រហ្មទណ្ឌ ការសម្រេចថា រូបថតដែលថតបាន ជាភស្តុតាង ឬមិនមែន គឺជា សមត្ថកិច្ចរបស់ ព្រះរាជអាជ្ញា ព្រោះតាមច្បាប់កម្ពុជា ទាំងដើមចោទ និងចុងចោទ មិនត្រូវបានអនុញ្ញាតឱ្យ រកភស្តុតាង មកដាក់ ឬដោះបន្ទុកឡើយ។

12. International Law - ខែវិច្ឆិកា 15, 2011

តើអ្នកណាមាន សន្ធិសញ្ញា រឺ ក៏​ កិច្ចព្រមព្រៀង រវាង កម្ពុជា និង​ ម៉ាឡេស្តី ពីការនាំពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី?

មេឃា - ខែវិច្ឆិកា 16, 2011

ខ្ញុំគិតថា នៅតំណរភ្ជាប់នេះ មានច្រើន ៖ http://www.khmerlaws.com/international-legal-framework/2011-10-17-00-24-55.html

13. khemry - ខែវិច្ឆិកា 30, 2011

ខ្ញុំសូមអរគុណយ៉ាងជ្រាវជ្រៅចំពោះការបង្កើត និងការuploadឯកសារជាច្រើនកន្លងមក ។ ឯកសារទាំងអស់នេះ ពិតជាមានតំលៃណាស់សំរាប់អ្នកច្បាប់ដូចជារូបខ្ញុំ ។ ប៉ុន្តែជាចុងក្រោយនេះ ខ្ញុំក៏មានសំនួរមួយចង់ឱ្យអ្នកជួយឆ្លើយ ។ ចូរនិយាយពីបរិបទនៃការបង្កើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ?

មេឃា - ខែធ្នូ 1, 2011

អរគុណ Khemy សម្រាប់ការលើកសរសើរ…
ខ្ញុំបានដឹង តំណរភ្ជាប់ពីរ ដែលអាចនឹងមានប្រយោជន៍សម្រាប់​ ព័ត៌មាន នៃការបង្កើតរដ្ឋធម្មនុញ្ញ កម្ពុជា…
»សាវតា​រដ្ឋសភា (គេហទំព័រសភា)
»ប្រវត្តិព្រឹទ្ធសភា (គេហទំព័រព្រឹទ្ធសភា)
សង្ឃឹមថា នឹងមានប្រយោជន៍…

khemry - ខែធ្នូ 1, 2011

ខ្ញុំសូមអរគុណមេឃា ចំពោះការជួយជាយោបល់ ។

14. សុខនី - ខែធ្នូ 5, 2011

ខ្ញុំចង់រកមេរៀនអំពីនីតិអន្តរជាតិឯកជន និងមេរៀនឱកាសទាន

មេឃា - ខែធ្នូ 6, 2011

សួស្តី សុខនី…
ខ្ញុំគិតថា មេរៀន​នីតិអន្តរជាតិ​ឯកជន ប្រហែលជា ពិបាក​ក្នុងការ​ស្រាវជា្រវ​​ រកជូន ជា soft copies បន្តិច ព្រោះភាគច្រើន មានត្រឹមតែ​ជា សៀវភៅឯកសារ​ដែល​ បាន​ចងក្រង​ដោយ​ សាស្រ្តាចារ្យកម្ពុជា បី​នាក់ប៉ុណ្ណោះ បើខ្ញុំមិនច្រឡំ… សុខនី ប្រហែលជា ត្រូវទៅ រកនៅតាម​ បណ្ណាល័យ ហើយ… សុំទោសដែល​ពិតជា មិនអាច​ជួយរកជូនបាន…
ចំពោះ ឯកសារមេរៀនចាស់ៗរបស់​ខ្ញុំកាលសិក្សាថ្នាក់បរិញ្ញាបត្រ​ច្បាប់​វិញ អត់ទាន់​វាយចូល​ក្នុងកុំព្យូរទ័រផង…

15. khemry - ខែធ្នូ 5, 2011

តើអ្នកអាចជួយប្រាប់ខ្ញុំពី តំណរភ្ជាប់ដែលខ្ញុំអាចស្វែងរក នូវព្រះប្រវត្តិរបស់ព្រះមហាក្សត្រខ្មែរ ឬជនដែលល្បីនៅក្នុងប្រទេស និងនៅលើសកលលោកនេះបានទេ “ជាពិសេសព្រះប្រវត្តិរបស់ សម្តេច ព្រះបាទនរោត្តម សីហនុ” ?
សុំអរគុណទុកជាមុន!!

មេឃា - ខែធ្នូ 6, 2011

នរណាខ្លះនៅកម្ពុជា អាចមាន​ប្រវត្តិ​ និងសាវតា​វិរៈជនច្រើន…

http://whoincam.wordpress.com/

khemry - ខែធ្នូ 6, 2011

ខ្ញុំមិនមានវិធីចូលទៅកាន់linkនេះទេ ។ តើខ្ញុំគួរធ្វើយ៉ាងម៉េច ?

មេឃា - ខែធ្នូ 7, 2011

សូមសាកសួរទៅកាន់​ម្ចាស់​ប្លុក http://sopheak.wordpress.com/

16. rattana - ខែធ្នូ 6, 2011

សូមអ្នកជួយពន្យល់ពាក្យ “ធម្មនុញ្ញភាពនៃច្បាប់” ឱ្យខ្ញុំយល់អោយបានច្បាប់បន្តិចបានទេ?​

មេឃា - ខែធ្នូ 7, 2011

ធម្មនុញ្ញភាពនៃច្បាប់ សំដៅដល់​ វិធាន និង​បទប្បញ្ញត្តិ​ដែល​តាក់តែង​ដោយ​​ស្ថាប័ន​ នីតិប្បញ្ញត្តិ​ និងរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែស្របតាម​មាត្រា​​ទាំងឡាយ​ដែលបាន​ក្នុងរដ្ឋធម្មនុញ្ញ… រដ្ឋធម្មនុញ្ញ គឺជាច្បាប់​កំពូល ដូច្នេះ​ច្បាប់​នានាត្រូវតែ​អនុលោមតាមឋានានុក្រមនៃច្បាប់…

ឧទាហរណ៍ មាត្រា​ ៥៧ នៃរដ្ឋធម្មនុញ្ញ ៖ ការយកពន្ធ​ដារ​នឹង​អាចធ្វើ​ទៅ​បាន​ លុះត្រា​តែ​មាន​ច្បាប់​អនុញ្ញាត​។ ថវិកាជាតិ​ ត្រូវបាន​កំណត់​ឱ្យ​អនុ​វត្ត​តាម​ច្បាប់​។ របប​គ្រប់​គ្រង​រូបិយ​វត្ថុ​ និងប្រពន្ធ័​ហិរញ្ញវត្ថុ​ ត្រូវ​កំណត់​ក្នុង​ច្បាប់។

ក្នុងន័យនេះ ការ​ប្រមូលពន្ធ​ដារ ឬការផាក​ពិន័យផ្សេងៗ ​ចាំបាច់​ត្រូវ​មាន​​ច្បាប់​ណែនាំមួយ មិនមែន​ត្រឹមតែ​ជា​បទបញ្ជា ឬសេចក្តីណែនាំ​របស់​ស្ថាប័នប្រតិបត្តិ​​ណាមួយឡើយ… ការផាក​ពិន័យ​ របស់​លោក ប៉ូលីស​ចរាចរណ៍ និងសាលា​ក្រុង ដែល​​មិនអនុវត្ត​តាម​ច្បាប់​ គឺ​ «អធម្មនុញ្ញភាពនៃច្បាប់»…

17. sokny - ខែធ្នូ 9, 2011

អគុណមេឃាណាស់សំរាប់ការខិតខំប្រឹងប្រែងនេះ។សូមអ្នកបន្តកិច្ចខិតខំប្រឹងប្រែងនេះ។វាជាកម្មវិធីល្អណាស់អាចជួ​យសំរួលដល់និស្សិរបស់យើង។បើសិនជាអាចខ្ញុំពិតជាចង់បានមេរៀនរបស់អ្នកណាស់ ពីព្រោះថានៅក្នុងបណ្ណាល័យខ្វះឯកសារទាំងនេះ។អគុណ!

មេឃា - ខែធ្នូ 9, 2011

ដោយក្តីរីករាយ…
បណ្ណាល័យមេរៀន… នេះជាគំនិតផ្តួចផ្តើមមួយដ៏ល្អ…

18. សុខនី - ខែធ្នូ 16, 2011

សួស្តិមេឃា!ខ្ញុំចង់អោយមេឃាជួយស្វែងរកឯកសារពាក់ព័ន្ធនឺងការប្រលងមេធាវី ក្នុងនោះវាអាចជាឯកសារវិញ្ញាសារពីមុនៗដែលសិស្សច្បងធ្លាប់ចូលរួមប្រលងរួចមកហើយ។ ប្រសិនបើពុំមានអ្នកណាម្នាក់មានទេ សូមមេឃាជួយផ្តល់យោបល់ដល់ខ្ញុំអំពីការប្រលងនេះផង ដូចជាតើខ្ញុំត្រូវត្រៀមខ្លួនចំពោះមុខវិជ្ជាណាខ្លះដែលខ្ញុំត្រូវប្រលង? តើដំណាក់នីមួយនៃការប្រលងមានប៉ុន្មានវគ្គ?មានមុខវិជ្ជាអ្វីខ្លះ?តើការប្រលងនេះផ្តោតសំខាន់លើមុខវិជ្ជាណាខ្លះ? ខ្ញុំសូមទោសដល់មេឃាផងដែរ សំរាប់សំណួរទាំងអស់នេះ តាមពិតទៅខ្ញុំពិតជាមានគោលបំណងចូលរួមប្រលងលើមុខជំនាញនេះណាស់ ខ្ញុំព្យាយាមសួរលោកគ្រូអ្នក និងផ្សេងៗប៉ុន្តែគ្មានចំលើយច្បាស់លាស់សោះ ដូច្នេះហើយទើបខ្ញុំសំរេចចិត្តសួរទៅមេឃាតែម្តង។ខ្ញុំសង្ឃឹមថាមេឃានឹងផ្តល់ពត៌មានមកដល់ខ្ញុំ ហើយលើកទឹកចិត្តចំពោះកតីប្រាថ្នាមួយនេះរបស់ខ្ញុំផង។អគុណ

មេឃា - ខែធ្នូ 16, 2011

សួស្តី សុខនី…
ដើម្បីប្រលងមេធាវី សុខនី ត្រូវមានមូលដ្ឋាន​ ទាក់ទងនឹង​ក្រម និងនីតិវិធីទាំងព្រហ្មទណ្ឌ​ និងរដ្ឋប្បវេណី … ច្បាប់​ពាណិជ្ជកម្ម…
រយៈពេលប្រលង សរសេរ ប្រហែល ៦ ម៉ោង (ព្រឹក ៣ ម៉ោង និង ល្ងាច ៣ ម៉ោង) និងសាកសួរផ្ទាល់ម៉ាត់ (តាមជាក់ស្តែង ៖ សួរកាន់តែយ៉ូរ​កាន់តែសង្ឃឹមច្រើន…)
បើចាប់អារម្មណ៍​អាចទៅរកទិញពាក្យ​ប្រលង ព្រោះគេចាប់ផ្តើម​លក់​នឹងទទួលពាក្យហើយ… ឯកសារពាក់ពន័្ធ http://www.era.cambodia.gov.kh/​
សំណាងល្អណា !

19. sokny - ខែធ្នូ 17, 2011

អគុណមេឃា!សំរាប់ការយកចិត្តទុកដាក់

20. khemry - ខែមករា 1, 2012

សួរស្តីលោក​ មេឃា!​ តើលោកអាចប្រាប់ពីLink ​​ដែលខ្ញុំអាចចូលទៅ​download យកច្បាប់ស្តីពី ហិរញ្ញវត្ថុសាធារណៈនៃប្រទេសអាលឺម៉ង់ បាន​ទេ ?​ ខ្ញុំបានព្យាយាមស្វែងរកដោយខ្លួនឯងរួចមកហើយ ប៉ុន្តែ​មិន​អាច​ស្វែងរកបាន ។​ ដូច្នេះហើយទើបដាច់ចិត្តរំខានលោកម្តង​ទៀត​!​​សូមអភ័យទោសដែលរំខាន!​ ហើយក៏សូមអរគុណយ៉ាងជ្រាវជ្រៅ!

មេឃា - ខែមករា 4, 2012

សួស្តី​ Khemry…
សួមទោស​ដែល​មិន​បាន​ឆ្លើយ​តបភ្លាមៗ ព្រោះជាប់​រវល់​ដើរ​លេង​ឆ្លង​នាំ ២០១១… ​ឆ្លង​ឆ្នាំឡើង​អស់​កម្លាំង​ជិត Empty Power…

ភ្លាមៗនេះ ខ្ញុំមិនទាន់អាច​ស្វែងរក​គេហទំព័រ ច្បាប់​ប្រទេស​អាល្លឺម៉ង់​នៅ​​ឡើយទេ… ​ខ្ញុំនឹង​ទាក់ទងទៅ​វិញយ៉ាងឆាប់​បំផុត ពេល​ខ្ញុំ​រកឃើញ… អត្ថបទច្បាប់​​ដែល​អ្នក​ត្រូវការ​…

khemry - ខែមករា 11, 2012

ខ្ញុំសូមអរគុណទុកជាមុន!​

មេឃា - ខែមករា 12, 2012

កុំ​សង្ឃឹម​ច្រើនពេក… សង្ឃឹមតិចៗបានហើយ….

khemry - ខែមករា 12, 2012

ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមអរគុណជាអនេក ចំពោះការខិតខំប្រឹងប្រែងព្យាយាមរបស់លោក!!!​ ខ្ញុំគ្រាន់តែសង្ឃឹមថាលោកនឹងអាចរកបាន ទោះបីជាភាសាអង់គ្លេសក្តី ។

21. chh - ខែ​មីនា 13, 2012

សួរស្តី ខ្ញុំអាចសូមឲ្យបងជួយរក សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាភាសាខ្មែរ បានទេ? សង្ឃឹមថា បងអាចជួយខ្ញុំបាន អគុណ!

មេឃា - ខែ​មីនា 13, 2012

ឯកសារខ្មែរ មិនទាន់រកឃើញទេ…
Paris Peace Agreement
Paris, October 23, 1991
ENG : http://www.khmerinstitute.org/docs/PPA1991.htm

22. som kosol - ខែកក្កដា 9, 2012

ខ្ញុំបាទសូមអរគុណណាស់ ចំពោះសន្តានចិត្តដ៏ល្អរបងៗ ដែលបានចំណាយពេលស្រាវជ្រាវជួនឯកសារច្បាប់ សម្រាប់អ្នកសិក្សា ដូចជាខ្ញុំជាដើមបានដោបឡូតយកមកជាឯកសារ ស្រាវជ្រាវ ឬសិក្សា យល់ដឹងអំពីច្បាប់ ព្រះរាជាណាចក្រកម្ពុជា ។​ ដូចគ្នានេះដែរខ្ញុំចង់ឯកសារ មួយដែលទាក់ទងនឹងតួនាទីក្រឡាបញ្ជី ឬក៏ជាឯកសារដែលទាក់ទង ទៅនឹងក្រឡាបញ្ជី​ សូមរំខានបងជួយអាប់ឡូតដាក់ផងចុះ ដើម្បីខ្ញុំបានសិក្សាបន្តរ ។ ជាចុងក្រោយសូមឲ្យការបំពេញភារកិច្ចរបស់ក្រុមការងារជួបតែ សុភមង្គល វិបុលសុខគ្រប់ប្រការ ។

សូមទទួលការគោរពពីចម្ងាយ

សម កុសល្យ

មេឃា - ខែកក្កដា 10, 2012

សួស្តី កុសល្យ
អរគុណសម្រាប់ ចំណាប់អារម្មណ៍…
ខ្ញុំបានដឹងតិចតួចដែរទេ អំពី ក្រឡាបញ្ជី ទោះបីជា យ៉ាងណា ខ្ញុំសន្យាថា ​នឹង បង្ហោះ​ចែក​ផ្សាយ រាល់​ព័ត៌មាន ដែល​ទាក់ទងនឹង ក្រឡាបញ្ជី…
ជាមូលដ្ឋាន សម្រាប់សិក្សាស្រាវជ្រាវ ខ្ញុំ​សូមជូន តំណរភ្ជាប់មួយ ទៅកាន់ http://rajp.gov.kh/ រាជបណ្ឌិតសភា វិជ្ជាជីវៈ តុលាការ

សង្ឃឹមថា នឹងមានប្រយោជន៍…

មេឃា

23. nguonsokny - ខែ​មេសា 29, 2013

សួស្តីមេឃា! ខ្ញុំចង់សួរមេឃាថាប្រសិនបើខ្ញុំចង់ស្វែងរក ឯកសារទាក់ទងកិច្ចសន្យានៃការលក់អចលនវត្ថុ(ដូចជាសំណង់ផ្ទះល្វែង នៅក្នុងបុរីជាដើម)​តើខ្ញុំអាចស្វែងរកនៅទីណាខ្លះ ឬមួយមេឃាអាចមានគេហទំពរ័ ណាមួយអាចអោយខ្ញុំស្វែងរកកិច្ចសន្យាទាំងនេះព្រោះខ្ញុំត្រូវសិក្សាពីវា។អរគុណសម្រាប់ការស្វែងរក។

មេឃា - ខែ​មេសា 30, 2013

ខ្ញុំ​ឃើញ​ប្លុកមួយ ប្រកាសថា ជា​ និស្សិត​អនុបណ្ឌិត ផ្នែកភូមិបាល សូម​ចូល​រក តាម​ប្លុក sopheaksrey.wordpress.com

24. nguonsokny - ខែ​ឧសភា 23, 2013

sសូរស្តីបងមេឃា ខ្ញុំចង់ដឹងថាពេលមន្ត្រីចូលនិវត្តន៍ស្លាប់គាត់ទទួលបានប្រាក់បំណាច់ប៉ុន្មានដែរ? ហើយតើមានប្រភេទថវិការអ្វីខ្លះទៅ ?ប៉ាខ្ញុំជាម្ត្រីចូលនិវត្តហើយគាត់ស្លាប់ហើយតើគាត់ទទួលបានថវិការអ្វី?

25. toulala - ខែ​ឧសភា 25, 2013

អគុណមេឃាច្រើន ដែលបាន upload ច្បាប់ និង​ឯកសារជាច្រើន។ ថ្ងៃនេះជាថ្ងៃទីមួយហើយដែលខ្ញុំបានបើក និង download ធម្មនុញ្ញអាស៊ាន ពីគេហទំព័រនេះ។ ជូនពរអោយគេហទំព័រនេះកាន់តែមានការគាំទ្រ និងរីកចំរើនឡើងជាលំដាប់។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 68 other followers

%d bloggers like this: